សុភាសិត 17:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 អ្នកណាដែលបង្កើតបានកូនជាមនុស្សល្ងីល្ងើ ក៏កើតមានសេចក្ដីទុក្ខព្រួយ ឪពុករបស់មនុស្សល្ងីល្ងើរមែងគ្មានអំណរឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 អ្នកដែលផ្ដល់កំណើតដល់មនុស្សល្ងង់ នាំមកនូវការព្រួយចិត្តដល់ខ្លួន ហើយឪពុករបស់មនុស្សឆោតល្ងង់ មិនដែលអរសប្បាយឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ រីឯឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 អ្នកណាដែលបង្កើតបានកូន ជាមនុស្សល្ងីល្ងើ ក៏កើតមានសេចក្ដីទុក្ខព្រួយ ឪពុករបស់មនុស្សល្ងីល្ងើរមែងគ្មានសេចក្ដីអំណរឡើយ។ សូមមើលជំពូកអាល់គីតាប21 អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ រីឯឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។ សូមមើលជំពូក |
នោះស្ដេចមានសេចក្ដីរំជួលក្នុងព្រះហឫទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែង កំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានរាជឱង្ការដូច្នេះថា៖ «ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ! ឱអាប់សាឡុមបុត្របិតាអើយ ស៊ូឲ្យយើងបានស្លាប់ជំនួសឯង ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ!»។