Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ហើយ​ឯង​ថា «អុញ​ន៍ យើង​បាន​ស្អប់ សេចក្ដី​ប្រៀន‌ប្រដៅ​ណាស់​ហ្ន៎ ចិត្ត​យើង​ក៏​បាន​ខ្ពើម​សេចក្ដី​បន្ទោស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ហើយ​និយាយថា​៖ “ខ្ញុំ​បាន​ស្អប់​ការប្រៀនប្រដៅ​យ៉ាងណាហ្ន៎​! ចិត្ត​ខ្ញុំ​បាន​មើលងាយ​ការស្ដីប្រដៅ​យ៉ាងណាហ្ន៎​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​នោះ កូន​នឹង​ពោល​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ស្អប់​ដំបូន្មាន ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​ដូច្នេះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហើយ​ឯង​ថា អុញ​ន៍ អញ​បាន​ស្អប់​សេចក្ដី​ប្រៀន‌ប្រដៅ​ណាស់​ហ្ន៎ ចិត្ត​អញ​ក៏​បាន​ខ្ពើម​សេចក្ដី​បន្ទោស

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពេល​នោះ កូន​នឹង​ពោល​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ស្អប់​ដំបូន្មាន ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​ដូច្នេះ!

សូមមើលជំពូក ចម្លង




សុភា‌សិត 5:12
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ គេ​តប​ថា៖ «ថយ​ចេញ» ហើយ​គេ​ពោល​ទៀត​ថា៖ «ម្នាក់​នេះ​ចូល​មក​ស្នាក់​សោះ តែ​បែរ​ជា​តាំង​ខ្លួន​ធ្វើ​ជា​ចៅ​ក្រម​ផង! ឥឡូវ​នេះ យើង​នឹង​ធ្វើ​បាប​ឯង​ឲ្យ​អាក្រក់​ជាង​ពីរ​នាក់​នោះ​ទៅ​ទៀត»។ ពេល​នោះ គេ​ច្រាន​ឡុត​ជា​ខ្លាំង ហើយ​រំលោភ​ចូល​ទៅ​ជិត បម្រុង​នឹង​ទម្លាយ​ទ្វារ។


កាល​លោក​កំពុង​តែ​ទូល​នឹង​ស្តេច​នៅ​ឡើយ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​យើង​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ស្តេច​ឬ? ចូរ​នៅ​ស្ងៀម​ទៅ តើ​ឯង​ចង់​ឲ្យ​គេ​ប្រហារ​ឯងឬ?» ដូច្នេះ លោក​ក៏​ឈប់​និយាយ។ ប៉ុន្តែ ពោល​ពាក្យ​ថា៖ «ទូល‌បង្គំ​ដឹង​ពិត​ថា ព្រះ​បាន​សម្រេច​នឹង​បំផ្លាញ​ព្រះ‌ករុណា​ទៅ ដោយ​ព្រោះ​បាន​ធ្វើ​អំពើ​យ៉ាង​នេះ ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដាស់‌តឿន​របស់​ទូល‌បង្គំ»។


ប៉ុន្តែ គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ព្រះ‌អង្គ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ព្រះ‌អង្គ​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ ទាល់​តែ​រក​កែ‌មិន​បាន​ឡើយ។


ដ្បិត​អ្នក​ស្អប់​ការប្រៀន​ប្រដៅ ហើយ​ច្រាន​ចោល​ពាក្យ​យើង​ទៅ​ក្រោយ​ខ្នង។


នោះ​ទូល‌បង្គំ​មិន​យល់ ហើយ​ល្ងង់​ខ្លៅ ទូល‌បង្គំ​ដូច​ជា​សត្វ​តិរច្ឆាន​នៅ​ចំពោះ​ព្រះ‌អង្គ។


«ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នៅ​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់ ដល់​កាល​ណា​ទៀត? ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ តើ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់ ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា?


អ្នក​រាល់​គ្នា​ក៏​បោះ‌បង់​ចោល អស់​ទាំង​ដំបូ‌ន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោស របស់​យើង​ដែរ


ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ដើម​ចម​នៃ​តម្រិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល​ងាយ​ប្រាជ្ញា និង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។


អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ដើរ​ក្នុង​ផ្លូវ​នៃ​ជីវិត​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្ដី​បន្ទោស នោះ​ហៅ​ថា​វង្វេង​វិញ។


អ្នក​ណា​ដែល​ចូល​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ក៏​ស្រឡាញ់​តម្រិះ តែ​អ្នក​ណា​ដែល​ស្អប់​ដល់​សេចក្ដី​បន្ទោស នោះ​ជា​មនុស្ស​កំរោល​វិញ។


អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ នឹង​ត្រូវ​ក្រ​លំបាក ហើយ​អៀន​ខ្មាស​ទៅ តែ​អ្នក​ណា​ដែល​ព្រម​ស្តាប់​តាម សេចក្ដី​បន្ទោស​វិញ នោះ​នឹង​បាន​កិត្តិ‌សព្ទ។


មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ស្អប់ សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ឪពុក តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​នឹង​បាន​គំនិត​វាង​វៃ​វិញ។


រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ ក្នុង​កាល​ដែល​សាច់​ឈាម ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​ចុះ​ទៅ


ដ្បិត​ពាក្យ​បណ្ដាំ​នោះ ជា​ចង្កៀង ហើយ​ដំបូ‌ន្មាន​នោះ ជា​ពន្លឺ ឯ​សេចក្ដី​បន្ទោស នៃ​ពាក្យ​ប្រៀន‌ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​ហើយ


តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​នឹង​យើង​នោះ ក៏​ប្រទូស្ត​ដល់​ព្រលឹង​ខ្លួន​ដែរ អស់​អ្នក​ណា​ដែល​ស្អប់​យើង នោះ​ឈ្មោះ​ថា​ស្រឡាញ់​សេចក្ដី​ស្លាប់​ហើយ។


ប៉ុន្តែ យើង​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ដោយ​ពាក្យ​ថា "ឱ​សូម​កុំ​ធ្វើ​ការ​គួរ​ខ្ពើម ដែល​យើង​ស្អប់​នេះ​ឡើយ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម