Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 27:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ស្រុក​ខារ៉ាន ស្រុក​កាននេ និង​ស្រុក​អេដែន ព្រម​ទាំង​ពួក​ឈ្នួញ​នៃ​ស្រុក​សេបា អាស‌ស៊ើរ និង​គីលម៉ាឌ ជា​អ្នក​ធ្វើ​ជំនួញ​ជា​មួយ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ស្រុក​ខារ៉ាន កាណេ និង​អេដែន អ្នក​ជំនួញ​ពី​ស្រុក​សេបា អាស្ស៊ីរី និង​គីល‌ម៉ាដ នាំ​គ្នា​រក​ស៊ី​ជា​មួយ​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ស្រុក​ខារ៉ាន ស្រុក​កាននេ នឹង​ស្រុក​អេដែន ព្រម​ទាំង​ពួក​ឈ្នួញ​នៃ​ស្រុក​សេបា អាសស៊ើរ នឹង​គីលម៉ាឌ ជា​អ្នក​ធ្វើ​ជំនួញ​នឹង​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ស្រុក​ខារ៉ាន កាណេ និង​អេដែន អ្នក​ជំនួញ​ពី​ស្រុក​សេបា អាស្ស៊ីរី និង​គីល‌ម៉ាដ នាំ​គ្នា​រក​ស៊ី​ជា​មួយ​អ្នក

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 27:23
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នគរ​ដំបូង​របស់​គាត់ គឺ​បាបិល អេរេក អាកាឌ និង​កាលនេ នៅ​ស្រុក​ស៊ីណើរ។


កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ និង​អើរ៉ាម។


អូបាល អ័ប៊ី‌ម៉ែល សេបា


ដូច្នេះ លោក​អាប់‌រ៉ាម​ក៏​ចេញ​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ហើយ​ឡុត​ក៏​ទៅ​ជា‌មួយ​ដែរ។ កាល​អាប់‌រ៉ាម​ចេញ​ពី​ស្រុក​ខារ៉ាន​ទៅ លោក​មាន​អាយុ​ចិតសិប​ប្រាំ​ឆ្នាំ។


រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​សួន‌ច្បារ​មួយ​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​សូន​ឲ្យ​នៅ​ទី​នោះ។


យ៉ុកសាន​បង្កើត​បាន​សេបា និង​ដេដាន់។ ឯ​កូន​ចៅ​របស់​ដេ​ដាន់ គឺ​ពួក​អាស‌ស៊ើរ ពួក​លេទូស និង​ពួក​លេវមី។


នៅ​យប់​ដដែល​នោះ លោក​ក្រោក​ឡើង នាំ​យក​ប្រពន្ធ​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​របស់​លោក​ដប់​មួយ​នាក់ ឆ្លង​ស្ទឹង​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។


តើ​មាន​ព្រះ​សាសន៍​ដទៃ​ណា​ខ្លះ ដែល​បុព្វ‌បុរស​យើង​បាន​បំផ្លាញ? គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន ដែល​នៅ​ក្នុង​ស្រុក​ធេឡា‌ស៊ើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ​ទេ?


នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សម្លាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​បាន​រត់​រួច មក​ជម្រាប​លោក»។


ឯ​ស្រុក​អាស‌ស៊ើរ​ក៏​បានចូល​រួម​ជា​មួយ​គេ​ដែរ សាសន៍​ទាំង​នោះ​ចូល​ដៃ​ជាមួយ ពួក​កូន​ចៅ​ឡុត។ -បង្អង់


ឯ​ក្រុង​កាលនរ តើ​មិន​មែន​ដូច​ជា​ក្រុង​កើ‌កេមីស​ទេ​ឬ? ក្រុង​ហាម៉ាត តើ​មិន​មែន​ដូច​ជា​ក្រុង​អើផាឌ? ហើយ​ក្រុង​សាម៉ារី តើ​មិន​មែន​ដូច​ជា​ក្រុង​ដាម៉ាស​ទេ​ឬ?


ឯ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បុព្វ‌បុរស​យើង​បាន​បំផ្លាញ គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន​ដែល​នៅ​ស្រុក​ធេឡា‌សើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ?


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ទន្លេ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាស‌ស៊ើរ​ផង។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​កោរ​សក់​ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាស‌ស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។


ពួក​ទាំង​នេះ​បាន​យក​ទំនិញ​យ៉ាង​ល្អ វេច​ដោយ​សំពត់​ពណ៌​ខៀវ ហើយ​ប៉ាក់ និង​សម្លៀក‌បំពាក់​មាន​តម្លៃ​ដាក់​ចុះ​ក្នុង​ហិប​ធ្វើ​ពី​ឈើ​តា‌ត្រៅ ហើយ​ចង​ដោយ​ខ្សែ មក​លក់​ដូរ​ជា​មួយ​អ្នក។


អាស‌ស៊ើរ​ក៏​នៅ​ទី​នោះ​ជា​មួយ​ពួក​វា​ដែរ ផ្នូរ​ខ្មោច​របស់​គេ​ក៏​នៅ​ជុំ‌វិញ​វា គេ​ត្រូវ​ដួល​ស្លាប់​គ្រប់​គ្នា​ដោយ​ដាវ។


ឯ​ពួក​សេបា ពួក​ដេដាន់ ពួក​ជំនួញ​របស់​ស្រុក​តើស៊ីស ព្រម​ទាំង​ពួក​មេដឹក​នាំ ទាំង​ប៉ុន្មាន​របស់គេ នឹង​សួរ​មក​អ្នក​ថា "តើ​លោក​មក​ចាប់​យក​ជ័យ‌ភណ្ឌឬ? តើ​បាន​ប្រមូល​ពួក​ទាំង​ប៉ុន្មាន​របស់​លោក ដើម្បី​នឹង​ចាប់​យក​រំពា​ឬ? តើ​ចង់​ដឹក​យក​ប្រាក់ និង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ ទ្រព្យ‌សម្បត្តិ និង​យក​ជ័យ‌ភណ្ឌ​យ៉ាង​ច្រើន​ឬ?"។


យើង​នឹង​បំបាក់​រនុក​ទ្វារ​របស់​ក្រុង​ដាម៉ាស ហើយ​កាត់​ពួក​អ្នក​នៅ​ជ្រលង​ភ្នំ​អាវេន​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​របស់​បេត-អេដែន​ផង នោះ​ពួក​សាសន៍​ស៊ីរី​នឹង​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គារ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ចូរ​ឆ្លង​ទៅ​ក្រុង​កាលនេ ហើយ​ពិចារ‌ណា​មើល​ចុះ ពីទី​នោះ​រហូត​ទៅ​ដល់​ហាម៉ាត​ជា​ក្រុង​ធំ រួច​ចុះ​ទៅ​ក្រុង​កាថ​របស់​ពួក​សាសន៍​ភីលី‌ស្ទីន។ តើ​អ្នក​រាល់​គ្នា​វិសេស​ជាង នគរ​ទាំង​នេះ​ឬ? តើ​ទឹក​ដី​របស់​គេ​ធំ​ជាង​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ឬ?


ប៉ុន្តែ សាសន៍​កែន​នឹង​ត្រូវ​ភ្លើង​ឆេះ ហើយ​សាសន៍​អាស‌ស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ។


បន្ទាប់​មក លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់‌ដេ ទៅ​នៅ​ស្រុក​ខារ៉ាន។ ក្រោយ​ពី​ឪពុក​របស់​លោក​ស្លាប់​ទៅ ព្រះបាន​ឲ្យ​លោក​ចេញ​ពី​ទី​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម