អេសាយ 64:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 នៅគ្រាដែលព្រះអង្គបានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះព្រះអង្គបានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 កាលព្រះអង្គបានធ្វើការគួរឲ្យស្ញែងខ្លាចដែលយើងខ្ញុំមិនបានរំពឹងសោះ នោះព្រះអង្គបានយាងចុះមក ហើយភ្នំទាំងឡាយបានរញ្ជួយនៅចំពោះព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ ព្រះណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល ជឿសង្ឃឹមលើព្រះអង្គឡើយ គឺមានតែព្រះអង្គប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នៅគ្រាដែលទ្រង់បានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់ សូមមើលជំពូកអាល់គីតាប3 តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ ម្ចាស់ណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល ជឿសង្ឃឹមលើទ្រង់ឡើយ គឺមានតែទ្រង់ប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។ សូមមើលជំពូក |
តើមានសាសន៍ណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះបានយាងទៅ លោះចេញ ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យបានល្បីឈ្មោះ និងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសម្រាប់ស្រុកគេ នៅមុខប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះអង្គបានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃ និងព្រះរបស់គេផង។
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍មួយសម្រាប់អង្គទ្រង់ ពីកណ្ដាលសាសន៍មួយទៀត ដោយសារការល្បង ដោយទីសម្គាល់ ដោយការអស្ចារ្យ ដោយចម្បាំង ដោយព្រះហស្តដ៏ខ្លាំងពូកែ និងដោយព្រះពាហុលើកសម្រេច ហើយដោយការគួរស្ញែងខ្លាចដ៏ធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើសម្រាប់អ្នកនៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នកឬទេ?
ព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ យើងតាំងសញ្ញាថា នៅមុខប្រជាជនរបស់អ្នកទាំងអស់គ្នា យើងនឹងធ្វើការអស្ចារ្យ ជាការដែលមិនធ្លាប់កើតមានយ៉ាងដូច្នោះ នៅអស់ទាំងនគរលើផែនដី និងនៅក្នុងចំណោមអស់ទាំងសាសន៍ដែលអ្នករស់នៅ គេនឹងឃើញការរបស់ព្រះយេហូវ៉ា ដ្បិតការដែលយើងនឹងប្រោសដល់អ្នក គឺជាការគួរស្ញែងខ្លាច។
ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។