Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 40:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 មាន​របង​មួយ​ហត្ថ នៅ​ពី​មុខ​បន្ទប់​នីមួយៗ ទាំងសង​ខាង បន្ទប់​ទាំង​នោះ​មាន​ទំហំ​ប្រាំមួយ​ហត្ថ​បួន​ជ្រុង​ស្មើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​ពី​មុខ​បន្ទប់​តូចៗ​មាន​ប្រឡោះ​មួយ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ។ រីឯ​ជ្រុង​នីមួយៗ​របស់​បន្ទប់​តូចៗ​មាន​ប្រវែង​ប្រាំ​មួយ​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ក៏​មាន​របង​១​ហត្ថ នៅ​ពី​មុខ​បន្ទប់​នីមួយៗ ទាំង​ខាង​នេះ នឹង​ខាង​នោះ​ផង បន្ទប់​ទាំង​នោះ​មាន​ទំហំ​៦​ហត្ថ​៤​ជ្រុង​ស្មើ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នៅ​ពី​មុខ​បន្ទប់​តូចៗ​មាន​ប្រឡោះ​មួយ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ។ រីឯ​ជ្រុង​នីមួយៗ​របស់​បន្ទប់​តូចៗ​មាន​ប្រវែង​ប្រាំ​មួយ​ហត្ថ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 40:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​វាស់​ទទឹង​ផ្លូវ​ចូល​តាម​ទ្វារ​កំផែង​បាន​ដប់​ហត្ថ ហើយ​បណ្តោយ​បាន​ដប់​បី​ហត្ថ។


លោក​ក៏​វាស់​ពី​ដំបូល​បន្ទប់​មួយ ដល់​ដំបូល​បន្ទប់​ម្ខាង ដែល​នៅ​ទល់​មុខ​គ្នា​មាន​ប្រវែង​ម្ភៃ​ប្រាំ​ហត្ថ។


បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំ‌វិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​មាន​បង្អួច​នៅ​ព័ទ្ធ​ជុំ‌វិញ​ខាង​ក្នុង និង​នៅ​សសរ​នីមួយៗ​មាន​ឆ្លាក់​រូប​ដើម​លម៉ើ។


បន្ទប់​នីមួយៗ ទាំង​សសរ និង​ខ្លោង‌ទ្វារ​មាន​ទំហំ​ដូច​គ្នា មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​ហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ​ដូច​គ្នា។


មាន​បន្ទប់​មួយ​ដែល​មាន​ទ្វារ​ក្បែរ​សសរ​នៅ​ត្រង់​ទ្វារ​កំផែង គឺ​ទី​នោះ​ដែល​គេ​លាង​តង្វាយ​ដុត។


គ្រប់​បន្ទប់ មាន​បណ្តោយ​មួយ​ខ្នាត និង​ទទឹង​មួយ​ខ្នាត ឯ​ប្រឡោះ​កណ្ដាល​បន្ទប់​ទាំង​នោះ មាន​ប្រាំ​ហត្ថ ហើយ​មាត់​ទ្វារ​ថែវ​នៃ​ទ្វារ​ខាង​ក្នុង​ក៏​មួយ​ខ្នាត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម