អេសេគាល 36:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ដូច្នេះ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ យើងមិនមែនធ្វើការនេះ ដោយយល់ដល់អ្នករាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់យើងវិញ ជាឈ្មោះដែលអ្នករាល់គ្នាបានបង្អាប់ នៅកណ្ដាលអស់ទាំងសាសន៍ដែលអ្នកបានទៅដល់នោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា: ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ “ពូជពង្សអ៊ីស្រាអែលអើយ! យើងធ្វើដូច្នេះមិនមែនដោយយល់ដល់អ្នករាល់គ្នា គឺយល់ដល់នាមដ៏វិសុទ្ធរបស់យើងដែលអ្នករាល់គ្នាបានបង្អាប់បង្អោន ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលអ្នករាល់គ្នាអាស្រ័យនៅជាមួយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ដូច្នេះ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ អញមិនមែនធ្វើការនេះ ដោយយល់ដល់ឯងរាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញវិញ ជាឈ្មោះដែលឯងរាល់គ្នាបានបង្អាប់ នៅកណ្តាលអស់ទាំងសាសន៍ដែលឯងបានទៅដល់នោះ សូមមើលជំពូកអាល់គីតាប22 ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រអែលថា: អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ “ពូជពង្សអ៊ីស្រអែលអើយ! យើងធ្វើដូច្នេះមិនមែនដោយយល់ដល់អ្នករាល់គ្នា គឺយល់ដល់នាមដ៏វិសុទ្ធរបស់យើង ដែលអ្នករាល់គ្នាបានបង្អាប់បង្អោន ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលអ្នករាល់គ្នាអាស្រ័យនៅជាមួយ។ សូមមើលជំពូក |
ឱព្រះនៃទូលបង្គំអើយ សូមផ្អៀងព្រះកាណ៌ស្តាប់ សូមបើកព្រះនេត្រទតមើលសេចក្ដីវេទនារបស់យើងខ្ញុំ និងទីក្រុងដែលបានហៅតាមព្រះនាមព្រះអង្គផង ដ្បិតយើងខ្ញុំមិនមែនទូលអង្វរនៅចំពោះព្រះអង្គ ដោយព្រោះសេចក្ដីសុចរិតរបស់យើងខ្ញុំទេ គឺដោយព្រោះព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គវិញ។