Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 7:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 សេចក្ដី​សោយ‌សោក​មាន​ប្រយោជន៍ ជាង​សំណើច ដ្បិត​ទឹក​មុខ​ព្រួយ​រមែង​បណ្ដាល​ឲ្យ ចិត្ត​សប្បាយ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ទុក្ខព្រួយ​ប្រសើរ​ជាង​ការសើចសប្បាយ ដ្បិត​ដោយ​ទឹកមុខ​ក្រៀមក្រំ ធ្វើឲ្យ​ចិត្ត​ប្រសើរឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ទុក្ខ​ព្រួយ​ប្រសើរ​ជាង​សើច​សប្បាយ ដ្បិត​ទឹក​មុខ​ក្រៀម‌ក្រំ​អាច​បង្កប់​នូវ ចិត្ត​អរ​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 សេចក្ដី​សោយ‌សោក​មាន​ប្រយោជន៍​ជាង​សេចក្ដី​សំណើច ដ្បិត​ទឹក​មុខ​ព្រួយ​រមែង​បណ្តាល​ឲ្យ​ចិត្តសប្បាយ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ទុក្ខ​ព្រួយ​ប្រសើរ​ជាង​សើច​សប្បាយ ដ្បិត​ទឹក​មុខ​ក្រៀម‌ក្រំ​អាច​បង្កប់​នូវ ចិត្ត​អរ​សប្បាយ។

សូមមើលជំពូក ចម្លង




សាស្តា 7:3
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​មុន​ទូល‌បង្គំ​បាន​វង្វេង ហើយ​ក៏​មាន​ទុក្ខ​ព្រួយ តែ​ឥឡូវ​នេះ ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​ព្រះ‌អង្គ។


ការ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ នោះ​ជា​ការ​ល្អ​ដល់​ទូល‌បង្គំ គឺ​ដើម្បី​ឲ្យ​ទូល‌បង្គំអាច​រៀន​ច្បាប់​របស់​ព្រះ‌អង្គ។


យើង​បាន​និយាយ​ពី​ការ​សើច​សប្បាយ​ថា «វា​ជា​ការ​ចម្កួត» និង​ពី​ការ​គ្រឹក‌គ្រេង​ថា «តើ​មាន​ផល​អ្វី?»


ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។


លោក​ពោល​ថា៖ «ឱ​អ្នក​សំណព្វ​យ៉ាង​សំខាន់​អើយ កុំ​ខ្លាច​អី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ។ ចូរ​មាន​កម្លាំង ហើយ​ក្លាហាន​ឡើង!» កាល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ខ្ញុំ​និយាយ​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រ‌សាសន៍​មក​ចុះ ព្រោះ​លោក​ម្ចាស់​បាន​ចម្រើន​កម្លាំង​ខ្ញុំ​ហើយ»។


មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ឃ្លាន​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​យំ​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​សើច។


វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន​វិញ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​កំពុង​សើច​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​យំ​សោក​វិញ។


ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង ដែល​នៅ​តែ​មួយ​ភ្លែត​នេះ ធ្វើ​ឲ្យ​យើង​មាន​សិរី​ល្អ​ដ៏​លើស​លុប ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា‌និច្ច រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម