Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 3:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ហេតុ​នេះ​ហើយ​បាន​ជាប្រជា‌ជន​មិន​អាច​ដឹង​ថា សំឡេង​ណា​ដែល​អរ​សប្បាយ និង​សំឡេង​ណា​ដែល​ជា​សំឡេង​របស់​អ្នក​ដែល​យំ​បាន​ឡើយ ព្រោះ​ប្រជា‌ជន​ស្រែក​យ៉ាង​ខ្លាំង ហើយ​សម្រែក​នោះ​ក៏​ឮ​ទៅ​ឆ្ងាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​ពុំ​អាច​ដឹង​ថា សំឡេង​ណា​ជា​សំឡេង​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ ហើយ​សំឡេង​ណា​ជា​សំឡេង​យំ​សោក​ឡើយ ព្រោះ​ប្រជា‌ជន​ទាំង​អស់​ស្រែក​យ៉ាង​រំពង លាន់​ឮ​ទៅ​ឆ្ងាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដល់​ម៉្លេះ​បាន​ជា​បណ្តាជន​រក​ស្គាល់​សូរ​សំឡេង​ណា​ដែល​អរ​សប្បាយ នឹង​សូរ​សំឡេង​របស់​អ្នក​ដែល​យំ នោះ​មិន​បាន​ទេ ពី​ព្រោះ​គេ​ស្រែក​ជា​យ៉ាង​ខ្លាំង ហើយ​សូរ​សំរែក​នោះ ក៏​ឮ​ទៅ​ឆ្ងាយ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​ពុំ​អាច​ដឹង​ថា សំឡេង​ណា​ជា​សំឡេង​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ ហើយ​សំឡេង​ណា​ជា​សំឡេង​យំ​សោក​ឡើយ ព្រោះ​ប្រជា‌ជន​ទាំង​អស់​ស្រែក​យ៉ាង​រំពង លាន់​ឮ​ទៅ​ឆ្ងាយ។

សូមមើលជំពូក ចម្លង




អែសរ៉ា 3:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជាជន​ទាំង​អស់​បាន​ដង្ហែ​ស្ដេច​ឡើង​មក​ដោយ​ផ្លុំ​ខ្លុយ ហើយ​មាន​សេចក្ដី​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង សំឡេង​សូរ​សព្ទ​អឺង‌កង​របស់​គេ បាន​លាន់​ឮ​ខ្ទរ​ផែនដី។


ហើយ​សង្ឃ​សាដុក និង​ហោរា​ណាថាន់ បាន​ចាក់​ប្រេង​តាំង​លោក​ជា​ស្តេច​នៅ​ត្រង់​គីហុន រួច​គេ​ឡើង​ពី​នោះ​មក ដោយ​រីក‌រាយ​សាទរ ដល់​ម៉្លេះ​បាន​ជា​ឮ​សូរ​អឺង‌កង​នៅ​ទី​ក្រុង គឺ​សូរ​នោះ​ហើយ ដែល​អស់​លោក​អ្នក​បាន​ឮ។


ប៉ុន្ដែ មាន​ពួក​សង្ឃ​ជា​ច្រើន ព្រម​ទាំង​ពួក​លេវី និង​ពួក​អ្នក​ជា​កំពូល​លើ​វង្សរបស់​ឪពុក ជា​មនុស្ស​ចាស់​ៗ​ដែល​បាន​ឃើញ​ព្រះ‌ដំណាក់​ជំនាន់​មុន នាំ​គ្នា​យំ​ជា​ខ្លាំង នៅ​ពេល​ឃើញ​គេ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​នេះ តែ​ក៏​មាន​មនុស្ស​ជា​ច្រើន​ស្រែក​ហ៊ោ​ដោយ​អរ​សប្បាយ​ដែរ


កាល​ខ្មាំង​សត្រូវ​របស់​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ឮ​ថា ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ កំពុង​សង់​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល


នៅ​ថ្ងៃ​នោះ គេ​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​សន្ធឹក ហើយ​មាន​ចិត្ត​សប្បាយ​រីក‌រាយ ដ្បិត​ព្រះ​ធ្វើ​ឲ្យ​គេ​អរ​សប្បាយ​ជា​ខ្លាំង ឯ​ស្រ្ដី និង​ក្មេងៗ ក៏​សប្បាយ​រីក​រាយ​ដែរ។ អំណរ​លាន់ឮ​ចេញពី​ក្រុង​យេរូ‌សាឡិម​ទៅ​យ៉ាង​ឆ្ងាយ។


តែ​សូម​ឲ្យ​អស់​អ្នក​ដែល​ពឹង​ជ្រកក្នុង​ព្រះ‌អង្គ បាន​រីក‌រាយ​ឡើង សូម​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ សូម​ព្រះ‌អង្គ​រក្សា​ការ​ពារ​គេ ហើយ​សូម​ឲ្យ​អស់​អ្នក ដែល​ស្រឡាញ់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ បាន​ត្រេក‌អរក្នុង​ព្រះ‌អង្គ។


ជា​សំឡេង​អរ​សប្បាយ និង​សំឡេង​រីក‌រាយ គឺ​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី និង​សំឡេង​ពួក​អ្នក​ដែល​ពោល​ថា៖ ចូរ​លើក​សរសើរ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដ្បិត​ព្រះ‌យេហូវ៉ា​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហើយ​សំឡេង​របស់​ពួក​ដែល​នាំ​យក​តង្វាយ​អរ​ព្រះ‌គុណ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​នេះ ដែល​នៅ​ជា​ឈ្លើយ បាន​វិល​មក​វិញ​ដូច​កាល​ពី​ដើម នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មក ទាំង​ខ្លួន​គេ និង​ពួក​កូន​ចៅ​យូដា​ទាំង​អស់​គ្នា គេ​នឹង​ដើរ​តាម​ផ្លូវ ទាំង​យំ​បណ្តើរ ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ។


ឱ​ភ្នំ​ធំ​អើយ តើ​អ្នក​ជា​អ្វី អ្នក​នឹង​ត្រូវ​ត្រឡប់​ជា​ដី​រាប​ស្មើ​វិញ នៅ​ចំពោះ​សូរ៉ូ‌បា‌បិល ហើយ​លោក​នឹង​យក​ថ្ម ជា​កំពូល​ចេញ​មក ដោយ​មាន​សម្រែក​ស្រែក​ហ៊ោ​ថា សូម​ឲ្យ​បាន​ប្រកប​ដោយ​ព្រះ‌គុណ អើ ដោយ​ព្រះ‌គុណ​ចុះ»។


ដូច្នេះ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា បូគីម រួច​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។


ពេល​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ទី​បោះ​ទ័ព​ហើយ នោះ​ស្រាប់​តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ស្រែក​ឡើង​ជា​ខ្លាំង រហូត​ដល់​ឮ​ខ្ទរ​ផែនដី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម