Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 37:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ត្រូវ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​យក​បន្ទះ​ឈើ​របស់​យ៉ូសែប ដែល​នៅ​ដៃ​អេប្រាអិម និង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​គូកន​របស់​គេ ដាក់​ភ្ជាប់​ជា‌មួយ​បន្ទះ​ឈើ​របស់​យូដា ឲ្យ​រួម​ជា​បន្ទះ​ឈើ​តែ​មួយ​វិញ ដើម្បី​ឲ្យ​គេ​រួម​មក​តែ​មួយ​នៅ​ក្នុង​ដៃ​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា បន្តិច​ទៀត យើង​នឹង​យក​ក្ដារ​ជា​តំណាង​យ៉ូសែប(គឺ​អេប្រាអ៊ីម) ព្រម​ទាំង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ដែល​នៅ​ជា​មួយ​គេ ទៅ​ដាក់​ភ្ជាប់​នឹង​ក្ដារ​ជា​តំណាង​យូដា ហើយ​យើង​នឹង​ផ្គុំ​ក្ដារ​ទាំង​ពីរ​ឲ្យ​ទៅ​ជា​បន្ទះ​តែ​មួយ នៅ​ក្នុង​ដៃ​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នោះ​ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​យក​បន្ទះ​ឈើ​របស់​ពួក​យ៉ូសែប ដែល​នៅ​ដៃ​អេប្រា‌អិម នឹង​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​ជា​ភឿន‌មិត្រ​របស់​គេ ដាក់​ភ្ជាប់​ជា​មួយ​នឹង​បន្ទះ​ឈើ​១​នោះ​ដែល​ជា​របស់​ពួក​យូដា ឲ្យ​បាន​ជាប់​ជា​បន្ទះ​តែ​១​វិញ រួច​វា​នឹង​បាន​ជាប់​តែ​១​នៅ​ក្នុង​ដៃ​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា បន្តិច​ទៀត យើង​នឹង​យក​ក្ដារ​ជា​តំណាង​យូសុះ(គឺ​អេប្រា‌អ៊ីម) ព្រម​ទាំង​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ដែល​នៅ​ជា​មួយ​គេ ទៅ​ដាក់​ភ្ជាប់​នឹង​ក្ដារ​ជា​តំណាង​យូដា ហើយ​យើង​នឹង​ផ្គុំ​ក្ដារ​ទាំង​ពីរ​ឲ្យ​ទៅ​ជា​បន្ទះ​តែ​មួយ នៅ​ក្នុង​ដៃ​របស់​យើង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 37:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​វង្ស​យូដា​នឹង​ដើរ​ជា‌មួយ​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​គេ​នឹង​ចេញ​ពី​ស្រុក​ខាង​ជើង​ជា‌មួយ​គ្នា មក​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​ទុក​ជា​មត៌ក។


កាល​ណា​ពួក​កូន​ចៅ​សាសន៍​អ្នក​នឹង​សួរ​ដល់​អ្នក​ថា "សូម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​ឈើ​ទាំង​ពីរ​នេះ​មាន​ន័យ​ដូច​ម្តេច?"


បន្ទះ​ឈើ​ទាំង​ពីរ​ដែល​អ្នក​បាន​សរសេរ​ចុះ​នោះ នឹង​បាន​នៅ​ក្នុង​ដៃ​អ្នក​ចំពោះ​ភ្នែក​គេ


«យើង​នឹង​ចម្រើន​កម្លាំង​ពួក​វង្ស​យូដា យើង​នឹង​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នាំ​គេ​មក​វិញ ដ្បិត​យើង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ នោះ​គេ​នឹង​មាន​សណ្ឋាន​ដូច​ជា យើង​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​របស់​គេ ហើយ​យើង​នឹង​ស្តាប់​គេ។


ក្នុង​សណ្ឋាន​នោះ គ្មាន​សាសន៍​ក្រិក និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មិន​កាត់​ស្បែក ពួក​មនុស្ស​ព្រៃ ពួក​ជនជាតិ​ភាគ​តិច អ្នក​បម្រើ ឬ​អ្នក​ជា​ទៀត​ឡើយ គឺ​ព្រះ‌គ្រីស្ទ​ជា​គ្រប់​ទាំង​អស់ ហើយ​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម