Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 32:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 យើង​នឹង​ដាក់​សាច់​អ្នក​នៅ​លើ​ភ្នំ ហើយ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់ ដោយ​គំនរ​សាក‌សព អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 យើង​នឹង​យក​សាច់​អ្នក​ទៅ​ដាក់​នៅ​លើ​ភ្នំ ហើយ​យក​ឆ្អឹង​របស់​អ្នក​ទៅ​ចោល​ពាស‌ពេញ​ជ្រលង​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អញ​នឹង​ដាក់​សាច់​ឯង​នៅ​លើ​ភ្នំ ហើយ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​ដោយ​គំនរ​សាក‌សព​ឯង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យើង​នឹង​យក​សាច់​អ្នក​ទៅ​ដាក់​នៅ​លើ​ភ្នំ ហើយ​យក​ឆ្អឹង​របស់​អ្នក​ទៅ​ចោល​ពាស‌ពេញ​ជ្រលង​ភ្នំ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 32:5
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​សាសន៍​ដទៃ ជា​ពួក​គួរ​ស្ញែង‌ខ្លាច​នៃ​អស់​ទាំង​សាសន៍ បាន​កាត់​វា​ចេញ ហើយ​បោះ‌បង់​ចោល មែក​វា​បាន​ធ្លាក់​នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ច្រក​ភ្នំ​ដែរ មែក​វា​ទាំង​ប៉ុន្មាន​ត្រូវ​បាក់​តាម​អស់​ទាំង​ផ្លូវ​ទឹក​នៅ​ស្រុក​នោះ ហើយ​អស់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ថយ​ចុះ​ពី​ម្លប់​វា ទាំង​ចោល​វា​ទុក​នៅ


យើង​នឹង​បំពេញ​អស់​ទាំង​ភ្នំ​ដោយ​សាក‌សព​នៃ​មនុស្ស​ដែល​ត្រូវ​សម្លាប់ ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គេ​នឹង​ដួល​នៅ​លើ​ភ្នំ​តូច នៅ​ច្រក​ភ្នំ​ហើយ​នៅ​ក្នុង​ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន​របស់​អ្នក។


អ្នក​នឹង​ដួល​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​អ៊ីស្រា‌អែល គឺ​ទាំង​អ្នក និង​ពួក​កក‌កុញ​របស់​អ្នក ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​ផង យើង​នឹង​ប្រគល់​អ្នក​ដល់​សត្វ​ហើរ​ផ្សេងៗ​ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​ឲ្យ​វា​ស៊ី​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម