Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 13:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នោះ​ចូរ​ប្រកាស​ប្រាប់​អស់​អ្នក​ដែល​បូក​បាយ​អ​នោះ​ថា កំផែង​នោះ​នឹង​ត្រូវ​រលំ ដោយ​មាន​ភ្លៀងធ្លាក់​យ៉ាង​ខ្លាំង ហើយ​ឯង ឱ​គ្រាប់​ព្រឹល​ធំៗ​អើយ ឯង​នឹង​ធ្លាក់​មក ហើយ​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​ក៏​បំបាក់​ឲ្យ​រលំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ចូរ​ប្រកាស​ប្រាប់​អ្នក​បូក​បាយ​អ​ទាំង​នោះ​ថា: ជញ្ជាំង​នេះ​មុខ​ជា​រលំ​មិន​ខាន! ភ្លៀង​នឹង​បង្អុរ​មក​យ៉ាង​ខ្លាំង ព្រឹល​ក៏​ធ្លាក់​មក ហើយ​ខ្យល់​ព្យុះ​ក៏​កើត​មាន​ដែរ ពេល​នោះ ជញ្ជាំង​នឹង​រលំ​បាក់​បែក​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ចូរ​ប្រាប់​ដល់​ពួក​អ្នក​ដែល​បូក​ដោយ​ល្បាប់​នោះ​ថា កំផែង​នោះ​នឹង​រលំ​ទៅ ដោយ​មាន​ភ្លៀង​រំលា ហើយ​ឯង ឱ​គ្រាប់​ព្រិល​យ៉ាង​ធំ​អើយ ឯង​នឹង​ធ្លាក់​មក ក៏​នឹង​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​បំបាក់​រលំ​កំផែង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ចូរ​ប្រកាស​ប្រាប់​អ្នក​បូក​បាយ​អ​ទាំង​នោះ​ថា: ជញ្ជាំង​នេះ​មុខ​ជា​រលំ​មិន​ខាន! ភ្លៀង​នឹង​បង្អុរ​មក​យ៉ាង​ខ្លាំង ព្រឹល​ក៏​ធ្លាក់​មក ហើយ​ខ្យល់​ព្យុះ​ក៏​កើត​មាន​ដែរ ពេល​នោះ ជញ្ជាំង​នឹង​រលំ​បាក់​បែក​អស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 13:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្យល់​ពី​ខាង​កើត​ផាត់​យក​គេ ឲ្យ​គេ​បាត់​ទៅ ក៏​បោស​រំលីង​គេ​ចេញ​ពី​ទី​កន្លែង​របស់​គេ


តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ? តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រឹល


ដែល​យើង​បាន​បម្រុង​ទុក សម្រាប់​គ្រា​អន្តរាយ​ឬ? គឺ​ដល់​ថ្ងៃ​តតាំង​គ្នា​ក្នុង​គ្រា​មាន​ចម្បាំង


សូម​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ជា​អន្ទាក់ មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ និង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ។


៙ ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ បាន​អធិស្ឋាន​ដល់​ព្រះ‌អង្គ នៅ​ពេល​ដែល​អាច​រក​ព្រះ‌អង្គ​ឃើញ យ៉ាង​នោះ កាល​ណា​មាន​ទឹក​ជំនន់​ធំ​ជន់​ឡើង ប្រាកដ​ជា​នឹង​មិន​លិច​លង់​ដល់​អ្នក​នោះ​ឡើយ។


ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​ទាល់​ក្រ គឺជា​ទី​មាំមួន​ដល់​មនុស្ស​កម្សត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ជា​ម្លប់​បាំង​កម្ដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង។


មើល៍ ព្រះ‌អម្ចាស់​មាន​អ្នក​ខ្លាំង​ពូកែ​ដ៏​មាន​ឫទ្ធិ​ម្នាក់ អ្នក​នោះ​នឹង​ពង្រាប​ចុះ​ដល់​ដី ដោយ​អំណាច ដូច​ជា​ព្យុះ‌ព្រឹល ជា​ព្យុះ​សង្ឃរា​ដែល​បំផ្លាញ ហើយ​ដូច​ជា​ព្យុះ​ភ្លៀង​ធំ​ឲ្យ​ទឹក​ហូរ​ជន់​លិចផែន​ដី។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ដោយ​ផ្គរ កក្រើក​ដី សូរ​គ្រាំ‌គ្រេង ខ្យល់​កួច ព្យុះ​សង្ឃរា និង​អណ្ដាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ។


ទោះ​បើ​ព្រៃ​ព្រឹក្សា​ត្រូវ​បំផ្លាញ​ហិន​ហោច ហើយ​ទី​ក្រុង​ត្រូវ​រលំ​អស់​រលីង​ក៏​ដោយ។


ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​ចេញ​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​យ៉ាង​ធំ និងមាន​ពន្លឺ​ភ្លឺ​នៅ​ជុំ‌វិញ ហើយ​នៅ​កណ្ដាល​ពពក​នោះ មាន​ចេញ​ពន្លឺ​ពណ៌​លង្ហិន


ដូច្នេះ កាល​ណា​កំផែង​បាន​រលំ​ហើយ តើ​គេ​មិន​សួរ​អ្នក​រាល់​គ្នា​ទេ​ឬ​ថា បាយ​អ​ដែល​អ្នក​រាល់​គ្នា​បាន​បូក​នោះ តើ​នៅ​ឯ​ណា?


យើង​នឹង​សម្រេច​ទោស​ដល់​វា ដោយ​អាសន្ន‌រោគ និង​ឈាម យើង​នឹង​បង្អុរ​ភ្លៀង​រំលា ព្រម​ទាំង​ព្រឹល​យ៉ាង​ធំ និង​ភ្លើង ហើយ​ស្ពាន់‌ធ័រ​មក​លើ​វា និង​ពួក​កក‌កុញ​របស់​វា ហើយ​លើ​បណ្ដា​សាសន៍​ជា​ច្រើន​ដែល​មក​ជា‌មួយ​ផង។


ព្រះ‌យេហូវ៉ា​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ដល់​មនុស្ស​ឡើយ។ ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​របស់​ព្រះ‌អង្គ។


ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​នឹង​ផ្ទះ​នោះ តែ​ផ្ទះ​នោះ​មិន​រលំ​ឡើយ ព្រោះ​ផ្ទះ​នោះ​បាន​ចាក់​គ្រឹះ​នៅ​លើ​ថ្ម។


ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​ទង្គិច​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ខ្លាំង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម