Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 8:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ជីក​ទៅ​ក្នុង​កំផែង​ឥឡូវ» កាល​ខ្ញុំ​បាន​ជីក​ក្នុង​កំផែង​ហើយ ឃើញ​មាន​ទ្វារ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ចោះ​ជញ្ជាំង​ទៅ!»។ ខ្ញុំ​ក៏​ចោះ​ជញ្ជាំង ធ្វើ​ប្រឡោះ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ជីក​ទៅ​ក្នុង​កំផែង​ឥឡូវ កាល​ខ្ញុំ​បាន​ជីក​ក្នុង​កំផែង​ហើយ នោះ​ឃើញ​មាន​ទ្វារ​១

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ចោះ​ជញ្ជាំង​ទៅ!»។ ខ្ញុំ​ក៏​ចោះ​ជញ្ជាំង ធ្វើ​ប្រឡោះ​មួយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 8:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត នឹង​ពួន​ខ្លួន​បាន​ទេ។


វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា៖ តើ​មាន​អ្នក​ណា​បាន​ឃើញ​យើង​ទេ? តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង​ទេ?


មួយ​ទៀត នៅ​ជាយ​អាវ​អ្នក ឃើញ​មាន​ឈាម​របស់​មនុស្ស​ក្រីក្រ ជា​អ្នក​ដែល​ឥត​មាន​ទោស​ផង យើង​មិន​បាន​ដឹង​ដោយ​ស៊ើប​សួរ​រក​បែប​សម្ងាត់​ទេ គឺ​បាន​ឃើញ​ដោយ​អំពើ​ទាំង​នេះ​វិញ។


ព្រះ‌យេហូវ៉ា​សួរ​ដូច្នេះ​ទៀត​ថា៖ តើ​មាន​អ្នក​ណា​នឹង​ពួន​នៅ​ទី​ស្ងាត់​ណា ដែល​យើង​មើល​មិន​ឃើញ​បាន​ឬ? តើ​យើង​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ពេល​នោះ ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​ទ្វារ​ទី‌លាន ខ្ញុំ​បាន​មើល​ទៅ​ឃើញ​មាន​ប្រហោង​មួយ​ក្នុង​កំផែង។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ខាង​ក្នុង មើល​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​អាក្រក់ ដែល​គេ​ធ្វើ​នៅ​ទី​នេះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម