Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 48:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឯ​ប្រទល់​នឹង​ស្រុក​របស់​ពួក​សង្ឃ នោះ​ពួក​លេវី​ត្រូវ​មាន​ដី​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​ទទឹង​មួយ​ម៉ឺន​ហត្ថ។ ដី​ទាំង​មូល​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​ពីរ​ម៉ឺន ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពួក​លេវី​នឹង​ទទួល​ដី ដែល​នៅ​តាម​បណ្ដោយ​ព្រំ‌ប្រទល់​ដី​របស់​ពួក​បូជា‌ចារ្យ គឺ​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ​ដូច​ទំហំ​ដី​របស់​បូជា‌ចារ្យ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​ប្រទល់​នឹង​ស្រុក​របស់​ពួក​សង្ឃ នោះ​ពួក​លេវី​ត្រូវ​មាន​ដី​បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ទទឹង​១​ម៉ឺន​ខ្នាត គឺ​២​ម៉ឺន​៥​ពាន់​ខ្នាត តាម​បណ្តោយ​រហូត ហើយ​១​ម៉ឺន​តាម​ទទឹង​រហូត

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពួក​លេវី​នឹង​ទទួល​ដី ដែល​នៅ​តាម​បណ្ដោយ​ព្រំ‌ប្រទល់​ដី​របស់​ពួក​អ៊ីមុាំ គឺ​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ​ដូច​ទំហំ​ដី​របស់​អ៊ីមុាំ​ដែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 48:13
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ចំណែក​មុន​បង្អស់​នៃ​ផល​ដំបូង​ដែល​កើត​ពី​ដី​របស់​អ្នក ត្រូវ​យក​មក​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។


ត្រូវ​ឲ្យ​យក​រង្វាស់​ដដែល ដើម្បី​វាស់​ដី​ម្តុំ​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់ ហើយ​ទទឹង​មួយ​ម៉ឺន ឯ​ទី​បរិសុទ្ធ​ដែល​ជា​បរិសុទ្ធ​បំផុត នោះ​នឹង​នៅ​ក្នុង​ដី​ម្តុំ​នោះ


ហើយ​មួយ​ផ្នែក​ទៀត ត្រូវ​មាន​ដី​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់ និង​ទទឹង​មួយ​ម៉ឺន​សម្រាប់​ពួក​លេវី ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ទុក​សម្រាប់​ជា​កេរ‌អាករ​ដល់​គេ ឲ្យ​គេ​មាន​ទី​ក្រុង​រស់​នៅ


នេះ​នឹង​បាន​ជា​តង្វាយ​បរិសុទ្ធ​សម្រាប់​ពួក​សង្ឃ ជា​តង្វាយ​លើក​ចេញ​ពី​ចំណែក​ដី ដែល​គេ​បាន​ថ្វាយ​នោះ ទុក​ជា​របស់​បរិសុទ្ធ​បំផុត ជាប់​នឹង​ទឹក​ដី​របស់​ពួក​លេវី។


មិន​ត្រូវ​ឲ្យ​គេ​លក់​អ្វី​ពី​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្តូរ ឬ​បញ្ជូន​ផល​ដំបូង​ចេញ​ទៅ​ឯ​ណា​ដែរ ដ្បិត​ផល​នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។


ឯ​ស្រែ​ចម្ការ​ទាំង​ប៉ុន្មាន​នៅ​ជុំ​វិញ​ទី​ក្រុង​របស់​គេ នោះ​លក់​មិន​បាន​ទេ ដ្បិត​ជា​កេរ‌អាករ​របស់​គេ​នៅ​អស់‌កល្ប​ជា‌និច្ច។


ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិ‌ភោគ​របស់​អ្វីៗ​ដែល​គេ​ឲ្យ​ចុះ ព្រោះ​អ្នក​ដែល​ធ្វើ​ការ គួរ​នឹង​បាន​ប្រាក់​ឈ្នួល។ កុំ​ឲ្យ​ផ្លាស់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឡើយ។


ចូរ​ប្រយ័ត្ន មិន​ត្រូវបំភ្លេច​ពួក​លេវី​ឡើយ រហូត​អស់​មួយ​ជីវិត​ដែលអ្នក​រស់​នៅ​ស្រុក​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម