អេសេគាល 33:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 អ្នករាល់គ្នាពឹងតែដាវរបស់អ្នក ក៏ប្រព្រឹត្តការគួរស្អប់ខ្ពើម ហើយបង្ខូចប្រពន្ធរបស់អ្នកជិតខាងអ្នករៀងខ្លួន ដូច្នេះ តើអ្នករាល់គ្នានឹងបានស្រុកនេះឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 អ្នករាល់គ្នាពឹងផ្អែកលើអាវុធរបស់ខ្លួន ហើយប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ម្នាក់ៗប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធគេ តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ឯងរាល់គ្នាពឹងតែដាវរបស់ឯង ក៏ប្រព្រឹត្តការគួរស្អប់ខ្ពើម ហើយបង្ខូចប្រពន្ធរបស់អ្នកជិតខាងឯងរៀងខ្លួន ដូច្នេះ តើឯងរាល់គ្នានឹងបានស្រុកនេះឬ សូមមើលជំពូកអាល់គីតាប26 អ្នករាល់គ្នាពឹងផ្អែកលើអាវុធរបស់ខ្លួន ហើយប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ម្នាក់ៗប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធគេ តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ? សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា "យើងបានសន្យាដល់គ្រួសាររបស់អ្នក និងពូជពង្សបុព្វបុរសរបស់អ្នក ថាឲ្យដើរនៅមុខយើងជារៀងរហូត" តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងនេះវិញថា "យើងបានបោះបង់គំនិតនោះចោលឆ្ងាយពីយើងទៅហើយ ព្រោះអស់អ្នកណាដែលលើកតម្កើងយើង នោះយើងនឹងតម្កើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់យើង នោះយើងក៏មិនរាប់អានដល់គេដែរ។