Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 20:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប៉ុន្តែ យើង​បាន​ប្រព្រឹត្ត​ដោយ​របស់​ដល់​ឈ្មោះ​យើង​វិញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​យើង​ត្រូវ​ទាប​ថោក នៅ​ចំពោះ​សាសន៍ទាំង​ប៉ុន្មាន​ដែល​យើង​បាន​នាំ​គេ​ចេញ នៅ​ចំពោះ​មុខ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក៏​ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ប៉ុន្តែអញ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ​វិញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​អញ​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដែល​អញ​បាន​នាំ​គេ​ចេញ នៅ​ចំពោះ​មុខ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក៏​ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 20:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ការ​នោះ ដោយ​យល់​ដល់​ខ្លួន​យើង គឺ​ដោយ​យល់​ដល់​ខ្លួន​យើង ដ្បិត​តើ​ត្រូវ​ឲ្យ​គេ​ប្រមាថ​ឈ្មោះ​យើងឬ? សិរី‌ល្អ​របស់​យើង យើង​មិន​ឲ្យ​ទៅ​ព្រះ​ដទៃ​ណា​ផ្សេង​ឡើយ។


ប៉ុន្តែ ពូជ‌ពង្ស​នៃ​ពួក​អ៊ីស្រា‌អែល​បាន​រឹង​ចចេស​នឹង​យើង នៅ​ទី​រហោ‌ស្ថាន គេ​មិន​បាន​ប្រព្រឹត្ត​តាម​ច្បាប់​យើង​ទេ ក៏​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្តិ​របស់​យើង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ ហើយ​គេ​ក៏​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​យ៉ាង​ក្រៃ‌លែង នោះ​យើង​បាន​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ទៅ​លើ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដើម្បី​នឹង​រំលីង​គេ​ឲ្យ​អស់​ទៅ។


មួយ​ទៀត យើង​បាន​ស្បថ​នឹង​គេ នៅ​ទី​រហោ‌ស្ថាន​ថា យើង​មិន​ព្រម​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​ឲ្យ​ដល់​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​ជា​ស្រុក​រុងរឿង​ជាង​អស់​ទាំង​ស្រុក​នោះ​ទេ។


ប៉ុន្តែ យើង​បាន​ដក​ដៃ​ចេញ​វិញ ហើយ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិន​ឲ្យ​ឈ្មោះ​យើង​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​សាសន៍​ដទៃ ដែល​យើង​បាន​នាំ​គេ​ចេញ​ទៅ នៅ​ចំពោះ​មុខ​នោះ​ឡើយ។


ប៉ុន្តែ យើង​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិន​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​សាសន៍​ដទៃ ជា​សាសន៍​ដែល​គេ​នៅ​ជា​មួយ ហើយ​ដែល​យើង​បាន​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​នោះ ដោយ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។


យើង​នឹង​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​ដ៏​បរិសុទ្ធ​របស់​យើង នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ក៏​មិន​ឲ្យ​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ត្រូវ​បង្អាប់​ទៀត ដូច្នេះ អស់​ទាំង​សាសន៍​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល


ដើម្បី​ឲ្យ​យើង​ខ្ញុំ ដែល​បាន​សង្ឃឹម​ដល់​ព្រះ‌គ្រីស្ទ​មុន​គេ បាន​សរសើរ​ដល់​សិរីល្អ​របស់​ព្រះ‌អង្គ។


ដើម្បី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រទាន​មក​យើង​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម