Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 39:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​បញ្ចុះ​សព​អ្នក​ទាំង​នោះ​អស់​ប្រាំពីរ​ខែ ទើប​បាន​ហើយ ដើម្បី​នឹង​សម្អាត​ស្រុក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ចំណាយ​ពេល​ប្រាំ‌ពីរ​ខែ សម្រាប់​បញ្ចុះ​សព​ពួក​គេ ដើម្បី​ជម្រះ​ស្រុក​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ពួក​វង្ស​អ៊ីស្រាអែលនឹង​កប់​ខ្មោច​អ្នក​ទាំង​នោះ​អស់​៧​ខែ ទើប​បាន​ហើយ ដើម្បី​នឹង​សំអាត​ស្រុក

សូមមើលជំពូក ចម្លង

អាល់គីតាប

12 កូន​ចៅ​អ៊ីស្រ‌អែល​នឹង​ចំណាយ​ពេល​ប្រាំ‌ពីរ​ខែ សម្រាប់​បញ្ចុះ​សព​ពួក​គេ ដើម្បី​ជម្រះ​ស្រុក​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 39:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ យើង​នឹង​ឲ្យ​កន្លែង​មួយ​ដល់​ពួក​កុក សម្រាប់​ជា​ទី​បញ្ចុះ​សព​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​នៅ​ជ្រលង​ភ្នំ​របស់​អ្នក​ដំណើរ ខាង​កើត​សមុទ្រ។ ជ្រលង​ភ្នំ​នោះ​នឹង​បិទ​ខ្ទប់​អ្នក​ដំណើរ ហើយ​នៅ​ទី​នោះ​គេ​នឹង​កប់​សាក‌សព​ពួក​កុក និង​ប្រជា​ជន​ជា​ច្រើនឥតគណនា​ទាំង​ប៉ុន្មាន​របស់​វា គេ​នឹង​ហៅ​ជ្រលង​ភ្នំ​នោះ​ថា ហាមុន-កុក ។


គេ​នឹង​តម្រូវ​ទុក​មនុស្ស​មួយ​ពួក ឲ្យ​ធ្វើ​ដំណើ​កាត់​ស្រុក​នោះ​ជា‌និច្ច ដើម្បី​បញ្ចុះ​សព​ពួក​ឈ្លាន​ពាន​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក ប្រយោជន៍​នឹង​សម្អាត​ស្រុក។ ក្រោយ​ប្រាំពីរ​ខែ​នោះ​មក គេ​នឹង​ដើរ​ពិនិត្យ​មើល។


ហើយ​ទី​ក្រុង​មួយ​នឹង​មាន​ឈ្មោះ​ហៅ​ថា ហាម៉ូណា គឺ​យ៉ាង​នោះ​ដែល​គេ​នឹង​សម្អាត​ស្រុក។


អ្នក​ណា​ដែល​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ស្លាប់​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំពីរ​ថ្ងៃ។


កាល​ណា​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ជំរំ នោះ​មាន​ច្បាប់​ដូច្នេះ គឺ​អស់​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ជំរំ​នោះ និង​អស់​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំពីរ​ថ្ងៃ


អ្នក​ណា​ប៉ះ‌ពាល់​មនុស្ស​ដែល​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ដាវ​នៅ​ទី​វាល ឬ​មនុស្ស​ដែល​ស្លាប់​តាម​ធម្មតា ឬ​ឆ្អឹង​ខ្មោច ឬ​ផ្នូរ​ក្តី អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំ​ពីរ​ថ្ងៃ។


មិន​ត្រូវ​ទុក​សាក​សព​ឲ្យ​ជាប់​នៅ​លើ​ឈើ​ពេញ​មួយ​យប់​ឡើយ គឺ​ត្រូវយក​សព​អ្នក​នោះ​ទៅ​កប់​នៅ​ថ្ងៃ​ដដែល​នោះ​កុំ​ខាន ដ្បិត​អ្នក​ណា​ដែល​ត្រូវ​ព្យួរក​លើ​ឈើ ជា​អ្នក​ដែល​ព្រះ​ដាក់​បណ្ដា‌សា។ ត្រូវ​ធ្វើ​យ៉ាង​នោះ ដើម្បី​កុំ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ទុក​ជា​មត៌ក ត្រូវ​ស្មោក‌គ្រោក​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម