អេសេគាល 17:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដើមនោះបានដាំក្នុងដីល្អនៅក្បែរទឹកធំ ដើម្បីឲ្យបានបែកខ្នែង ហើយកើតផលផ្លែ ប្រយោជន៍ឲ្យបានជាដើមទំពាំងបាយជូរយ៉ាងល្អ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ទំពាំងបាយជូរដុះនៅលើដីមានជីជាតិល្អ មានទឹកបរិបូណ៌ ហើយបែកមែកសាខា បង្កើតផលផ្លែ ក្លាយទៅជាដើមទំពាំងបាយជូរដ៏ល្អប្រណីត»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដើមនោះបានដាំក្នុងដីល្អនៅក្បែរទឹកធំ ដើម្បីឲ្យបានបែកខ្នែង ហើយកើតផលផ្លែ ប្រយោជន៍ឲ្យបានជាដើមទំពាំងបាយជូរយ៉ាងល្អ សូមមើលជំពូកអាល់គីតាប8 ទំពាំងបាយជូរដុះនៅលើដីមានជីជាតិល្អ មានទឹកបរិបូណ៌ ហើយបែកមែកសាខា បង្កើតផលផ្លែ ក្លាយទៅជាដើមទំពាំងបាយជូរដ៏ល្អប្រណីត»។ សូមមើលជំពូក |
អ្នកត្រូវពោលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ តើដើមនោះនឹងចម្រើនឡើងបានឬ? តើឥន្ទ្រីទីមួយមិនដករំលើងទាំងឫស ហើយកាត់ផ្លែចេញឲ្យបានស្វិតទៅ ហើយឲ្យអស់ទាំងស្លឹកខ្ចីៗបានក្រៀមទៅដែរទេឬ? គឺមិនចាំបាច់មានដៃខ្លាំងពូកែ ឬមនុស្សជាច្រើនមកដករំលើងឫសរបស់វាឡើយ។