អេសេគាល 43:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 លុះដល់ថ្ងៃទីពីរ អ្នកត្រូវថ្វាយពពែឈ្មោលល្អឥតខ្ចោះ សម្រាប់ជាតង្វាយលោះបាប ហើយគេនឹងសម្អាតអាសនា ដូចជាបានសម្អាតដោយគោឈ្មោលនោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 នៅថ្ងៃទីពីរ អ្នកត្រូវយកពពែឈ្មោលដ៏ល្អឥតខ្ចោះមួយ មកថ្វាយជាតង្វាយរំដោះបាប ដើម្បីដកបាបចេញពីអាសនៈ ដូចបានថ្វាយគោបា ដើម្បីដកបាបដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 លុះដល់ថ្ងៃទី២ ត្រូវឲ្យឯងថ្វាយពពែឈ្មោលឥតខ្ចោះ សំរាប់ជាដង្វាយលោះបាប ហើយគេនឹងសំអាតអាសនា ដូចជាបានសំអាតដោយគោឈ្មោលនោះដែរ សូមមើលជំពូកអាល់គីតាប22 នៅថ្ងៃទីពីរ អ្នកត្រូវយកពពែឈ្មោលដ៏ល្អឥតខ្ចោះមួយ មកជូនជាជំនូនរំដោះបាប ដើម្បីដកបាបចេញពីអាសនៈ ដូចបានជូនគោបា ដើម្បីដកបាបដែរ។ សូមមើលជំពូក |
ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។