Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 5:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ព្រះ‌អង្គ​នឹង​លើក​ទង់‌ជ័យ​សម្រាប់​ពួក​សាសន៍ ដែល​នៅ​ទី​ឆ្ងាយ ហើយ​ហួច​ហៅ​ឲ្យ​មក​ពី​ចុង​ផែនដី នោះ​ពួក​ខ្មាំង​នឹង​ខំ​សង្វាត​មក​ដោយ​ប្រញាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ព្រះអង្គ​បាន​លើក​ទង់សញ្ញា​សម្រាប់​បណ្ដា​ប្រជាជាតិ​ដែល​នៅ​ឆ្ងាយ ហើយ​បាន​ហួចហៅ​ពួកគេ​ពី​ចុងបំផុត​នៃ​ផែនដី នោះ​មើល៍! ពួកគេ​ក៏​ប្រញាប់ប្រញាល់​មក​យ៉ាងលឿន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ព្រះអង្គ​លើក​ទង់​ឡើង ជា​សញ្ញា​ដល់​ប្រជា‌ជាតិ ដែល​នៅ​ឆ្ងាយៗ ព្រះអង្គ​ធ្វើ​សញ្ញា​ហៅ​ពួក​គេ ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី ពួក​គេ​ក៏​នាំ​គ្នា​រូត‌រះ​មក​យ៉ាង​ឆាប់​រហ័ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ទ្រង់​នឹង​លើក​ទង់‌ជ័យ​សំរាប់​ពួក​សាសន៍​ដែល​នៅ​ទី​ឆ្ងាយ ហើយ​នឹង​ហួច​ហៅ​ឲ្យ​មក​ពី​ចុង​ផែនដី នោះ​ពួក​ខ្មាំង​នឹង​ខំ​សង្វាត​មក​ដោយ​ប្រញាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ទ្រង់​លើក​ទង់​ឡើង ជា​សញ្ញា​ដល់​ប្រជា‌ជាតិ ដែល​នៅ​ឆ្ងាយៗ ទ្រង់​ធ្វើ​សញ្ញា​ហៅ​ពួក​គេ ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី ពួក​គេ​ក៏​នាំ​គ្នា​រូត‌រះ​មក​យ៉ាង​ឆាប់​រហ័ស។

សូមមើលជំពូក ចម្លង




អេសាយ 5:26
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ប្រទាន​ទង់​ជ័យ​មួយ ដល់​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ដើម្បី​ឲ្យ​គេ​បាន​រត់​ទៅ​ទី​នោះ រួច​ផុត​ពីមុខ​ព្រួញ ។ –បង្អង់


៙ សូម​ឲ្យ​ព្រះ​រាជា​មាន​អំណាច ចាប់​តាំង​ពី​សមុទ្រ​ម្ខាង រហូត​ដល់​សមុទ្រ​ម្ខាង ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ចុង​បំផុត​ផែនដី!


តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​ថ្ងៃ​ពិនិត្យ‌ពិច័យ ហើយ​ក្នុង​ការ​បំផ្លាញ​ដែល​នឹង​មក​ពី​ទី​ឆ្ងាយ តើ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​ពឹង​ដល់​អ្នក​ណា តើ​នឹង​ផ្ញើ​សក្តិ‌យស​របស់​អ្នក​ទុក​នៅ​ឯ​ណា


ព្រះ‌អង្គ​នឹង​លើក​ទង់​មួយ​ឡើង សម្រាប់​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់‌ប្រាស នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​រួប‌រួម​ពួក​ខ្ចាត់‌ខ្ចាយ​របស់​សាសន៍​យូដា មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី។


ចូរ​លើក​ទង់​មួយ​សម្រាប់​អ្នក​រាល់​គ្នា នៅ​លើ​ភ្នំ​ត្រងិល​ចុះ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​បោយ​ដៃ​ហៅ ដើម្បី​ឲ្យ​គេ​បាន​ចូល​ទៅ តាម​ទ្វារ​របស់​ពួក​មនុស្ស​ដ៏​មាន​ត្រកូល​ខ្ពស់។


យើង​បាន​បង្គាប់​ដល់​ពួក​បរិសុទ្ធ​របស់​យើង យើង​បាន​ហៅ​ពួក​ខ្លាំង​ពូកែ​របស់​យើង សម្រាប់​នឹង​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង គឺ​ជា​ពួក​អ្នក​ដែល​មាន​អំណរ ចំពោះ​សេចក្ដី​ខ្ពង់‌ខ្ពស់​របស់​យើង។


មាន​ឮ​សូរ​គឹក‌កង​របស់​មនុស្ស​កក‌កុញ​នៅ​លើ​ភ្នំ គឺ​ជា​សូរ​ដូច​ជា​ប្រជា‌ជាតិ​យ៉ាង​ធំ ជា​សូរ​អ៊ឹក‌ធឹក​របស់​នគរ​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ប្រជុំ​គ្នា គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ព្រះ‌អង្គ​កំពុង​តែ​ត្រួត‌ត្រា​មើល​ពល‌ទ័ព​សម្រាប់​ចូល​ច្បាំង។


គេ​មក​ពី​ស្រុក​ឆ្ងាយ ជា​ប្រទេស​នៅ​ជើង​មេឃ​ទី​បំផុត គឺ​ព្រះ‌យេហូវ៉ា និង​គ្រឿង​អាវុធ នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ ដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។


ឱ​មនុស្ស​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​លោកីយ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី​អើយ កាល​ណា​ដំឡើង​ទង់​មួយ​ឡើង​នៅ​លើ​ភ្នំ​នោះ​ចូរ​មើល​ចុះ ហើយ​កាល​ណា​ផ្លុំ​ត្រែ​ឡើង​នោះ​ចូរ​ស្តាប់​ដែរ។


គឺ​បាន​សប​ឆ្លើយ​ថា «ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ» ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​អ្នក​ថា «យើង​នឹង​ជិះ​សត្វ​លឿន​ដែរ» ដូច្នេះ គេ​ដែល​ដេញ​តាម​អ្នក​នឹង​បាន​លឿន​ដូច​គ្នា


ឯ​ថ្មដា​របស់​គេ​នឹង​បាត់​ទៅ ដោយ​ព្រោះ​សេចក្ដី​តក់‌ស្លុត ហើយ​ពួក​ចៅ‌ហ្វាយ​របស់​គេ​នឹង​ស្រយុត​ចិត្ត ដោយ​ព្រោះ​ទង់‌ជ័យ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ភ្លើង​របស់​ព្រះ‌អង្គ​កំពុង​ឆេះ​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​គុក​ភ្លើង​របស់​ព្រះ‌អង្គ​ក៏​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។


នោះ​ហោរា​អេសាយ​មក​គាល់​ព្រះបាទ​ហេ‌សេ‌គា ទូល​សួរ​ថា៖ «អ្នក​ទាំង​នោះ​បាន​និយាយ​អ្វី​ខ្លះ គេ​មក​ពី​ណា​ដែល​មក​គាល់​ទ្រង់​នេះ?» ហេ‌សេ‌គា​តប​ថា៖ «គេ​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់ គឺ​ពី​ស្រុក​បាប៊ី‌ឡូន»។


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ទន្លេ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាស‌ស៊ើរ​ផង។


មើល៍! អ្នក​នោះ​នឹង​ឡើង​មក​ដូច​ជា​ពពក ហើយ​រទេះ​ចម្បាំង​របស់​គេ នឹង​ដូច​ជា​ខ្យល់​កួច ឯ​សេះ​របស់​គេ​ក៏​លឿន​ជាង​សត្វ​ឥន្ទ្រី វរ​ហើយ​យើង ដ្បិត​យើង​ត្រូវ​វិនាស​ហើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នែ៎ ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​នាំ​សាសន៍​មួយ​ពី​ឆ្ងាយ​មក​លើ​អ្នក​រាល់​គ្នា គឺ​ជា​សាសន៍​មួយ​យ៉ាង​ស្វិត‌ស្វាញ ជា​សាសន៍​ចាស់​បុរាណ ដែល​អ្នក​មិន​ស្គាល់​ភាសា​របស់​គេ​ទេ ក៏​ស្តាប់​ពាក្យ​គេ​មិន​បាន​ដែរ។


ចូរ​ដំឡើង​ទង់‌ជ័យ​នៅ​ក្នុង​ស្រុក ចូរ​ផ្លុំ​ត្រែ​នៅ​នា​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន ត្រូវ​ប្រមូល​ផ្តុំ​អស់​ទាំង​សាសន៍ មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​ហៅ​នគរ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ារ៉ាត មីនី និង​អ័សក្នាស ឲ្យ​គេ​មូល​គ្នា​មក​ទាស់​នឹង​ទី​ក្រុង ចូរ​តាំង​មេ‌ទ័ព​ធំ​ម្នាក់ ឲ្យ​ទាស់​នឹង​វា​ចុះ ហើយ​ឲ្យ​មាន​សេះ​ឡើង​មក បែប​ដូច​ជា​ដង្កូវ​មាន​រោម​ច្រាង។


ពួក​អ្នក​ដែល​ដេញ​តាម​យើង គេ​រហ័ស ជាង​ឥន្ទ្រី​នៅ​លើ​អាកាស​ទៅ​ទៀត គេ​បាន​ដេញ​យើង​ឲ្យ​ទៅ​លើ​ភ្នំ ក៏​លប​ចាំ​យើង​នៅ​ទី​រហោ‌ស្ថាន។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «តើ​អ្នក​ឬ ដែល​យើង​បាន​និយាយ​កាល​ពី​ដើម តាម​រយៈ​ពួក​អ្នក​បម្រើ​របស់​យើង គឺ​ពួក​ហោរា​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​គ្រា​នោះ​ដែល​បាន​ទាយ​ជា​យូរ​ឆ្នាំ​មក ដោយ​ថា យើង​នឹង​នាំ​អ្នក​មក​ទាស់​នឹង​គេ​នោះ។


គេ​សម្រុក​ទៅ​មុខ​ដូច​មនុស្ស​ខ្លាំង​ពូកែ ក៏​ឡើង​កំផែង​ដូច​មនុស្ស​ថ្នឹក​ច្បាំង ម្នាក់ៗ​សម្រុក​ទៅ​មុខ ឥត​ងាក​ចេញ​ពី ផ្លូវ​របស់​ខ្លួន​ឡើយ។


ឯ​សេះ​របស់​គេ​លឿន​ជាង​ខ្លា​រខិន ហើយ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​នៅ​ពេល​ល្ងាច​ផង ពួក​ទ័ព​សេះ​របស់​គេ​សម្រុក​ចូល​ដោយ​ឥត​ញញើត ពួក​ពល​សេះ​របស់​គេ​មក​ពី​ឆ្ងាយ លឿន​ដូច​ជា​ឥន្ទ្រី​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី


យើង​នឹង​ហួច​ហៅ​គេ ហើយ​ប្រមូល​គេ​មក ពី​ព្រោះ​យើង​បាន​លោះ​គេ​ហើយ គេ​នឹង​ចម្រើន​ច្រើន​ឡើង​ដូចកាល​ពី​មុន។


ដ្បិត​ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​យើង​នឹង​បាន​ជា​ធំ នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ឈ្មោះ​យើង ព្រម​ទាំង​តង្វាយ​បរិសុទ្ធ​ផង ដ្បិត​ឈ្មោះ​យើង​នឹង​បាន​ជា​ធំ នៅ​ក្នុង​សាសន៍​ដទៃ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ព្រះ‌យេហូវ៉ា​នឹង​នាំ​សាសន៍​មួយ​ពី​ចម្ងាយ គឺ​ពី​ចុង​ផែន‌ដី​មក ដូច​ជា​ឥន្ទ្រី​ហើរ ជា​សាសន៍​ដែល​អ្នក​ស្តាប់​ភាសា​គេ​មិន​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម