Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 22:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ្នក​បាន​ខ្ពើម​គ្រឿង​បរិសុទ្ធ​របស់​យើង ហើយ​បាន​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពួក​គេ​មើល‌ងាយ​ទីសក្ការៈ និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ*​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯង​បាន​ខ្ពើម​គ្រឿង​បរិសុទ្ធ​របស់​អញ ហើយ​បាន​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពួក​គេ​មើល‌ងាយ​ទី‌សក្ការៈ និង​រំលោភ​លើ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 22:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ពូជ‌ពង្ស​នៃ​ពួក​អ៊ីស្រា‌អែល​បាន​រឹង​ចចេស​នឹង​យើង នៅ​ទី​រហោ‌ស្ថាន គេ​មិន​បាន​ប្រព្រឹត្ត​តាម​ច្បាប់​យើង​ទេ ក៏​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្តិ​របស់​យើង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ ហើយ​គេ​ក៏​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​យ៉ាង​ក្រៃ‌លែង នោះ​យើង​បាន​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ទៅ​លើ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដើម្បី​នឹង​រំលីង​គេ​ឲ្យ​អស់​ទៅ។


ចូរ​ញែក​ថ្ងៃសប្ប័ទ​របស់​យើង​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។


ប៉ុន្តែ កូន​ចៅ​ទាំង​នោះ​រឹង​ចចេស​នឹង​យើង​ដែរ គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​របស់​យើង​ឡើយ ក៏​មិន​បាន​រក្សា​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ផង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ ដោយ‌សារ​ច្បាប់​នោះ គេ​បាន​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង ដូច្នេះ យើង​បាន​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​ទៅ​លើ​គេ ដើម្បី​នឹង​សម្រេច​សេចក្ដី​កំហឹង​របស់​យើង​នៅ​លើ​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន។


ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​យើង​ឡើយ គឺ​បាន​បោះ‌បង់​ចោល​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​បង្អាក់​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​ភ្នែក​គេ​ក៏​ជាប់​តាម​រូប​ព្រះ​របស់​បុព្វ‌បុរស​គេ​ដែរ។


ពួក​សង្ឃ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​យើង ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​យើង គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សម្គាល់​របស់​មិន​ស្អាត និង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​យើង​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ។


ត្រូវ​ឲ្យ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​ត្រូវ​កោត​ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​យើង​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ ចំណែកអ្នក​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​យើង ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម