Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 30:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 យើង​នឹង​ចម្រើន​កម្លាំង​ដៃ​ស្តេច​បាប៊ីឡូន ហើយ​ដាក់​ដាវ​យើង​ទៅ​ក្នុង​ដៃ​វា តែ​យើង​នឹង​បំបាក់​ដៃ​ទាំង​ពីរ​របស់​ផារ៉ោន ហើយ​ស្តេច​បាប៊ីឡូននឹង​ថ្ងូរ ដូចជា​មនុស្ស​ដែល​ត្រូវ​របួស​ដល់​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្ដេច​នេះ យើង​នឹង​កាច់​បំបាក់​ដៃ​របស់​ស្ដេច​ស្រុក​អេស៊ីប ហើយ​ស្ដេច​ស្រុក​អេស៊ីប​នឹង​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រោះ​តែ​របួស​ជិត​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អញ​នឹង​ចំរើន​កំឡាំង​ដៃ​នៃ​ស្តេច​បាប៊ីឡូន ហើយ​ដាក់​ដាវ​អញ​ទៅ​ក្នុង​ដៃ​វា តែ​អញ​នឹង​បំបាក់​ដៃ​ទាំង​២​របស់​ផារ៉ោន​វិញ ដូច្នេះ វា​នឹង​ថ្ងូរ​នៅ​មុខ​ស្តេច​បាប៊ីឡូន ដោយ​ដំងូរ​នៃ​មនុស្ស​ដែល​ត្រូវ​របួស​ដល់​ស្លាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

24 យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្ដេច​នេះ យើង​នឹង​កាច់​បំបាក់​ដៃ​របស់​ស្ដេច​ស្រុក​អេស៊ីប ហើយ​ស្ដេច​ស្រុក​អេស៊ីប​នឹង​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រោះ​តែ​របួស​ជិត​ស្លាប់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 30:24
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​ទាំង​នោះ​មានបំណង​នឹង​គំរាមពួក​យើង ដោយ​គិត​ថា ពួក​យើង​នឹង​ថយ​កម្លាំង​ដៃ ហើយ​លែង​ធ្វើ​ការ​នោះ​ត​ទៅ​ទៀត។ ប៉ុន្ដែ ឥឡូវ​នេះ ឱ​ព្រះ‌អើយ សូម​ចម្រើន​កម្លាំង​ដៃ​ទូល‌បង្គំ​ផង។


មាន​ឮ​មនុស្ស​ថ្ងូរ​ពី​ក្នុង​ទី​ក្រុង ហើយ​ព្រលឹង​មនុស្ស ដែល​ត្រូវ​របួស​ក៏​ស្រែក​ឡើង ប៉ុន្តែ ព្រះ​មិន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់ នឹង​ការ​អាក្រក់​នោះ​ឡើយ។


សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បង្ហាត់​ដៃ​ទូល‌បង្គំ​ឲ្យ​ចេះ​ធ្វើ​សង្គ្រាម ហើយ​ម្រាម​ដៃ​ទូល‌បង្គំ​ឲ្យ​ចេះ​ច្បាំង


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង! សូម​ប្រឈម​មុខ​នឹង​គេ សូម​ផ្ដួល​គេ ហើយ​រំដោះ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ដោយ‌សារ​ដាវ​របស់​ព្រះ‌អង្គ


គឺ​ជា​ព្រះ​ដែល​ក្រវាត់​ខ្ញុំ​ដោយ​កម្លាំង ហើយ​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​បាន​គ្រប់​លក្ខណ៍។


ដ្បិត​ព្រះ‌អង្គ​បាន​ក្រវាត់​ទូល‌បង្គំ​ដោយ​កម្លាំង សម្រាប់​ចម្បាំង ព្រះ‌អង្គ​បាន​បង្ក្រាប​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ឲ្យ​រាប​នៅ​ក្រោម​ទូល‌បង្គំ។


ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ? តើ​រណារ​នឹង​តម្កើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ? នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះបាទ​ស៊ីរូស ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឡើង​ហើយ ជា​អ្នក​ដែល​ព្រះ‌អង្គ​កាន់​ដៃ​ស្តាំ ដើម្បី​ឲ្យ​បាន​បង្ក្រាប​អស់​ទាំង​សាសន៍​នៅ​មុខ​ខ្លួន ហើយ​បន្ធូរ​ចង្កេះ​ពួក​ស្តេច ព្រម​ទាំង​បើក​ទ្វារ​នៅ​មុខ​ខ្លួន រួច​ទ្វារ​ទាំង​នោះ​នឹង​មិន​ត្រូវ​បិទ​វិញ​ឡើយ។


យើង​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​យើង​ឥត​មាន​ព្រះ​ណា​ទៀត​សោះ យើង​នឹង​ក្រវាត់​ឲ្យ​អ្នក ទោះ​បើ​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​ទោស ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ ហើយ​ពួក​គេ​ដែល​ត្រូវ​របួស ក៏​ថ្ងូរ​នៅ​ពេញ​ក្នុង​ស្រុក។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​ក្រុង​ទីរ៉ុស​ដូច្នេះ​ថា៖ «ពិត​ប្រាកដ​ជា​កោះ​ទាំង​ប៉ុន្មាន​នឹង​ញ័រ​រន្ធត់ ដោយ​ឮ​សូរ​អ្នក​ដួល និង​សូរ​ថ្ងូរ​របស់​មនុស្ស​ដែល​ត្រូវ​របួស ក្នុង​កាល​ដែល​សម្រេច​ការ​សម្លេះ​យ៉ាង​ធំ​នៅ​ក្នុង​ចំណោម​អ្នក។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​ឲ្យ​ស្រុក​អេស៊ីព្ទ​ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​ស្រុក​នោះ ទៅ​ជា​ឈ្លើយ ហើយ​យក​ទ្រព្យសម្បត្តិ និង​រឹប​អូសយក​ធ្វើ​ជា​របស់​ខ្លួន។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពួក​ជន​ទាំង‌ឡាយ​នៃ​ស្រុក​អេស៊ីព្ទ​ផុត​ទៅ ដោយ‌សារ​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន។


ស្តេច​នោះ និង​ពួក​ប្រជា‌រាស្ត្រ គឺ​ជា​ពួក​គួរ​ស្ញែង‌ខ្លាច​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​នឹង​នាំ​គ្នា​មក​បំផ្លាញ​ស្រុក​អេស៊ីព្ទ ហើយ​ហូត​ដាវ​ទាស់​នឹង​ស្រុក​នោះ ព្រម​ទាំង​បំពេញ​ដោយ​សាក‌សព នៃ​មនុស្ស​ដែល​គេ​សម្លាប់។


«កូន​មនុស្ស​អើយ យើង​បាន​បំបាក់​ដៃ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​ឥត​មាន​អ្នក​ណា​នឹង​មើល ដើម្បី​នឹង​លាប​ថ្នាំ ហើយ​រុំ​អប​ឲ្យ​មាន​កម្លាំង​អាច​កាន់​ដាវ​ទៀត​បាន​ឡើយ។


យើង​នឹង​ជ្រោង​ដៃ​ស្តេច​ស្រុក​បាប៊ីឡូន តែ​ដៃ​របស់​ផារ៉ោន​នឹង​ធ្លាក់​ចុះ​វិញ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​ដាក់​ដាវ​របស់​យើង​ទៅ​ក្នុង​ដៃ​ស្តេច​បាប៊ីឡូន ហើយ​ពេល​ស្ដេច​លូក​ដាវ​នោះ​ទៅ​លើ​ស្រុក​អេស៊ីព្ទ។


ឯ​ឯង​រាល់​គ្នា ជា​សាសន៍​អេធីយ៉ូពី ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម