Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 18:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា៖ «ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​អ្នក​រាល់​គ្នា​មិន​មាន​ឱកាស​នឹង​និយាយ​សុភា‌សិត​នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ - អ្នក​រាល់​គ្នា​នឹង​លែង​សូត្រ​សុភាសិត​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ទៀត​ហើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ឯង​រាល់​គ្នា​មិន​មាន​ឱកាស​នឹង​និយាយ​សុភាសិត​នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 យើង​ជា​ម្ចាស់​ដែល​មាន​ជីវិត​អស់‌កល្ប - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ - អ្នក​រាល់​គ្នា​នឹង​លែង​សូត្រ​សុភាសិត​នេះ នៅ​ស្រុក​អ៊ីស្រ‌អែល​ទៀត​ហើយ!

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 18:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

«កូន​មនុស្ស​អើយ ពាក្យ​ទំនៀម​យ៉ាង​ណា​នោះ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ នៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​ថា កំណត់​ថ្ងៃ​បាន​បន្ថយ​ទៅ ហើយ​គ្រប់​ទាំង​និមិត្ត​ក៏​ខាន​មាន។


មើល៍ អ្នក​ណា​ដែល​ធ្លាប់​ប្រើ​ពាក្យ​សុភា‌សិត គេ​នឹង​ពោល​ពាក្យ​នេះ​ទាស់​នឹង​អ្នក​ថា ម្តាយ​យ៉ាង​ណា កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ។


«អ្នក​រាល់​គ្នា​ប្រើ​ពាក្យ​សុភា‌សិត​នេះ និយាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល​ថា ឪពុក​បាន​ស៊ី​ផ្លែ​ជូរ ហើយ​កូន​ត្រូវ​សង្កៀរ​ធ្មេញ​ទៅ នោះ​តើ​ចង់​ថា​ដូច​ម្តេច?»។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា គ្រប់​គ្នា​តាម​អំពើ​ប្រព្រឹត្ត​រៀង​ខ្លួន ចូរ​អ្នក​រាល់​គ្នា​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​អំពើ​រំលង​របស់​អ្នក នោះ​សេចក្ដី​ទុច្ចរិត​នឹង​មិន​បំផ្លាញ​អ្នក​ទេ។


មើល៍! ព្រលឹង​ទាំង​អស់​ជា​របស់​យើង ទោះ​ទាំង​ព្រលឹង​ឪពុក និង​ព្រលឹង​កូន​ផង ក៏​ជា​របស់​យើង​ដូច​គ្នា ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​នឹង​ត្រូវ​ស្លាប់។


ឥឡូវ​នេះ យើង​ដឹង​ថា សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ គឺ​ចែង​សម្រាប់​ពួក​អ្នក​ដែល​សិ្ថត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បិទ​មាត់ ហើយ​ឲ្យ​ពិភព‌លោក​ទាំង​មូល ស្ថិត​នៅ​ក្រោម​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម