អេសាយ 51:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ពីព្រោះកន្លាតនឹងកាត់ស៊ីគេ ដូចជាកាត់អាវ ហើយដង្កូវនឹងចោះគេ ដូចជាចុះសំពត់រោមចៀម តែសេចក្ដីសុចរិតរបស់យើងនឹងស្ថិតស្ថេរនៅជាដរាប ហើយសេចក្ដីសង្គ្រោះរបស់យើង មានសម្រាប់មនុស្សគ្រប់ជំនាន់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ដ្បិតសត្វល្អិតនឹងស៊ីគេដូចជាសម្លៀកបំពាក់ ហើយដង្កូវនឹងស៊ីគេដូចជារោមចៀម ប៉ុន្តែសេចក្ដីសុចរិតយុត្តិធម៌របស់យើងមាននៅជារៀងរហូត ហើយសេចក្ដីសង្គ្រោះរបស់យើងក៏មាននៅរហូតដល់គ្រប់ជំនាន់”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ដ្បិតពួកគេនឹងត្រូវវិនាស ដូចសម្លៀកបំពាក់ និងរោមចៀម ត្រូវកណ្ដៀរស៊ីបំផ្លាញ តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ពីព្រោះកន្លាតនឹងកាត់ស៊ីគេ ដូចជាកាត់អាវ ហើយដង្កូវនឹងចុះគេ ដូចជាចុះសំពត់រោមចៀម តែសេចក្ដីសុចរិតរបស់អញនឹងស្ថិតស្ថេរនៅជាដរាប ហើយសេចក្ដីសង្គ្រោះផង ដរាបដល់អស់ទាំងដំណមនុស្សតទៅ។ សូមមើលជំពូកអាល់គីតាប8 ដ្បិតពួកគេនឹងត្រូវវិនាស ដូចសម្លៀកបំពាក់ និងរោមចៀម ត្រូវកណ្ដៀរស៊ីបំផ្លាញ តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ សូមមើលជំពូក |
ចូរងើយមើលទៅលើមេឃ ហើយមើលចុះមកផែនដីខាងក្រោមនេះទៀត ដ្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែង ហើយផែនដីនឹងចាស់ទៅដូចជាសម្លៀកបំពាក់ ឯពួកអ្នកដែលនៅស្ថាននេះ នឹងស្លាប់ទៅបែបដូច្នោះដែរ តែសេចក្ដីសង្គ្រោះរបស់យើងនឹងនៅជាដរាប ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនត្រូវលើកចោលឡើយ។
ព្រះបានកំណត់ពេលចិតសិបអាទិត្យដល់ប្រជាជន និងដល់ទីក្រុងបរិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើរំលង បញ្ឈប់អំពើបាប ហើយធ្វើឲ្យធួននឹងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក ហើយបោះត្រាលើនិមិត្ត និងសេចក្ដីទំនាយ ព្រមទាំងចាក់ប្រេងតាំងដល់ទីបរិសុទ្ធបំផុត។