Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 5:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ យើង​ខ្ញុំ​បាន​សាក​សួរ​ពួក​ចាស់​ទុំ​របស់​គេ​ថា "តើ​អ្នក​ណា​បាន​ចេញ​បញ្ជា​ឲ្យ​សង់​ព្រះ‌វិហារ​នេះ ហើយ​បង្ហើយ​កំផែង​នេះ?"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 យើង​ខ្ញុំ​បាន​សួរ​ពួក​ព្រឹទ្ធា‌ចារ្យ​ថា “តើ​នរណា​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួស‌ជុល​ជញ្ជាំង​ឡើង​វិញ?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ យើង​ខ្ញុំ​បាន​សាក​សួរ​ពួក​ចាស់‌ទុំ​របស់​គេ​ថា តើ​អ្នក​ណា​បាន​ចេញ​បង្គាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ​នេះ ហើយ​នឹង​ធ្វើ​កំផែង​នេះ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យើង​ខ្ញុំ​បាន​សួរ​ពួក​អះលី‌ជំអះ​ថា “តើ​នរណា​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួស‌ជុល​ជញ្ជាំង​ឡើង​វិញ?”។

សូមមើលជំពូក ចម្លង




អែសរ៉ា 5:9
4 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ទូល​ថ្វាយ​ព្រះ‌ករុណា​ជ្រាប​ថា ពួក​សាសន៍​យូដា ដែល​បាន​ឡើង​ចេញ​ពី​នគរ​របស់​ព្រះ​ករុណា មក​ឯ​យើង​ខ្ញុំ គេ​បាន​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។ ពួក​គេ​កំពុង​តែ​សាង​សង់​ទី​ក្រុង​បះ‌បោរ ហើយ​អា‌ក្រក់​នេះ​ឡើង​វិញ។ ពួក​គេ​បាន​សង់​កំផែង​រួច​ស្រេច​ហើយ ហើយ​ឥឡូវ​នេះ កំពុង​តែ​ជួស​ជុល​គ្រឹះ​ទៀត​ផង។


យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​គេ​ដែរ ដើម្បី​កត់​ឈ្មោះ​ពួក​មេ​ដឹក​នាំ​របស់​គេ យក​មក​ថ្វាយ​ព្រះ​ករុណា។


សូម​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ខេត្ត​យូដា ទៅ​ដល់​ព្រះ‌ដំណាក់​នៃ​ព្រះ​ដ៏​ធំ។ ពួក​គេ​យក​ថ្ម​ធំៗមក​សង់​ព្រះ​ដំណាក់​នោះ ហើយ​គេ​បាន​ដាក់​ធ្នឹម​ក្នុង​ជញ្ជាំង​រួច​ហើយ។ គេ​ធ្វើ​កិច្ច‌ការ​នោះ​យ៉ាង​ស្វាហាប់ ហើយ​ចម្រើន​ឡើង​ដោយ‌សារ​ដៃ​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម