១ ថែស្សាឡូនីច 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដ្បិតឥឡូវនេះ យើងមានជីវិតរស់វិញហើយ ប្រសិនបើអ្នករាល់គ្នាឈរមាំមួនក្នុងព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ដ្បិតឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាឈរមាំក្នុងព្រះអម្ចាស់ នោះយើងក៏មានជីវិតស្រស់ស្រាយឡើងវិញ។ សូមមើលជំពូកKhmer Christian Bible8 ដ្បិតឥឡូវនេះយើងរស់ បើសិនអ្នករាល់គ្នាឈរមាំមួននៅក្នុងព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួនជាមួយព្រះអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដ្បិតឥឡូវនេះ បើអ្នករាល់គ្នាឈរនៅមាំមួនក្នុងព្រះអម្ចាស់ នោះទើបយើងខ្ញុំនឹងរស់នៅ សូមមើលជំពូកអាល់គីតាប8 ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួន ជាមួយអ៊ីសាជាអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។ សូមមើលជំពូក |
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។