Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 2:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌អង្គ​ក៏​បើក​ក្រាំង​នោះ​នៅ​មុខ​ខ្ញុំ ឃើញ​មាន​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ មាន​កត់​ទុក​សុទ្ធ​តែ​ពាក្យ​ទំនួញ ពាក្យ​សោក‌សៅ និង​សេចក្ដី​វេទនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដៃ​នោះ​បើក​ក្រាំង​នៅ​ចំពោះ​មុខ​ខ្ញុំ ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ដែល​កត់‌ត្រា​សុទ្ធ​តែ​ពាក្យ​សំណោក ពាក្យ​ទំនួញ និង​ពាក្យ​ត្អូញ‌ត្អែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទ្រង់​ក៏​បើក​ត្រដាង​ក្រាំង​នោះ​នៅ​មុខ​ខ្ញុំ នោះ​ឃើញ​មាន​សរសេរ​ទាំង​ខាង​ក្នុង នឹង​ខាង​ក្រៅ​ផង មាន​កត់​ទុក​សុទ្ធ​តែ​ជា​ពាក្យ​ទំនួញ ពាក្យ​សោក‌សៅ នឹង​សេចក្ដី​វេទនា​ទទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដៃ​នោះ​បើក​ក្រាំង​នៅ​ចំពោះ​មុខ​ខ្ញុំ ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ដែល​កត់‌ត្រា​សុទ្ធ​តែ​ពាក្យ​សំណោក ពាក្យ​ទំនួញ និង​ពាក្យ​ត្អូញ‌ត្អែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 2:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

វេទនា​ដល់​មនុស្ស​អាក្រក់​គេ នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ នឹង​បាន​សង​ដល់​គេ​វិញ។


មួយ​ទៀត ចូរ​អ្នក​ចាប់​តាំង​ពោល​បទ​ទំនួញ​ពី​ដំណើរ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា៖ «ចូរ​កត់​និមិត្ត​នេះ​ទុក ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើក្តារ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់ ក៏​អាច​មើល​បាន​ដែរ។


ខ្ញុំ​ក៏​យក​ក្រាំង​តូច​នោះ​ពី​ដៃ​ទេវតា​មក​បរិ‌ភោគ ហើយ​នៅ​ក្នុង​មាត់​ខ្ញុំ​ផ្អែម​ដូច​ទឹក​ឃ្មុំ តែ​កាល​ខ្ញុំ​បាន​បរិ‌ភោគ​រួច​ហើយ នោះ​ក៏​ល្វីង​នៅ​ក្នុង​ពោះ​ខ្ញុំ​មែន។


សេចក្ដី​វេទនា​ទី​ពីរ​បាន​កន្លង​ផុត​ទៅ មើល៍ សេចក្ដី​វេទនា​ទី​បី​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។


បន្ទាប់​មក ខ្ញុំ​ឃើញ​មាន​ក្រាំង​មួយ​នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង


បន្ទាប់​មក ខ្ញុំ​បាន​ឃើញ ហើយ​ឮ​សត្វ​ឥន្ទ្រី​ហើរ​កាត់លំហ​អាកាស ទាំង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «វេទនា វេទនា វេទនា​ហើយ អស់​អ្នក​ដែល​នៅ​ផែនដី ព្រោះ​តែ​សូរ​ត្រែ​របស់​ទេវតា​ទាំង​បី ដែល​ហៀប​នឹង​ផ្លុំ!»។


សេចក្ដី​វេទនា​ទី​មួយ​បាន​កន្លង​ផុត​ទៅ មើល៍! នៅ​មាន​សេចក្ដី​វេទនា​ពីរ​ទៀត​កើត​មក​តាម​ក្រោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម