Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នេះ​ជា​សំណៅ​នៃ​សំបុត្រ​ដែល​ពួក​គេ​បាន​ផ្ញើ៖ «សូម​ទូល​ថ្វាយ​ព្រះបាទ​អើថា‌ស៊ើក‌សេស ទូល​បង្គំ​យើង​ខ្ញុំ ជា​ប្រជា‌ជន​នៅ​ខាង​នាយ​ទន្លេ ៘

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 សេចក្ដី​នៅ​ក្នុង​សារ ដែល​ពួក​គេ​ផ្ញើ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស មាន​ដូច​ត​ទៅ៖ «ទូលបង្គំ​យើង​ខ្ញុំ​ជា​ប្រជា‌ជន​រស់​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នេះ​ជា​សំណៅ​ពី​សំបុត្រ​ដែល​បាន​ផ្ញើ​ទៅ​អើថា‌ស៊ើក‌សេស ជា​ស្តេច គឺ​ថា យើង​ខ្ញុំ ជា​ពួក​អ្នក​នៅ​ខាង​នាយ​ទន្លេ៘

សូមមើលជំពូក ចម្លង

អាល់គីតាប

11 សេចក្ដី​នៅ​ក្នុង​សារ ដែល​ពួក​គេ​ផ្ញើ​ជូន​ស្តេច​អើថា‌ស៊ើកសេស មាន​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​ជា​ប្រជា‌ជន​រស់​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។

សូមមើលជំពូក ចម្លង




អែសរ៉ា 4:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌នាង​ក៏​ធ្វើ​សំបុត្រ​ដោយ​នូវ​ព្រះ‌នាម​អ័ហាប់ ហើយ​ប្រថាប់​ត្រា​ផែនដី រួច​ផ្ញើ​ទៅ​ពួក​ចាស់​ទុំ និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ក្នុង​ទី​ក្រុង​ជា‌មួយ​ណា‌បោត។


គេ​ដាក់​អាសនា​នោះ​ទៅ​លើ​គ្រឹះ​ចាស់ ដ្បិត​គេ​ភ័យ​ខ្លាច​ដោយ​ព្រោះ​ប្រជា‌ជន​នៅ​ស្រុក​នោះ ហើយ​គេ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​នៅ​លើ​អាសនា គឺ​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​ព្រឹក ទាំង​ល្ងាច។


ព្រម​ទាំង​សាសន៍​ឯ​ទៀត ដែល​ព្រះ‌បាទ​អ័ស្នា‌ផារ ជា​ស្ដេច​ដ៏​ឧត្តុង្គ‌ឧត្តម បាន​កៀរ​ឲ្យ​មក​រស់​នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​សាម៉ារី និង​ក្នុង​ស្រុក​ឯ​ទៀត​នៅ​ខាង​នាយ​ទន្លេ​នេះ ៘»


សូម​ទូល​ថ្វាយ​ព្រះ‌ករុណា​ជ្រាប​ថា ពួក​សាសន៍​យូដា ដែល​បាន​ឡើង​ចេញ​ពី​នគរ​របស់​ព្រះ​ករុណា មក​ឯ​យើង​ខ្ញុំ គេ​បាន​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។ ពួក​គេ​កំពុង​តែ​សាង​សង់​ទី​ក្រុង​បះ‌បោរ ហើយ​អា‌ក្រក់​នេះ​ឡើង​វិញ។ ពួក​គេ​បាន​សង់​កំផែង​រួច​ស្រេច​ហើយ ហើយ​ឥឡូវ​នេះ កំពុង​តែ​ជួស​ជុល​គ្រឹះ​ទៀត​ផង។


នេះ​ជា​សំណៅ​សំបុត្រ​ដែល​ថា‌ថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ និង​សេថារ-បូសណាយ ព្រម​ទាំង​ពួក​ទេសាភិបាល ជា​សហ‌ការី​របស់​លោក ដែល​នៅ​ខេត្ត​ខាង​នាយ​ទន្លេ បាន​ផ្ញើ​ទៅ​ព្រះ‌បាទ​ដារីយុស។


នេះ​ជា​សំណៅ​សំបុត្រ​ដែល​ព្រះ​បាទ​អើថា‌ស៊ើក‌សេស​ប្រគល់​ជូន​សង្ឃ​អែសរ៉ា ជា​ស្មៀន គឺ​ជា​បុរស​ម្នាក់​ដែល​ប្រសប់​ខាង​ឯ​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា និង​ច្បាប់​របស់​ព្រះ‌អង្គ ដល់​ពួក​អ៊ីស្រា‌អែល។ សំបុត្រ​នេះ​មាន​សេចក្ដី​ថា៖


ស្ត្រី​សាសន៍​សា‌ម៉ារី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ម្តេច​លោក​ជា​សាសន៍​យូដា​មក​សុំ​ទឹក​នាង​ខ្ញុំ ដែល​ជា​ស្រី​សាសន៍​សា‌ម៉ារី​ដូច្នេះ?» (សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សា‌ម៉ារី​ទេ)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម