Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 39:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 អ្នក​នឹង​ដួល​នៅ​ទី​វាល​ទទេ ដ្បិត​យើង​បាន​ចេញ​វាចា​ហើយ នោះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​នឹង​ដួល​ស្លាប់​នៅ​តាម​ទី​វាល ដូច​យើង​បាន​ថ្លែង​ទុក​ស្រាប់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯង​នឹង​ដួល​នៅ​ទី​វាល​ទទេ ដ្បិត​អញ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ្នក​នឹង​ដួល​ស្លាប់​នៅ​តាម​ទី​វាល ដូច​យើង​បាន​ថ្លែង​ទុក​ស្រាប់ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 39:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា នឹង​ផ្ចាញ់‌ផ្ចាល​នៅ​លើ​មេឃ ចំពោះ​ពួក​ពល‌បរិវារ​នៃ​ស្ថាន​ខ្ពស់ ព្រម​ទាំង​ពួក​ស្តេច​នៃ​លោកីយ​នៅ​ផែនដី​ដែរ។


គេ​នឹង​បញ្ចុះ​សព​យេហូ‌យ៉ាគីម ដូច​ជា​បញ្ចុះ​សព​សត្វ​លា គឺ​គេ​នឹង​អូស​ទៅ​បោះ​ចោល នៅ​ខាង​ក្រៅ​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម។


គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង និង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សម្រាប់​ជា​ជី​នៅ​ដី​វិញ។


យើង​នឹង​បោះ​អ្នក​ចោល​ក្នុង​ទី​រហោ‌ស្ថាន ទាំង​ខ្លួន​អ្នក និង​ត្រី​ទាំង​អស់​នៅ​ទន្លេ​ផង អ្នក​នឹង​ធ្លាក់​ទៅ​នៅ​ទី​វាល ឥត​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទៀត​ឡើយ យើង​បាន​ឲ្យ​អ្នក​ទៅ​ជា​អាហារ ដល់​អស់​ទាំង​សត្វ​នៅ​ដី និង​សត្វ​ហើរ​លើ​អាកាស។


យើង​នឹង​ទុក​អ្នក​ចោល​នៅ​លើ​ដី​គោក យើង​នឹង​បោះ​អ្នក​ចោល​ទៅ​នៅ​ទី​វាល ហើយ​ឲ្យ​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មានមក​ទំ​លើ​អ្នក ក៏​ចម្អែត​សត្វ​នៅ​ដី​ទាំង​មូល​ដោយ‌សារ​អ្នក​ដែរ។


យើង​នឹង​បំពេញ​អស់​ទាំង​ភ្នំ​ដោយ​សាក‌សព​នៃ​មនុស្ស​ដែល​ត្រូវ​សម្លាប់ ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គេ​នឹង​ដួល​នៅ​លើ​ភ្នំ​តូច នៅ​ច្រក​ភ្នំ​ហើយ​នៅ​ក្នុង​ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន​របស់​អ្នក។


អ្នក​នឹង​ដួល​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​អ៊ីស្រា‌អែល គឺ​ទាំង​អ្នក និង​ពួក​កក‌កុញ​របស់​អ្នក ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​ផង យើង​នឹង​ប្រគល់​អ្នក​ដល់​សត្វ​ហើរ​ផ្សេងៗ​ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​ឲ្យ​វា​ស៊ី​ទៅ


យើង​នឹង​ចាត់​ភ្លើង​ទៅ​លើ​ស្រុក​ម៉ាកុក ហើយ​លើ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ដោយ​សុខ‌សាន្ត​នៅ​កោះ​ទាំង‌ឡាយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម