សេផានា 3:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 គេមិនស្តាប់ព្រះសូរសៀងរបស់ព្រះយេហូវ៉ាទេ ក៏មិនព្រមទទួលសេចក្ដីប្រៀនប្រដៅដែរ។ គេមិនទុកចិត្តព្រះយេហូវ៉ាសោះ ក៏មិនចូលទៅជិតព្រះរបស់ខ្លួនឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពួកគេមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយក៏មិនទទួលការប្រដៅពីព្រះអង្គដែរ។ ពួកគេមិនផ្ញើជីវិតលើព្រះអម្ចាស់ ពួកគេមិនចូលមកជិតព្រះរបស់ខ្លួនទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 វាមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មិនព្រមទទួលសេចក្ដីប្រៀនប្រដៅ ហើយមិនទុកចិត្តទ្រង់សោះ ក៏ឥតចូលទៅជិតព្រះនៃខ្លួនឡើយ សូមមើលជំពូកអាល់គីតាប2 ពួកគេមិនស្ដាប់បន្ទូលរបស់អុលឡោះ ហើយក៏មិនទទួលការប្រដៅពីទ្រង់ដែរ។ ពួកគេមិនផ្ញើជីវិតលើអុលឡោះតាអាឡា ពួកគេមិនចូលមកជិតម្ចាស់របស់ខ្លួនទេ។ សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើពួកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិម ដូចជាយើងបានពោលទាស់នឹងគេហើយ ព្រោះយើងបានប្រាប់ដល់គេ តែគេមិនបានស្តាប់ទេ យើងបានហៅគេ តែគេមិនបានឆ្លើយតបឡើយ។