អេសាយ 18:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ដ្បិតកាលមុនរដូវប្រមូលផល កាលផ្កាបានរោយរុះ ហើយក្តឹបទំពាំងបាយជូរកំពុងតែធំឡើងដរាបដល់ទុំ ព្រះអង្គនឹងយកកាំបិតកាត់ទង ហើយកាត់ខ្នែងចេញដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 មុនរដូវច្រូតកាត់ កាលផ្ការីករុះរោយ ហើយផ្កាក្លាយទៅជាផ្លែទំពាំងបាយជូរទុំ ព្រះអង្គនឹងកាប់មែកដោយកណ្ដៀវ ក៏នឹងលះខ្នែងចេញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 មុនពេលរដូវចម្រូត នៅពេលទំពាំងបាយជូរឈប់ផ្កា គឺពេលផ្កាទំពាំងបាយជូរក្លាយទៅជាផ្លែ ហើយពេលផ្លែនោះទុំ គេយកកាំបិតមកកាប់មែក និងលួសធាងវាចោលយ៉ាងណា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដ្បិតកាលមុនរដូវប្រមូលផល កាលផ្កាបានរោយរុះ ហើយក្តឹបទំពាំងបាយជូរកំពុងតែធំឡើងដរាបដល់ទុំ នោះទ្រង់នឹងយកកាំបិតកាត់ទង ហើយនឹងកាត់ខ្នែងចេញដែរ សូមមើលជំពូកអាល់គីតាប5 មុនពេលរដូវចម្រូត នៅពេលទំពាំងបាយជូរឈប់ផ្កា គឺពេលផ្កាទំពាំងបាយជូរក្លាយទៅជាផ្លែ ហើយពេលផ្លែនោះទុំ គេយកកាំបិតមកកាប់មែក និងលួសធាងវាចោលយ៉ាងណា សូមមើលជំពូក |