សេផានា 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅថ្ងៃនោះ នឹងមានឮសម្រែកចេញពីទ្វារត្រី និងសូរទ្រហោយំពីឃុំទីពីរ ហើយសូរគ្រាំគ្រេងចេញពីភ្នំទាំងប៉ុន្មាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 នៅថ្ងៃនោះនឹងមានឮសម្រែកលេចចេញពីទ្វារមច្ឆា សម្រែកយំសោកលេចឮពីជាយក្រុងម្ខាង ហើយសំឡេងមហន្តរាយលេចឮយ៉ាងខ្លាំង នៅតាមភ្នំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ នឹងឮសូរសំរែកពីទ្វារត្រី នឹងសូរទ្រហោយំពីឃុំទី២ ហើយសូរគ្រាំគ្រេងពីភ្នំទាំងប៉ុន្មាន សូមមើលជំពូកអាល់គីតាប10 នៅថ្ងៃនោះនឹងមានឮសំរែកលេចចេញពីទ្វារមច្ឆា សំរែកយំសោកលេចឮពីជាយក្រុងម្ខាង ហើយសំឡេងមហន្តរាយលេចឮយ៉ាងខ្លាំង នៅតាមភ្នំ។ សូមមើលជំពូក |
អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលពួកអ្នកដែលត្រូវគេសម្លាប់ បានដេករណែលកណ្ដាលអស់ទាំងរូបព្រះរបស់ខ្លួន នៅជុំវិញអាសនា លើគ្រប់ទាំងទួលខ្ពស់គ្រប់ទាំងកំពូលភ្នំ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នឹងនៅក្រោមគ្រប់ទាំងដើមម៉ៃសាក់ញឹកស្នឹត ជាកន្លែងដែលគេបានដុតគ្រឿងក្រអូប ថ្វាយដល់រូបព្រះទាំងប៉ុន្មានរបស់គេ។