Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 14:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ប៉ុន្តែ មើល៍ នឹង​មាន​សំណល់​សល់​នៅ​ក្នុង​ក្រុង​នោះ គេ​នឹង​ត្រូវ​នាំ​ចេញ​មក ទាំង​ប្រុស​ទាំង​ស្រី មើល៍ គេ​នឹង​ចេញ​មក​ឯ​អ្នក​រាល់​គ្នា នោះ​អ្នក​នឹង​ឃើញ​ផ្លូវ និង​អំពើ​របស់​គេ រួច​អ្នក​នឹង​បាន​ក្សាន្ត​ចិត្ត ពី​ដំណើរ​ការ​អាក្រក់ ដែល​យើង​បាន​ទម្លាក់​ទៅ​លើក្រុង​យេរូ‌សាឡិម គឺ​ពី​គ្រប់​ទាំង​ការ​ដែល​យើង​បាន​នាំ​ទៅ​លើ​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ក៏​មាន​មនុស្ស​ប្រុស​ស្រី​មួយ​ចំនួន​នៅ​សេស‌សល់​ដែរ។ ខ្មាំង​នឹង​កៀរ​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ឃើញ​របៀប​ដែល​គេ​រស់​នៅ ព្រម​ទាំង​របៀប​ដែល​គេ​ប្រព្រឹត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​ធូរ​ស្រាល​ក្នុង​ចិត្ត ចំពោះ​ទុក្ខ​វេទនា​ដែល​យើង​បាន​ធ្វើ​ឲ្យ​កើត​មាន​ដល់​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ប៉ុន្តែ មើល នឹង​មាន​សំណល់​សល់​នៅ​ក្នុង​ក្រុង​នោះ គេ​នឹង​ត្រូវ​នាំ​ចេញ​មក ទាំង​ប្រុស​ទាំង​ស្រី មើល គេ​នឹង​ចេញ​មក​ឯ​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ឃើញ​ផ្លូវ នឹង​អំពើ​របស់​គេ រួច​ឯង​នឹង​បាន​ក្សាន្ត​ចិត្ត ពី​ដំណើរ​ការ​អាក្រក់ ដែល​អញ​បាន​ទំលាក់​ទៅ​លើ​ក្រុង​យេរូ‌សាឡិម គឺ​ពី​គ្រប់​ទាំង​ការ​ដែល​អញ​បាន​នាំ​ទៅ​លើ​ក្រុង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ក៏​មាន​មនុស្ស​ប្រុស​ស្រី​មួយ​ចំនួន​នៅ​សេស‌សល់​ដែរ។ ខ្មាំង​នឹង​កៀរ​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ឃើញ​របៀប​ដែល​គេ​រស់​នៅ ព្រម​ទាំង​របៀប​ដែល​គេ​ប្រព្រឹត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​ធូរ​ស្រាល​ក្នុង​ចិត្ត ចំពោះ​ទុក្ខ​វេទនា​ដែល​យើង​បាន​ធ្វើ​ឲ្យ​កើត​មាន​ដល់​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 14:22
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អស់​អ្នក​ដែល​បាន​រួច​ពី​ដាវ ទ្រង់​‌នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន ហើយ​គេ​ក៏​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​វង្សា‌នុវង្ស​របស់​ទ្រង់​ត​ទៅ ដរាប​ដល់​នគរ​ពើស៊ី​បាន​គ្រប់‌គ្រង​រាជ្យ​ឡើង


ដ្បិត​នៅ​ក្នុង​បណ្ដា‌ជន​ជាតិ​ដែល​នៅ​កណ្ដាល​ផែនដី នឹង​ត្រូវ​ដូច​ជា​ពេល​អង្រួន​ដើម​អូលីវ ហើយ​ដូច​ការ​បេះ​សន្សំ​ផ្លែ​ទំពាំង‌បាយ‌ជូរ ក្រោយពេល​ដែល​គេ​ប្រមូល​ផល​រួច​រាល់។


ទោះ​បើ​មាន​មួយ​ភាគ​ក្នុង​ដប់​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល និង​ដើម​ម៉ៃសាក់ ដែល​នៅ​សល់​គល់​ក្រោយ​គេ​កាប់​រំលំ​ហើយ» គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នៅ​ជា‌មួយ ដើម្បី​ជួយ​សង្គ្រោះ​អ្នក ពី​ព្រោះ​យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​នោះ ត្រូវ​ផុត​អស់​រលីង​ទៅ តែ​មិន​ធ្វើ​ឲ្យ​អ្នក​ផុត​ទេ គឺ​យើង​នឹង​វាយ​ផ្ចាល​អ្នក​តាម​ខ្នាត យើង​មិន​បណ្តោយ​ឲ្យ​អ្នក​នៅ​ដោយ​ឥត​វាយ​ផ្ចាល​ឡើយ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ស្រុក​ទាំង​មូល​នឹង​ត្រូវ​ខូច‌បង់ ប៉ុន្តែ យើង​មិន​បំផ្លាញ​អស់​រលីង​ទេ


បើ​កាល​ណា​អ្នក​រាល់​គ្នា​សួរ​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ព្រះ‌អង្គ​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង? នោះ​ព្រះ‌អង្គ​នឹង​ឆ្លើយ​ដល់​គេ​ថា៖ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​យើង ទៅ​គោរព​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​អ្នក​ជា​យ៉ាង​ណា អ្នក​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​សាសន៍​ដទៃ នៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។


ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​ពួក​គេ​ខ្លះ​រួច​ពី​ដាវ ពី​អំណត់ និង​ពី​អាសន្ន‌រោគ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​ត្រូវ​ទៅ​នៅ​នោះ ដូច្នេះ គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ដើម្បី​ឲ្យ​អ្នក​បាន​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ ដោយ​អ្នក​ជា​ទី​កម្សាន្ត​ចិត្ត​ដល់​គេ។


ដើម្បី​ឲ្យ​អ្នក​បាន​នឹក​ចាំ ហើយ​ត្រូវ​ជ្រប់​មុខ​ឥត​ដែល​ហើប​មាត់​អ្នក​ទៀត​ឡើយ ដោយ​អ្នក​អៀន​ខ្មាស ក្នុង​កាល​ដែល​យើង​បាន​អត់​ទោស​ដល់​អ្នក ចំពោះ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


នៅ​ក្នុង​ស្រុក​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​អស់​ទាំង​អំពើ និង​កិរិយា​ទាំង​ប៉ុន្មាន​របស់​ខ្លួន ជា​ការ​ដែល​នាំ​ឲ្យ​អ្នក​ស្មោក‌គ្រោក នោះ​អ្នក​រាល់​គ្នា​នឹង​ខ្ពើម​ខ្លួន ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ធ្វើ​នោះ។


យើង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់‌ញ័រ ដោយ​ឮ​សូរ​វា​រលំ ក្នុង​កាល​ដែល​យើង​បាន​បោះ​វា ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ អស់​ទាំង​ដើម​ឈើ​នៅ​អេដែន និង​ដើម​ជ្រើស‌រើស ហើយ​ល្អ​បំផុត​នៅ​ព្រៃ​ល្បាណូន គឺ​គ្រប់​ទាំង​ដើម​ឈើ​ដែល​បឺត​ទឹក នោះ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត នៅ​ទី​ទាប​បំផុត​ក្នុង​ផែនដី


ឯ​ផារ៉ោន​នឹង​ឃើញ​គេ​ដែរ ហើយ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត ពី​ដំណើរ​ពួក​កក‌កុញ​របស់​វា គឺ​ផារ៉ោន​នោះ និង​ពួក​កង‌ទ័ព ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។


កាល​គេ​បាន​ចូល​ទៅ​ឯ​សាសន៍​ណា​ដែល​គេ​ត្រូវ​ខ្ចាយ​ទៅ​នោះ គេ​ក៏​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ទៀត ដោយ​មាន​មនុស្ស​ថា ពួក​នេះ​ជា​ពួក​របស់​ព្រះ‌យេហូវ៉ា គេ​បាន​ចេញ​ចាក​ពី​ស្រុក​របស់​ព្រះ‌អង្គ​មក។


អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​កិរិយា​អាក្រក់​របស់​អ្នក ហើយ​ពី​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ល្អ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មើល​ខ្លួន​ដោយ​ខ្ពើម​ឆ្អើម ដោយ​ព្រោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក»។


ប៉ុន្តែ ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត ហើយ​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៅ​តាម​ច្រក​ភ្នំ គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន។


គ្រា​នោះ សំណល់​នៃ​ពួក​យ៉ាកុប នឹង​នៅ​កណ្ដាល​សាសន៍​ជា​ច្រើន ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ដូច​ទឹក​ភ្លៀង​រ៉ុយៗ​នៅ​លើ​ស្មៅ ដែល​មិន​រង់‌ចាំ​មនុស្ស ក៏​មិន​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ដែរ។


ប្រសិន‌បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី ដោយ​យល់​ដល់​ពួក​រើស​តាំង គឺ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ព្រះ‌អង្គ​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​បំផ្លាញ​អ្នក​ដែរ ហើយ​មិន​ភ្លេច​សេចក្ដី‌សញ្ញា​ជា‌មួយ​បុព្វ‌បុរស​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​គេ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម