Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 32:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 យើង​នឹង​បណ្ដាល​ឲ្យ​ចិត្ត​មនុស្ស​ជា​ច្រើន​តក់‌ស្លុត ក្នុង​កាល​ដែល​យើង​នាំ​ដំណឹង អំពី​ការ​វិនាស​របស់​អ្នក ទៅ​កណ្ដាល​អស់​ទាំង​សាសន៍ គឺ​ទៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​អ្នក​មិន​បាន​ស្គាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​ណា​យើង​នាំ​ដំណឹង​អំពី​មហន្ត‌រាយ​របស់​អ្នក ទៅ​ប្រាប់​ប្រជា‌ជាតិ​នានា នៅ​ក្នុង​ស្រុក​ដែល​អ្នក​ពុំ​ស្គាល់ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រំជួល​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អញ​នឹង​បណ្តាល​ឲ្យ​ចិត្ត​នៃ​មនុស្ស​ជា​ច្រើន​តក់‌ស្លុត ក្នុង​កាល​ដែល​អញ​នាំ​ដំណឹង ពី​ការ​វិនាស​របស់​ឯង ទៅ​កណ្តាល​អស់​ទាំង​សាសន៍ គឺ​ទៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​ឯង​មិន​បាន​ស្គាល់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ពេល​ណា​យើង​នាំ​ដំណឹង​អំពី​មហន្ត‌រាយ​របស់​អ្នក ទៅ​ប្រាប់​ប្រជា‌ជាតិ​នានា នៅ​ក្នុង​ស្រុក​ដែល​អ្នក​ពុំ​ស្គាល់ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រំជួល​ចិត្ត។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 32:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​ទាំង​សាសន៍​បាន​ឮ ហើយ​ញាប់‌ញ័រ ឯ​សាសន៍​ភីលី‌ស្ទីន​ក៏​មាន​សេចក្ដី​ភ័យ​ខ្លាច។


ពួក​អ្នក​ចែវ​ទាំង​ប៉ុន្មាន ពួក​ជើង​ឈ្នួល និង​ពួក​នាយ​សំពៅ​តាម​ផ្លូវ​សមុទ្រ គេ​នឹង​ឡើង​ពី​នាវា​របស់​គេ​មក​ឈរ​នៅ​លើ​ច្រាំង។


អស់​អ្នក​នៅ​គ្រប់​ទាំង​សាសន៍​ដែល​ស្គាល់​អ្នក គេ​នឹង​ស្រឡាំង‌កាំង​ដោយ​ព្រោះ​អ្នក អ្នក​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច ហើយ​លែង​មានជា​រៀង​រហូត​ទៅ»។


យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ​ទៅ​ជា​ទី​ស្ងាត់‌ច្រៀប នៅ​កណ្ដាល​អស់​ទាំង​ស្រុក​ស្ងាត់​ជ្រងំ និង​ទី​ក្រុង​នានា​នៅ​ស្ងាត់‌ច្រៀប​អស់​សែសិប​ឆ្នាំ នៅ​កណ្ដាល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច‌បង់​នោះ យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ទៅ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​ក្នុង​គ្រប់​ទាំង​ស្រុក»។


យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​សាសន៍​អេស៊ីព្ទ ឲ្យ​ទៅ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ព្រម​ទាំង​បែង​ចែក​គេ​ទៅ​គ្រប់​ស្រុក។


យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​សាសន៍​អេស៊ីព្ទ ឲ្យ​ទៅ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ព្រម​ទាំង​បែង​ចែក​គេ​ឲ្យ​ទៅ​នៅ​គ្រប់​ស្រុក នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


នៅ​ថ្ងៃ​នោះ ពួក​ទូត​នឹង​ចេញ​ពី​យើង​ទៅ ជិះ​នាវា​ទៅ​បំភ័យ​ដល់​ពួក​សាសន៍​អេធី‌យ៉ូពី ដែល​នៅ​ដោយ​ឥត​កង្វល់ នឹង​មាន​សេចក្ដី​តក់‌ស្លុត​គ្រប​លើ​គេ ដូច​ជា​នៅ​ថ្ងៃ​របស់​ស្រុក​អេស៊ីព្ទ​ដែរ ដ្បិត​មើល៍! ថ្ងៃ​នោះ​មក​ហើយ»។


ជាតិ​សាសន៍​នានា​មាន​កំហឹង តែ​សេចក្តី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​មក​ដល់ ហើយ​ជា​ពេល​កំណត់​ដែល​ត្រូវ​ជំនុំ​ជម្រះ​ពួក​មនុស្ស​ស្លាប់ និង​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ និង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ ហើយ​ក៏​ជា​ពេល​ត្រូវ​បំផ្លាញ​អស់​អ្នក​ដែល​បំផ្លាញ​ផែនដី​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម