Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 6:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 «ដូច្នេះ លោក​ថា‌ថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ លោក​សេថារ-បូសណាយ ព្រម​ទាំង​ពួក​ទេសា​ភិបាល ជា​សហ‌ការី​របស់​លោក ដែល​នៅ​ខាង​នាយ​ទន្លេ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទីនោះ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះចៅ​ដារី‌យូស​ផ្ញើ​រាជ‌សារ​ទៅ​លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​រាជការ​ជា​សហការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សុំ​អស់​លោក​កុំ​រវី‌រវល់​នឹង​រឿង​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ ត្រូវ​ឲ្យ​ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​នឹង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​អ័ផាសាក ជា​គូ‌កន​គេ​ដែល​នៅ​ខាង​នាយ​ទន្លេ ឃ្លាត​ឆ្ងាយ​ពី​ទី​នោះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​ដារី‌យូស​ផ្ញើ​សារ​ទៅ​លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​រាជការ​ជា​សហ‌ការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សុំ​អស់​លោក​កុំ​រវី‌រវល់​នឹង​រឿង​នេះ​ឡើយ។

សូមមើលជំពូក ចម្លង




អែសរ៉ា 6:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​បុរស​នោះ​ពោល​ថា៖ «ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល វិញ ដ្បិត​អ្នក​បានត​យុទ្ធ​ជា‌មួយ​ព្រះ និង​មនុស្ស ហើយ​ក៏​បាន​ឈ្នះ​ផង»។


សូម​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ប្រោស​ប្រទាន​ឲ្យ​អ្នក​នោះ​អាណិត​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យលោក​អនុញ្ញាត​ឲ្យ​បង​ឯង និង​បេនយ៉ាមីន​ត្រឡប់​មក​វិញ​ដែរ។ ចំណែក​ឯ​ពុក បើ​ពុក​ត្រូវ​អស់​កូន ឲ្យ​ពុក​អស់​ទៅ​ចុះ!»។


«រេហ៊ូម ជា​មេ​បញ្ជា‌ការ ស៊ីម‌សាយ ជា​ស្មៀន ព្រម​ទាំង​សហ‌ការី​ឯ​ទៀតៗ​របស់​ខ្លួន ពួក​ឌីណា ពួក​អ័ផារ‌សាថាក់ ពួក​ថើផែល អ័រផារ៉ាស ពួកអើកាវេ ពួក​បាប៊ី‌ឡូន ពួក​ស៊ូសាន ពួក​ដេហាវេ និង​ពួក​អេឡាំ


នៅ​គ្រា​ដដែល​នោះ ថា‌ថ្នាយ ជា​ចៅ​ហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ និង​សេថារ-បូសណាយ ព្រម​ទាំង​សហ‌ការី បាន​មក​ជួប​ពួក​សាសន៍​យូដា ហើយ​សួរ​ថា៖ «តើ​អ្នក​ណា​បាន​ចេញ​បញ្ជា​ឲ្យអ្នក​រាល់​គ្នាសង់ដំណាក់​នេះ ហើយ​បង្ហើយ​កំផែង​នេះ?»


នេះ​ជា​សំណៅ​សំបុត្រ​ដែល​ថា‌ថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ និង​សេថារ-បូសណាយ ព្រម​ទាំង​ពួក​ទេសាភិបាល ជា​សហ‌ការី​របស់​លោក ដែល​នៅ​ខេត្ត​ខាង​នាយ​ទន្លេ បាន​ផ្ញើ​ទៅ​ព្រះ‌បាទ​ដារីយុស។


ដូច្នេះ ថាថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ និង​សេថារ-បូស‌ណាយ ព្រម​ទាំង​សហការី ក៏​បាន​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះ‌បាទ​ដារី‌យុស ដោយ​ខ្នះ‌ខ្នែងបំផុត។


ទុក​ឲ្យ​ពួក​សាសន៍​យូដា​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ​តែ​គ្នា​គេ​ចុះ ត្រូវ​ឲ្យ​ទេសា‌ភិបាល​របស់​សាសន៍​យូដា និង​ពួក​ចាស់​ទុំ​របស់​សាសន៍​យូដា សង់​ព្រះ​ដំណាក់​របស់​ព្រះ​នេះ ត្រង់​កន្លែង​ដើម។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ និង​ពាក្យ​អធិស្ឋាន​របស់​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ពេញ​ចិត្ត​នឹង​កោត​ខ្លាច​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ នៅ​ចំពោះ​មនុស្ស​នេះ​ផង»។ នៅ​គ្រា​នោះ ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច។


៙ ពិត​ប្រាកដ​ជា​សេចក្ដីក្រេវ​ក្រោធ​របស់​មនុស្ស នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ឯ​សំណល់​សេចក្ដី​ក្រេវ​ក្រោធ ព្រះ‌អង្គ​នឹង​ពាក់​ដូច​ជា​ខ្សែ​ក្រវាត់។


ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ដូច​ជា​ផ្លូវ​ទឹក​ហូរ​ទាំង‌ឡាយ ព្រះ‌អង្គ​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ។


គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។


ព្រះ‌អង្គ​បាន​បណ្តេញ​គេ ព្រះ​អង្គ​បាន​និរទេស​គេ ដោយ​ព្រះ‌ហឫ‌ទ័យ​សន្តោស គឺ​ព្រះ‌អង្គ​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក។


ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម