Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 7:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 យើង​ចេញ​បង្គាប់​ថា ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល ឬ​ពួក​សង្ឃ និង​ពួក​លេវី នៅ​ក្នុង​រាជា​ណាចក្រ​របស់​យើង គឺ​អស់​អ្នក​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម នោះ​យើង​អនុញ្ញាត​ឲ្យ​ទៅជាមួយ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 យើង​ចេញ​បញ្ជា​ថា ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​របស់​យើង គឺ​ប្រជា‌ជន ក្រុម​បូជា‌ចារ្យ ក្រុម​លេវី អស់​អ្នក​ដែល​មាន​បំណង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម នោះ​យើង​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ទៅ​ជា​មួយ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 យើង​ចេញ​ព្រះ‌រាជ‌ឱង្ការ​ថា ឯ​អស់​អ្នក​ណា​ក្នុង​ពួក​សាសន៍​អ៊ីស្រាអែល ឬ​ពួក​សង្ឃ នឹង​ពួក​លេវី នៅ​ក្នុង​នគរ​យើង ដែល​ចង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​អ្នក ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ចូរ​ឲ្យ​គេ​ទៅ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 យើង​ចេញ​បញ្ជា​ថា ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​របស់​យើង គឺ​ប្រជា‌ជន ក្រុម​អ៊ីមុាំ ក្រុម​លេវី អស់​អ្នក​ដែល​មាន​បំណង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម នោះ​យើង​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ទៅ​ជា​មួយ​អ្នក។

សូមមើលជំពូក ចម្លង




អែសរ៉ា 7:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ក៏​ចេញ​ច្បាប់​ឲ្យ​ប្រកាស​ប្រាប់ នៅ​ពេញ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា​រហូត​ដល់​ក្រុង​ដាន់ ឲ្យ​មក​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្រុង​យេរូ‌សាឡិម ដ្បិត​ជា​យូរ‌យារ​មក​ហើយ គេ​មិន​បាន​ធ្វើ​បុណ្យ​នោះ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​នោះ​ទេ។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ សូម​ឲ្យ​ព្រះ​របស់​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដែល​នៅ​ក្នុង​ស្រុក​យូដា ដើម្បី​សង់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចុះ ព្រះ‌អង្គ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម។


ក៏​ប៉ុន្ដែ នៅ​ឆ្នាំ​ដំបូង​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ព្រះ‌បាទ​ស៊ីរូស​បាន​ចេញ​បញ្ជា​ឲ្យ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ​ឡើង​វិញ។


ដូច្នេះ ព្រះ‌បាទ​ដារី‌យុស​បាន​ចេញ​បញ្ជា ហើយ​គេ​ក៏​ស្រាវ​ជ្រាវ​រក​ក្នុង​មន្ទីរ​លិខិត ជា​កន្លែង​ដែល​តម្កល់​ឯក​សារ​នៅ​ក្នុង​ក្រុង​បាប៊ី‌ឡូន។


ពួក​អ្នក​រត់​សំបុត្រ​ក៏​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់ តាម​បញ្ជា​របស់​ស្តេច ហើយ​‌គេ​បាន​ប្រកាស​រាជ‌ក្រឹត្យ​នោះនៅ​ស៊ូសាន ជា​ក្រុង​ហ្លួង។ ពេល​នោះ ស្តេច​គង់​សោយ​ស្រា​ជាមួយ​ហាម៉ាន តែ​ឯ​ទី​ក្រុង​ស៊ូសាន មាន​ការ​ច្រួល​ច្របល់​កើត​ឡើង​ជា​ខ្លាំង។


ស្ដេច​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​‌រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន រួចគេ​បាន​ព្យួរ​ខ្មោច​កូន​ប្រុស​ទាំង​ដប់​របស់​ហាម៉ាន​នោះ​ទៅ។


ប្រជា‌រាស្ត្រ​របស់ព្រះកុរណា នឹង​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ព្រះ​ករុណា​ដឹក​នាំ​ក្បួន​ទ័ព នៅ​លើ​ភ្នំ​បរិសុទ្ធ ។ ពួកយុវជន​របស់​ព្រះ​ករុណា នឹង​ចូល​មកគាល់​ព្រះ​ករុណា ដូច​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស‌កាល ។


ព្រះ‌អង្គ​បាន​តាំង​របស់​ទាំង​នោះ ឲ្យ​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​បាន​ដាក់​ចេញ​ជា​ច្បាប់ ហើយ​ច្បាប់​នោះ​មិន​អាច​កន្លង​បាត់​ឡើយ។


យើង​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ពាស​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង​ទាំង​មូល ឲ្យ​ញាប់‌ញ័រ ហើយ​កោត​ខ្លាច នៅ​ចំពោះ​ព្រះ​របស់​ដានី‌យ៉ែល ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្មរស់ ក៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ នៅ​ដរាប​គ្មាន​ទី​បញ្ចប់។


ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ និង​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដែរ។


ព្រះ‌វិញ្ញាណ និង​កូន​ក្រមុំ​ពោល​ថា៖ «សូម​យាង​មក!» សូម​ឲ្យ​អ្នក​ណា​ដែល​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​យាង​មក!»។ អ្នក​ណា​ដែល​ស្រេក សូម​ចូល​មក! ហើយ​អ្នក​ណា​ដែល​ចង់​បាន សូម​មក​យក​ទឹក​ជីវិត​នេះ​ចុះ ឥត​បង់​ថ្លៃ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម