Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 10:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 បន្ទាប់​មក លោក​អែសរ៉ា​ក្រោក​ឡើង​នៅ​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​យ៉ូ‌ហា‌ណាន ជា​កូន​របស់​អេលី‌យ៉ាស៊ីប។ លោក​សម្រាក​នៅ​ទី​នោះ​មួយ​យប់ ដោយ​មិន​បាន​បរិ‌ភោគ​អាហារ ឬ​ផឹក​ទឹក​ឡើយ ដ្បិត​លោក​មាន​ចិត្ត​សោក​សង្រេង​នឹង​អំពើ​រំលង​របស់​ពួក​អ្នក​ដែល​វិល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បន្ទាប់​មក លោក​អែសរ៉ា​ចាក​ចេញ​ពី​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លោក​យ៉ូហាណាន ដែល​ជា​កូន​លោក​អេលីយ៉ាស៊ីប។ នៅ​ទី​នោះ លោក​មិន​ព្រម​ពិសា​អាហារ ឬ​ទឹក​ឡើយ ដ្បិត​លោក​នៅ​តែ​សោក​សង្រេង ដោយ‌សារ​កំហុស​ដ៏​ធ្ងន់​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រួច​អែសរ៉ា​ក្រោក​ឡើង​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ ចូល​ទៅ​ក្នុង​បន្ទប់​របស់​យ៉ូហា‌ណាន ជា​កូន​របស់​អេលី‌យ៉ាស៊ីប​ទៅ តែ​កាល​លោក​បាន​ចូល​ទៅ​ហើយ លោក​មិន​បាន​បរិភោគ​អាហារ​អ្វី​ឡើយ ដ្បិត​លោក​មាន​សេចក្ដី​សៅ‌សោក ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បន្ទាប់​មក លោក​អែសរ៉ា​ចាក​ចេញ​ពី​មុខ​ដំណាក់​របស់​អុលឡោះហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លោក​យ៉ូហាណាន ដែល​ជា​កូន​លោក​អេលី‌យ៉ាស៊ីប។ នៅ​ទី​នោះ គាត់​មិន​ព្រម​ពិសា​អាហារ ឬ​ទឹក​ឡើយ ដ្បិត​គាត់​នៅ​តែ​សោក​សង្រេង ដោយ‌សារ​កំហុស​ដ៏​ធ្ងន់​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ។

សូមមើលជំពូក ចម្លង




អែសរ៉ា 10:6
16 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​អែសរ៉ា​កំពុង​អធិស្ឋាន ហើយ​លន់‌តួ ដោយ​យំ ហើយ​ផ្តួល​ខ្លួន ក្រាប​ចុះ​នៅ​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ នោះ​មាន​ពួក​អ៊ីស្រា‌អែល​ច្រើនសន្ធឹក ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ​នាំ​គ្នាចេញ​មក​ឯ​លោក ដ្បិត​ប្រជា‌ជន​ក៏​យំ​សោក​ជា​ខ្លាំង​ដែរ។


ដូច្នេះ គេ​ក៏​ប្រកាស​ពាស​ពេញ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ដល់​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ឲ្យ​គេ​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម


គ្រា​នោះ អស់​អ្នក​ណា​ដែល​ញាប់‌ញ័រ​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​មក​ជុំ​វិញ​ខ្ញុំ ដោយ​ព្រោះ​អំពើ​ក្បត់​របស់​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ក្នុង​កាល​ដែល​ខ្ញុំ​អង្គុ​យ​ស្លុត​ចិត្ត រហូត​ដល់​ពេល​តង្វាយ​ល្ងាច។


ឯ​យេសួរ ជា​ឪពុក​របស់​យ៉ូ‌យ៉ាគីម យ៉ូ‌យ៉ាគីម​ជាឪពុក​របស់​អេលី‌យ៉ាស៊ីប អេលី‌យ៉ាស៊ីប​ជា​ឪពុក​របស់​យ៉ូ‌យ៉ាដា


ចំណែក​ពួក​លេវី ក្នុង​គ្រា​អេលី‌យ៉ាស៊ីប យ៉ូ‌យ៉ាដា យ៉ូ‌ហា‌ណាន និង​យ៉ាដួរ នោះ​បាន​កត់​ឈ្មោះ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ព្រម​ទាំង​ពួក​សង្ឃ រហូត​ដល់​រជ្ជ‌កាល​ព្រះ‌បាទ​ដារីយុស ជា​ស្តេច​សាសន៍​ពើស៊ី។


យ៉ូ‌យ៉ាដា ជា​កូន​របស់​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ មាន​កូន​ប្រុស​ម្នាក់​ជា​កូន​ប្រសា​រ​‌របស់​សាន​បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម ហេតុ​នេះ ខ្ញុំ​ក៏​បណ្តេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។


លោក​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សម្រាប់​ថូ‌ប៊ីយា ជា​បន្ទប់​ដែល​ពី​ដើម​គេ​ដាក់​តង្វាយ​ម្សៅ កំញាន គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ដែល​គេ​យក​មក​ថ្វាយតាម​បង្គាប់ សម្រាប់​ពួក​លេវី ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ ព្រម​ទាំង​តង្វាយ​លើក​ចុះ​ឡើង សម្រាប់​ពួក​សង្ឃ។


គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ដែល​ជា​បង‌ប្អូន​របស់​លោក បាន​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ​ជា​បរិសុទ្ធ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ជា​បរិសុទ្ធ​នោះ រហូត​ដល់​ប៉ម​ហា‌មេអា និង​រហូត​ដល់​ប៉ម​ហា‌ណា‌នាល។


បន្ទាប់​ពី​គាត់ មាន​បារូក ជា​កូន​របស់​សាប់បាយ បាន​ជួស​ជុល​មួយ​ផ្នែក​ទៀត ចាប់​តាំង​ពី​ចន្ទល់​កំផែង រហូត​ដល់​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ។


ខ្ញុំ​មិន​ដែល​គេច​ចេញ​ពី​បទ​បញ្ជា នៃ​ព្រះ​រឹម របស់​ព្រះ‌អង្គ​ទេ ខ្ញុំ​បាន​ខំ​ប្រមូល​ទុក​ព្រះ‌បន្ទូល នៃ​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ជា​ជាង​អាហារ​ដែល​ខ្ញុំ​ត្រូវ​ការ​ផង។


ចិត្ត​ទូល‌បង្គំ​ទ្រោម​ចុះ​ដូច​ជា​ស្មៅ ហើយ​ក៏​ស្រពោន​ទៅ ទូល‌បង្គំ​ភ្លេច​ទាំង​ទទួល​ទាន​អាហារ​ទៀត​ផង។


លោក​នៅ​ទី​នោះ​ជា‌មួយ​ព្រះ‌យេហូវ៉ា​អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់ ឥត​មាន​បរិ‌ភោគ​អ្វី​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​ចារឹក​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា គឺក្រឹត្យ​វិន័យ ទាំង​ដប់​ប្រការ​នៅ​លើ​បន្ទះ​ថ្ម​ទាំង​ពីរ​ផ្ទាំង​នោះ។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា ឲ្យ​មក​យំ ឲ្យ​មក​សោយ‌សោក កោរ​សក់ ហើយ​ស្លៀក​សំពត់​ធ្មៃ


ពេល​នោះ ខ្ញុំ​បាន​បែរ​មុខ​ទៅ​រក​ព្រះ‌អម្ចាស់​យេ​ហូវ៉ា ស្វែង​រក​ព្រះ‌អង្គ​ដោយ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អាហារ ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ។


បន្ទាប់​មក ខ្ញុំ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ាដូចពី​មុន អស់​សែសិប​ថ្ងៃសែសិប​យប់ ខ្ញុំ​មិន​បរិ‌ភោគនំ​ប៉័ង ឬ​ផឹក​ទឹក​ឡើយ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បានប្រព្រឹត្ត ដោយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម