អេសេគាល 14:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ឬប្រសិនបើយើងឲ្យអាសន្នរោគទៅក្នុងស្រុកនោះ ហើយចាក់សេចក្ដីឃោរឃៅរបស់យើងចេញទៅលើស្រុកនោះ ដោយកម្ចាយឈាម ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ប្រសិនបើយើងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងស្រុកនេះ ដើម្បីដាក់ទោសពួកគេ ដោយប្រល័យជីវិតទាំងមនុស្សទាំងសត្វ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ឬបើសិនជាអញនឹងចាត់ប្រើអាសន្នរោគទៅក្នុងស្រុកនោះ ហើយចាក់សេចក្ដីឃោរឃៅរបស់អញចេញទៅលើស្រុកនោះ ដោយកំចាយឈាម ដើម្បីនឹងកាត់ទាំងមនុស្ស នឹងសត្វចេញផង សូមមើលជំពូកអាល់គីតាប19 ប្រសិនបើយើងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងស្រុកនេះ ដើម្បីដាក់ទោសពួកគេ ដោយប្រល័យជីវិតទាំងមនុស្សទាំងសត្វ សូមមើលជំពូក |
យើងបានចាត់ជំងឺអាសន្នរោគឲ្យរាតត្បាត ក្នុងចំណោមអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីព្ទ យើងបានប្រហារជីវិតកំលោះៗ របស់អ្នករាល់គ្នាដោយដាវ យើងបានដឹកយកសេះទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅ ក៏ធ្វើឲ្យក្លិនស្អុយពីទីតាំងទ័ពរបស់អ្នករាល់គ្នា សាយឡើងដល់ច្រមុះ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នា មិនព្រមវិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ប្រសិនបើមានសេចក្ដីអាក្រក់ណាមកសង្កត់លើយើងរាល់គ្នា ទោះបើជាដាវ ឬទុក្ខទោស អាសន្នរោគ ឬអំណត់ក្តី បើយើងរាល់គ្នាឈរនៅមុខព្រះវិហារនេះ ហើយនៅចំពោះព្រះអង្គ (ដ្បិតព្រះនាមព្រះអង្គនៅក្នុងព្រះវិហារនេះ) ហើយយើងរាល់គ្នាអំពាវនាវដល់ព្រះអង្គ ក្នុងសេចក្ដីវេទនារបស់យើង ព្រះអង្គនឹងព្រមទទួល ហើយនឹងជួយសង្គ្រោះយើង។
ដូច្នេះ កាដក៏ទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «តើព្រះករុណាសព្វព្រះហឫទ័យឲ្យមានគ្រោះទុរ្ភិក្សបីឆ្នាំ នៅក្នុងស្រុក? ឬព្រះករុណាត្រូវរត់ពីមុខពួកខ្មាំងសត្រូវក្នុងរវាងបីខែ ដែលគេដេញតាម? ឬឲ្យមានជំងឺអាសន្នរោគអស់បីថ្ងៃនៅក្នុងស្រុកវិញ? សូមពិចារណាឥឡូវចុះ ហើយមានរាជឱង្ការមក ឲ្យទូលបង្គំបានឆ្លើយដល់ព្រះ ដែលព្រះអង្គចាត់ឲ្យទូលបង្គំមក»។