Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​រំឭក​អ្នក​រាល់​គ្នា​អំពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ជា​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​មាំ​ក្នុង​ដំណឹង​ល្អ​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 បងប្អូន​អើយ ឥឡូវនេះ​ខ្ញុំ​ចង់​បញ្ជាក់​ដល់​អ្នករាល់គ្នា​អំពី​ដំណឹងល្អ​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា គឺ​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល ព្រមទាំង​ឈរមាំ​តាមរយៈ​ដំណឹងល្អនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 បងប្អូន​អើយ!​ ឥឡូវ​នេះ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​អំពី​ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ ជា​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ និង​បាន​ឈរ​មាំមួន​នៅ​ក្នុង​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បងប្អូន​អើយ ខ្ញុំ​សូម​រំឭក​បងប្អូន​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ទទួល និង​បាន​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន​ស្រាប់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ផ្សាយ​រួច​មក​ហើយ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​ជាប់​ក្នុង​នោះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បង​ប្អូន​អើយ ខ្ញុំ​សូម​រំលឹក​បង​ប្អូន ដំណឹង‌ល្អ​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង​ប្អូន ជា​ដំណឹង‌ល្អ​ដែល​បង​ប្អូន​បាន​ទទួល និង​បាន​ជឿ​យ៉ាង​ខ្ជាប់‌ខ្ជួន​ស្រាប់​ហើយ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​បដិសេធ ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅ​ក្រម​ដែល​កាត់​ទោស​ហើយ គឺ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នឹង​កាត់​ទោស​គេ នៅ​ថ្ងៃ​ចុង​បំផុត។


ឯ​ពួក​សាវក និង​ពួក​បង‌ប្អូន​នៅ​ស្រុក​យូដា​បាន​ឮ​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ​ដែរ។


ដូច្នេះ អស់​អ្នក​ដែល​ទទួល​ពាក្យ​របស់​លោក ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​ប្រមាណ​ជា​បីពាន់​នាក់​កើន​ឡើង​ថែម​ទៀត។


ត្រូវ​ហើយ ព្រះ‌អង្គ​កាច់​ចេញ ដោយ​ព្រោះ​គេ​មិន​ជឿ ឯ​អ្នក​វិញ នៅ​ជាប់​បាន​ដោយ​សារ​តែ​អ្នក​មាន​ជំនឿ​ប៉ុណ្ណោះ។ ដូច្នេះ មិន​ត្រូវ​ឆ្មើង‌ឆ្មៃ​ឡើយ តែ​ត្រូវ​កោត​ខ្លាច​វិញ។


នៅ​ថ្ងៃ​នោះ ពេល​ព្រះ​ជំនុំ‌ជម្រះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ជំនុំ​ជម្រះ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង​របស់​មនុស្ស ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស។


តាម‌រយៈ​ព្រះ‌អង្គ និង​ដោយ​សារ​ជំនឿ យើង​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌គុណ​នេះ ដែល​យើង​កំពុង​ឈរ ហើយ​យើង​អួត​ដោយ​សង្ឃឹម​ថា​នឹង​មាន​សិរី​ល្អ​របស់​ព្រះ។


ចូរ​ចាំ​យា​ម ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ជំនឿ ចូរ​ប្រព្រឹត្ត​ដោយ​ក្លាហាន ចូរ​មាន​កម្លាំង​ឡើង។


ខ្ញុំ​បាន​ដាំ លោក​អ័​ប៉ុ‌ឡូ​ស​ជា​អ្នក​ស្រោ​ច​ទឹក តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ដុះ។


ដ្បិត​ទោះ​ជា​អ្នក​រាល់​គ្នា​មាន​គ្រូ​មួយ​ម៉ឺន​ក្នុង​ព្រះ‌គ្រីស្ទ ក៏​អ្នក​រាល់​គ្នា​គ្មាន​ឪពុក​ច្រើន​ទេ តែ​ខ្ញុំ​បាន​ត្រឡប់​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាម​រយៈ​ដំណឹង​ល្អ។


មិន​មែន​មាន​ន័យ​ថា យើង​ធ្វើ​ជា​ម្ចាស់​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ឡើយ គឺ​យើង​ជា​អ្នក​រួមការ​ងារ​ជាមួយ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឈរ​មាំ​ក្នុង​ជំនឿ​ហើយ។


អ្នក​រាល់​គ្នា​ក៏​បាន​យក​តម្រាប់​តាម​យើង និង​តាម​ព្រះ‌អម្ចាស់ ដ្បិត​ទោះបើ​មាន​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​អំណរ មក​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធដែរ


ហេតុ​នេះ​ហើយ​បាន​ជា​យើង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជា‌និច្ច ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​យើង​ប្រកាស​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​បាន​ទទួល​យក ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ គឺ​បាន​ទទួល​តាម​ភាព​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​ព្រះ‌បន្ទូល​នេះ​កំពុង​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា​ជា​អ្នក​ជឿ។


ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ យើង​សូម​អង្វរ និង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា អ្នក​រាល់​គ្នា​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះយ៉ាង​ណា អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ការ​នេះ​យ៉ាង​ណា សូមឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​យ៉ាង​នោះ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។


ឥឡូវ​នេះ បង‌ប្អូន​អើយ យើង​សូម​បង្គាប់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​បង‌ប្អូន​ណាដែល​រស់​នៅ​ដោយ​ខ្ជិល​ច្រអូស ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដែល​គេ​បាន​ទទួល​ពី​យើង។


ខ្ញុំ​បាន​សរសេរ​សំបុត្រ​យ៉ាង​ខ្លី​មក​អ្នក​រាល់​គ្នា តាម​រយៈ​លោក​ស៊ីល‌វ៉ាន ដែល​ខ្ញុំ​ចាត់​ទុក​ជា​បង‌ប្អូន​ដ៏​ស្មោះ​ត្រង់ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ធ្វើ​បន្ទាល់​ថា នេះ​ជា​ព្រះ‌គុណ​របស់​ព្រះ​ពិត​ប្រាកដ​មែន ចូរ​ឈរ​ឲ្យ​មាំ​មួន​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម