Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 5:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ស្ដេច​បាន​បង្គាប់​លោក​ថា "ចូរ​យក​គ្រឿង​ប្រដាប់​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​កន្លែង​ដើម​ឡើង​វិញ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ស្ដេច​ក៏​បាន​បង្គាប់​ឲ្យ​លោក​យក​គ្រឿង​បរិក្ខារ​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​បង្គាប់​ដល់​លោក​ថា ចូរ​យក​គ្រឿង​ប្រដាប់​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នៅ​កន្លែង​ដដែល​នោះ​ឡើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ស្តេច​ក៏​បាន​បង្គាប់​ឲ្យ​គាត់​យក​គ្រឿង​បរិក្ខារ​ទាំង​នេះ ទៅ​ដាក់​ក្នុង​ម៉ាស្ជិទ​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សង់​ដំណាក់​របស់​អុលឡោះនៅ​កន្លែង​ដើម​ឡើង​វិញ។

សូមមើលជំពូក ចម្លង




អែសរ៉ា 5:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

«ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែន‌ដី​មក​យើង​ហើយ ក៏​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា ។


គេ​ដាក់​អាសនា​នោះ​ទៅ​លើ​គ្រឹះ​ចាស់ ដ្បិត​គេ​ភ័យ​ខ្លាច​ដោយ​ព្រោះ​ប្រជា‌ជន​នៅ​ស្រុក​នោះ ហើយ​គេ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​នៅ​លើ​អាសនា គឺ​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​ព្រឹក ទាំង​ល្ងាច។


ឯ​គ្រឿង​ប្រដាប់​មាស និង​ប្រាក់​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា​បាន​យក​ចេញ​ពី​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន នោះព្រះ​បាទ​ស៊ីរូស​បាន​យក​គ្រឿង​ប្រដាប់​ទាំង​នោះ ចេញ​ពី​ព្រះ‌វិហារ​ក្រុង​បាប៊ីឡូន ប្រគល់​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ សេស‌បាសារ ដែល​ស្ដេច​បាន​តែង​តាំង​ជា​ចៅ‌ហ្វាយ​ខេត្ត។


ដូច្នេះ សេស‌បាសារ​នេះ​ក៏​បាន​មក​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ចាប់​តាំង​ពី​ពេល​នោះ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​តែ​សង់​ព្រះ‌ដំណាក់​នោះ តែ​មិន​ទាន់​បាន​ហើយ​នៅ​ឡើយ"។


នៅ​ឆ្នាំ​ទីមួយ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ស៊ីរូស ស្ដេច​បាន​ចេញ​រាជ​បញ្ជា អំពី​ដំណើរ​ព្រះ‌ដំណាក់​របស់​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​សង់​ព្រះ‌ដំណាក់​នោះ​ឡើង​វិញ ជា​កន្លែង​ដែល​ថ្វាយ​យញ្ញ‌បូជា ត្រូវ​ចាក់​គ្រឹះ​នៅ​លើ​គ្រឹះ​ចាស់ ឯ​ព្រះ‌ដំណាក់​នេះ ត្រូវ​មាន​កម្ពស់​ហុក​សិប​ហត្ថ និង​ទទឹង​ហុក​សិប​ហត្ថ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម