អេសេគាល 20:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦40 ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «នៅលើភ្នំបរិសុទ្ធរបស់យើង គឺជាភ្នំយ៉ាងខ្ពស់របស់ស្រុកអ៊ីស្រាអែល ពួកវង្សអ៊ីស្រាអែលទាំងមូលនឹងគោរពដល់យើងគ្រប់គ្នានៅក្នុងស្រុករបស់ខ្លួន នៅទីនោះយើងនឹងទទួលគេ ហើយនៅទីនោះយើងសុខចិត្តទទួលតង្វាយរបស់អ្នករាល់គ្នា និងផលដំបូងពីតង្វាយអ្នក ព្រមទាំងគ្រឿងបរិសុទ្ធរបស់អ្នករាល់គ្នាទាំងអស់ដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥40 ដ្បិតជនជាតិអ៊ីស្រាអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបម្រើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រាអែល - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលតង្វាយផលដំបូង និងអ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសម្រាប់យើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤40 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា នៅលើភ្នំបរិសុទ្ធរបស់អញ គឺជាភ្នំយ៉ាងខ្ពស់របស់ស្រុកអ៊ីស្រាអែល នោះពួកវង្សអ៊ីស្រាអែលទាំងមូលនឹងគោរពដល់អញគ្រប់គ្នានៅក្នុងស្រុករបស់ខ្លួន នៅទីនោះអញនឹងទទួលគេ ហើយនៅទីនោះ អញនឹងសុខចិត្តទទួលដង្វាយរបស់ឯងរាល់គ្នា នឹងផលដំបូងពីដង្វាយឯង ព្រមទាំងគ្រឿងបរិសុទ្ធរបស់ឯងរាល់គ្នាទាំងអស់ដែរ សូមមើលជំពូកអាល់គីតាប40 ដ្បិតជនជាតិអ៊ីស្រអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបម្រើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រអែល - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលជំនូនផលដំបូង និងអ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសម្រាប់យើង។ សូមមើលជំពូក |
គេនឹងដាក់ពួកបងប្អូនអ្នករាល់គ្នាទាំងប៉ុន្មាន ជិះលើសេះ រទេះ អង្រឹងស្នែង លាកាត់ និងលើអូដ្ឋ នាំចេញពីអស់ទាំងសាសន៍មក ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ា គឺមកក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់យើង ដូចជាពួកកូនចៅអ៊ីស្រាអែលធ្លាប់យកតង្វាយរបស់គេ ដាក់ក្នុងភាជនៈដ៏ស្អាតមកព្រះវិហារនៃព្រះយេហូវ៉ាដែរ។ នោះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។