Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អូបាឌា 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 អស់​អ្នក​នៅ​តំបន់​ណេកិប​នឹង​កាន់​កាប់​ភ្នំ​របស់​អេសាវ ឯ​អស់​អ្នក​នៅ​ស្រុក​ទំនាប នឹង​កាន់​កាប់ស្រុក​របស់​ពួក​ភីលី‌ស្ទីន គេ​នឹង​កាន់​កាប់​ស្រុក​វាល​របស់​អេប្រាអិម និង​ស្រុក​របស់​សាម៉ារី ហើយ​បេនយ៉ាមីន​នឹង​កាន់​កាប់​ស្រុក​កាឡាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ប្រជា‌ជន​យូដា​នឹង​កាន់​កាប់​តំបន់​ណេកិប គឺ​ភ្នំ​របស់​អេសាវ ពួក​គេ​នឹង​គ្រប់‌គ្រង​លើ​ស្រុក​វាល ជា​ទឹក​ដី​របស់​ជន‌ជាតិ​ភីលីស្ទីន។ ព្រម​ទាំង​គ្រប់‌គ្រង​លើ​ស្រុក​សាម៉ារី ជា​ទឹក​ដី​របស់​អេប្រាអ៊ីម។ រីឯ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន នឹង​គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គ្រា​នោះ​ពួក​មនុស្ស​នៅ​ស្រុក​ត្បូង នឹង​បាន​ស្រុក​ភ្នំ​អេសាវ ជា​របស់​ផង​ខ្លួន ឯ​ពួក​មនុស្ស​នៅ​ស្រុក​ទ្រនាប គេ​នឹង​បាន​ពួក​ភីលីស្ទីន គេ​នឹង​ចាប់​យក​ស្រុក​វាល​របស់​អេប្រា‌អិម នឹង​ស្រុក​វាល​របស់​សាម៉ារី ហើយ​បេន‌យ៉ាមីន​នឹង​បាន​ស្រុក​កាឡាត ជា​របស់​ផង​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ប្រជា‌ជន​យូដា​នឹង​កាន់​កាប់​តំបន់​ណេកិប គឺ​ភ្នំ​របស់​អេសាវ ពួក​គេ​នឹង​គ្រប់‌គ្រង​លើ​ស្រុក​វាល ជា​ទឹក​ដី​របស់​ជន‌ជាតិ​ភីលី‌ស្ទីន។ ព្រម​ទាំង​គ្រប់‌គ្រង​លើ​ស្រុក​សាម៉ារី ជា​ទឹក​ដី​របស់​អេប្រាអ៊ីម។ រីឯ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន នឹង​គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ។

សូមមើលជំពូក ចម្លង




អូបាឌា 1:19
33 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក​ស្តេច​អាស‌ស៊ើរ ទ្រង់​នាំ​យក​មនុស្ស​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត និង​ក្រុង​សេផា‌វែម ទៅ​ដាក់​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី ជំនួស​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ អ្នក​ទាំង​នោះ​បាន​ស្រុក​សាម៉ារី​ជា​របស់​គេ ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​នោះ។


ដូច្នេះ ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​បណ្ដាល​ព្រះ‌ហឫ‌ទ័យ​នៃ​ពូល ជា​ស្តេច​ស្រុក​អាស‌ស៊ើរ និង​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ឲ្យ​នាំ​គេ​ទៅ គឺ​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​នោះ ស្តេច​ទាំង​ពីរ​អង្គ​នោះ​ក៏​នាំ​គេ​ទៅ​នៅ​ឯ​ហាឡា ហាបោរ ហារ៉ា ហើយ​ដល់​ទន្លេ​ស្រុក​កូសាន ដរាប​ដល់​សព្វ​ថ្ងៃ។


ស្ដេច​ក៏​ផ្ញើ​រាជ​សារ​តប​វិញ​ថា៖ «ជូន​ចំពោះ​លោក​មេ​បញ្ជា‌ការ​រេហ៊ូម និង​លោក​ស៊ីម‌សាយ ជា​ស្មៀន ព្រម​ទាំង​សហ‌ការី​ឯ​ទៀតៗ​ដែល​នៅ​ស្រុក​សាម៉ារី និង​កន្លែង​ឯ​ទៀតៗ​នៃ​ខេត្ត​ខាង​នាយ​ទន្លេ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត។


គេ​ក៏​ចូល​មក​ជួប​សូរ៉ូ‌បា‌បិល និង​ពួក​អ្នក​ជា​កំពូល​លើ​វង្សរបស់​ឪពុក ហើយ​ជម្រាប​ថា៖ «សូម​ឲ្យ​ពួក​យើង​សាង​សង់​ជា​មួយ​អស់​លោក​ផង ដ្បិត​ពួក​យើង​ក៏​ថ្វាយ​បង្គំ​ព្រះ​របស់​អស់​លោក ដូច​ជា​អស់​លោក​ដែរ យើង​បាន​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អង្គ តាំងតែ​ពី​គ្រា​ដែល​ព្រះ‌បាទ​អេសារ-ហាដោន ជា​ស្តេច​ស្រុក​អាស‌ស៊ើរ បាន​នាំ​យើង​មក​នៅ​ស្រុក​នេះ​មក​ម្ល៉េះ»។


ដ្បិត​ព្រះ​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​សង់​ក្រុង​ទាំង​ឡាយ​របស់​យូដា​ឡើង ប្រជាជន​នឹង​រស់​នៅក្នុង​ស្រុក​នោះ រួច​កាន់​កាប់​ស្រុក​នោះ​ជាមត៌ក


មនុស្ស​នឹង​ទទួល​ទិញ​ស្រែ​ចម្ការ​ដោយ​ប្រាក់ ព្រម​ទាំង​ចុះ​ឈ្មោះ និង​បិទ​ត្រា ហើយ​ហៅ​ស្មរ​បន្ទាល់​មក​ផង គឺ​នៅ​ក្នុង​ស្រុក​បេនយ៉ាមីន​នេះ​នឹង​នៅ​ក្រវល់​ក្រុង​យេរូ‌សាឡិម នៅ​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា នៅ​ទី​ក្រុង​ស្រុក​ភ្នំ ទី​ក្រុង​ស្រុក​ទំនាប និង​ក្នុង​ទី​ក្រុង​នៃ​តំបន់​ណេកិប​ទាំង​ប៉ុន្មាន​ដែរ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ បាន​ត្រឡប់​មក​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ពី​ពួក​កូន​ចៅ​អាំម៉ូន។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «តើ​អ៊ីស្រា‌អែល​គ្មាន​កូន​ប្រុស​ទេ​ឬ? តើ​គ្មាន​អ្នក​ណា​នឹង​គ្រង​មត៌ក​ទេ​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ម៉ូឡុក បាន​គ្រង​ស្រុក​កាឌ​ជា​មត៌ក ហើយ​ពួក​វា​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​នោះ​ដូច្នេះ?


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍ យើង​នឹង​លូក​ដៃ​ទៅ​លើ​សាសន៍​ភីលី‌ស្ទីន យើង​នឹង​កាត់​ពួក​កេរេ‌ធីម​ចេញ ព្រម​ទាំង​បំផ្លាញ​សំណល់​មនុស្ស​ដែល​នៅ​សល់​តាម​ឆ្នេរ​សមុទ្រ​ផង


អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​ដល់​អ្នក។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ពួក​កូន​ចៅ​អាំម៉ូន អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​វះ​ពោះ​របស់​ពួក​ស្រីៗ ដែល​មាន​ទម្ងន់​នៅ​ស្រុក​កាឡាត ដើម្បី​ឲ្យ​បាន​វាត​ព្រំ​ដែន​របស់​ខ្លួន​ឲ្យ​ធំ។


យើង​នឹង​កាត់​ពួក​អ្នក​នៅ​ក្រុង​អាសដូឌ​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​នៃ​ក្រុង​អាស‌កាឡូន​ផង យើង​ក៏​នឹង​បែរ​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន ហើយ​សំណល់​នៃ​ពួក​ភីលី‌ស្ទីន​នឹង​ត្រូវ​វិនាស នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា។


ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ជា​ម្ចាស់​លើ​សំណល់ នៃ​សាសន៍​អេដុម និង​សាសន៍​ទាំង​ប៉ុន្មាន ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​ធ្វើ​ការ​ទាំង​នេះ»។


សូម​ព្រះ‌អង្គ​ឃ្វាល​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដោយ​ដំបង​របស់​ព្រះ‌អង្គ គឺ​ហ្វូង​ចៀម​ដ៏​ជា​មត៌ក​របស់​ព្រះ‌អង្គ ដែល​នៅ​ត្រមោច​ក្នុង​ព្រៃ​កណ្ដាល​ស្រុក​កើមែល សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន និង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​ចុះ។


ពូជ​ពង្ស​របស់​យ៉ូសែប គឺ​កូន​ចៅ​របស់​អេប្រាអិម តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


ឯ​ទឹក​ដីរបស់​គេ គឺ​ស្រុក​យ៉ាស៊ើរ និង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​កាឡាដ និង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​មួយ​ចំហៀង រហូត​ដល់​អារ៉ូអ៊ើរ ដែល​ទល់​មុខ​ក្រុង​រ៉ាបាត


ព្រម​ទាំង​ស្រុក​កាឡាដ​មួយ​ចំហៀង និង​ក្រុង​អាស‌ថារ៉ូត ហើយ​ក្រុង​អេទ្រី ជា​ទី​ក្រុង​ដែល​នៅ​ក្នុង​នគរ​របស់​ព្រះ​បាទ​អុក នៅ​ស្រុក​បាសាន។ ទឹក​ដី​ទាំង​នេះ បាន​ចែក​ឲ្យ​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាណា‌សេ គឺ​សម្រាប់​ពួក​កូន​ចៅ​ម៉ាគារ​មួយ​ចំហៀង តាម​ពូជ​អំបូរ​របស់​គេ។


ក្រុង​នានា​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា ដែល​នៅ​ខាង​ត្បូង​បំផុត ក្បែរ​ព្រំ‌ប្រទល់ស្រុក​អេដុម​មាន កាប‌សៀល អេឌើរ យ៉ាគើរ


ឯ​តំបន់​វាល​ទំនាប​មាន ក្រុង​អែសថោល សូរ៉ាស់ អាសណា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម