Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 33:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កាល​ណា​យើង​ប្រាប់​ដល់​មនុស្ស​សុចរិត​ថា គេ​នឹង​មាន​ជីវិត​រស់​នៅ នោះ​បើ​គេ​ពឹង​ដល់​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​ទេ គឺ​គេ​នឹង​ស្លាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប្រសិន​បើ​យើង​ពោល​ទៅ​កាន់​មនុស្ស​សុចរិត​ថា “អ្នក​ពិត​ជា​រស់!” បើ​អ្នក​នោះ​ពឹង​ផ្អែក​លើ​សេចក្ដី​សុចរិត​របស់​ខ្លួន រួច​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ នោះ​គេ​មុខ​ជា​ស្លាប់ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត យើង​នឹង​មិន​គិត‌គូរ​ដល់​អំពើ​សុចរិត​ណា​មួយ​របស់​អ្នក​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​សុចរិត​ថា គេ​នឹង​រស់​នៅ​ជា​ពិត នោះ​បើ​គេ​ពឹង​ដល់​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​ទេ គឺ​គេ​នឹង​ស្លាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប្រសិន​បើ​យើង​ពោល​ទៅ​កាន់​មនុស្ស​សុចរិត​ថា “អ្នក​ពិត​ជា​រស់!” បើ​អ្នក​នោះ​ពឹង​ផ្អែក​លើ​សេចក្ដី​សុចរិត​របស់​ខ្លួន រួច​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ នោះ​គេ​មុខ​ជា​ស្លាប់ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត យើង​នឹង​មិន​គិត‌គូរ​ដល់​អំពើ​សុចរិត​ណា​មួយ​របស់​អ្នក​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 33:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​មនុស្ស​សុចរិត បើ​គេ​បែរ​ចេញ​ពី​អំពី​សុចរិត​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​ទុច្ចរិត ហើយ​ធ្វើ​គ្រប់​ការ​គួរ​ស្អប់​ខ្ពើម ដែល​មនុស្ស​ទុច្ចរិត​តែង​ប្រព្រឹត្ត នោះ​តើ​នឹង​រស់​នៅ​ឬ? អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​អ្នក​នោះ​បាន​ធ្វើ នោះ​នឹង​គ្មាន​នឹក​ចាំ​ពី​បទ​ណា​មួយ​ឡើយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​រំលង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ក្នុង​អំពើ​បាប​ដែល​ខ្លួន​បាន​ធ្វើ​នោះ​វិញ។


កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​អំពើ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​ទុច្ចរិត​វិញ ហើយ​ត្រូវ​ស្លាប់​ទៅ នោះ​គឺ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ។


មើល៍! ព្រលឹង​ទាំង​អស់​ជា​របស់​យើង ទោះ​ទាំង​ព្រលឹង​ឪពុក និង​ព្រលឹង​កូន​ផង ក៏​ជា​របស់​យើង​ដូច​គ្នា ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​នឹង​ត្រូវ​ស្លាប់។


មួយ​ទៀត កាល​ណា​មនុស្ស​សុចរិត​បាន​លះ​ចោល​អំពើ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​យើង​ដាក់​ហេតុ​ឲ្យ​ចំពប់​នៅ​មុខ​គេ នោះ​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​ដោយ​ព្រោះ​អ្នក​មិន​បាន​ប្រាម‌ប្រាប់​គេ នោះ​គេ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​គេ ហើយ​នឹង​លែង​មាន​សេចក្ដី​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​នោះ​ដែរ តែ​យើង​នឹង​ទារ​ឈាម​គេ​ពី​ដៃ​អ្នក​វិញ។


កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ព្រោះ​អំពើ​នោះ។


ដ្បិត​ដោយ​មិន​យល់​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ហើយ​ខំ​ប្រឹង​តាំង​សេចក្តី​សុចរិត​ដោយ​ខ្លួន​ឯង នោះ​គេ​មិន​បាន​ចុះ​ចូល​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ឡើយ។


និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌អង្គ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​នោះ​ទេ តែ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សារ​ជំនឿ។


រីឯ​មនុស្ស​សុចរិត​របស់​យើង គេ​នឹង​រស់​នៅ​ដោយ​សារ​ជំនឿ តែ​បើ​អ្នក​ណា​ដក​ថយ​ទៅ​វិញ ចិត្ត​យើង​គ្មាន​អំណរ​នឹង​អ្នក​នោះ​ឡើយ» ។


គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​គ្នា​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​យើង​ហើយ។ ប៉ុន្ដែ ដែល​គេ​បាន​ចេញ​ទៅ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​គ្នា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម