Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 47:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ ព្រំ​ប្រទល់​នឹង​លាត​សន្ឋឹង​ចាប់​ពី​សមុទ្រ​គឺ​ហាសា-អេណាន រហូត​ដល់​ស្រុក​ដាម៉ាស ឯ​ខាង​ជើង​នោះ​ជា​ព្រំ​ប្រទល់​ហាម៉ាត នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​ជើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដូច្នេះ ព្រំ‌ដែន​ខាង​ជើង​ត្រូវ​លាត​សន្ធឹង​ចាប់​ពី​សមុទ្រ កាត់​តាម​ហាសា-‌អេណាន ព្រំ‌ប្រទល់​ដាម៉ាស សាផូន​ខាង​ជើង និង​ព្រំ‌ប្រទល់​ស្រុក​ហា‌ម៉ាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ ព្រំ​ស្រុក​នឹង​ចាប់​តាំង​ពី​សមុទ្រ គឺ​ហាសា-អេណាន រហូត​ដល់​ស្រុក​ដាម៉ាស ឯ​ខាង​ជើង​នោះ​ជា​ព្រំ​ស្រុក​ហាម៉ាត នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​ជើង

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ដូច្នេះ ព្រំ‌ដែន​ខាង​ជើង​ត្រូវ​លាត​សន្ធឹង​ចាប់​ពី​សមុទ្រ កាត់​តាម​ហាសា-‌អេណាន ព្រំ‌ប្រទល់​ដាម៉ាស សាផូន​ខាង​ជើង និង​ព្រំ‌ប្រទល់​ស្រុក​ហា‌ម៉ាត់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 47:17
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុង​ហាម៉ាត ក្រុង​បេរ៉ូថា ក្រុង​ស៊ីបរ៉ែម ដែល​នៅ​កណ្ដាល​ដែន​ស្រុក​ដាម៉ាស និង​ស្រុក​ហាម៉ាត ហើយ​ហាសា-ហាទីកុន ដែល​នៅ​ក្បែរ​ព្រំ​ប្រទល់​ហាវរ៉ុន។


នេះ​ជា​ឈ្មោះ​កុល‌សម្ព័ន្ធ​នីមួយៗ គឺ​ចាប់​ពី​ព្រំ​ដែន​ខាង​ជើង​តាម​ផ្លូវ​ហេតឡូន ចាប់​ពី​ឡេបូ-ហាម៉ាត ត្រឹម​ហាសា-អេណាន (ត្រង់​ព្រំ‌ដែន​ស្រុក​ដាម៉ាស នៅ​ខាង​ជើង​ជិត​ស្រុក​ហាម៉ាត) លាត​សន្ធឹង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​ដាន់។


បន្ទាប់មក ព្រំ‌ដែន​នេះ​ត្រូវ​លាត​សន្ធឹង​ទៅ​ដល់​ស៊ីប្រុន រហូត​ទៅ​ទល់​នឹង​ហាសា-អេណាន។ នេះ​ហើយ​ជា​ព្រំ​ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម