Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 6:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មាន​សេចក្ដី​ជា​ច្រើន​មុខ ដែល​នាំ​ឲ្យ​ការ​ឥត​ប្រយោជន៍​ចម្រើន​កើន​ឡើង ដូច្នេះ តើ​មនុស្ស​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 មាន​ពាក្យសម្ដី​ច្រើន សេចក្ដីឥតន័យ​ក៏​ច្រើន​ដែរ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 យើង​និយាយ​កាន់​តែ​ច្រើន​យ៉ាង​ណា ពាក្យ​សម្ដី​របស់​យើង​រឹត​តែ​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ ហើយ​យើង​ពុំ​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មាន​សេចក្ដី​ជា​ច្រើន​មុខ ដែល​នាំ​ឲ្យ​ការ​ឥត​ប្រយោជន៍​ចំរើន​កើន​ឡើង ដូច្នេះ តើ​មនុស្ស​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 យើង​និយាយ​កាន់​តែ​ច្រើន​យ៉ាង​ណា ពាក្យ​សំដី​របស់​យើង​រឹត​តែ​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ ហើយ​យើង​ពុំ​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​បាន​ឡើយ។

សូមមើលជំពូក ចម្លង




សាស្តា 6:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ពាក់​អំនួត​របស់​គេ ដូច​ជា​ពាក់​ខ្សែក ហើយ​គេ​ពាក់​ចិត្ត​ឃោរ‌ឃៅ ដូច​សម្លៀក​បំពាក់។


រួច​យើង​បាន​នឹក​ក្នុង​ចិត្ត​ថា ការ​ដែល​កើត​ដល់​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​កើត​ដល់​យើង​ដូច​គ្នា​ដែរ ដូច្នេះ ហេតុ​អ្វី​បាន​ជា​យើង​មាន​ប្រាជ្ញា​លើស​ជាង​គេ រួច​យើង​បាន​សម្រេច​ក្នុង​ចិត្ត​ថា នេះ​ក៏​ឥត​មាន​ទំនង​ដែរ


ព្រោះ​ការ​ដែល​កើត​ដល់​មនុស្ស​ជាតិ ក៏​កើត​ដល់​សត្វ​តិរច្ឆាន​ដែរ មាន​ការ​ដដែល​កើត​ដល់​ទាំង​ពីរ​ពួក ពួក​មួយ​ស្លាប់​យ៉ាង​ណា ពួក​មួយ​ទៀត​ក៏​ស្លាប់​យ៉ាង​នោះ អើ គេ​មាន​ដង្ហើម​ជីវិត​ដូច​គ្នា​ទាំង​អស់ ហើយ​មនុស្ស​មិន​វិសេស​ជាង​សត្វ​ទេ ដ្បិត​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ។


ឯ​បណ្ដា‌ជន​ទាំង‌ឡាយ គឺ​ជា​ពួក​មនុស្ស​ដែល​អ្នក​នោះ​គ្រប់‌គ្រង​លើ នោះ​ប្រមាណ​មិន​បាន​ឡើយ ប៉ុន្តែ ពួក​មនុស្ស​ដែល​កើត​មក​ក្រោយ គេ​មិន​សុខ​ចិត្ត​ចំពោះ​អ្នក​នោះ​ទេ នេះ​ពិត​ប្រាកដ​ឥត​មាន​ប្រយោជន៍ ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។


គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ គ្មាន​ទាំង​កូន គ្មាន​បង‌ប្អូន​ទេ ប៉ុន្តែ ការ​នឿយ​ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​សោះ ភ្នែក​គេ​មិន​ស្កប់​ដោយ​ទ្រព្យ‌សម្បត្តិ​ឡើយ គេ​គិត​ថា «ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សម្រាប់​អ្នក​ណា?» នេះ​ជា​ការ​ឥត​ប្រយោជន៍ និង​អាក្រក់​ណាស់។


ដ្បិត​កាល​ណា​មាន​យល់​សប្តិ​ច្រើន ហើយ​ពាក្យ​សម្ដី​ចេះ​តែ​មាន​ច្រើន នោះ​ជា​ការ​ឥត​ប្រយោជន៍ តែ​ត្រូ​វ​ឲ្យ​កោត​ខ្លាច​ព្រះ​វិញ។


របស់​អ្វីៗ​ដែល​មាន​ស្រាប់ មាន​ឈ្មោះ​តាំង​ពី​យូរ​មក​ហើយ ក៏​មិន​ដឹង​ជា​មនុស្ស​បែប​យ៉ាង​ណា​ដែរ ហើយ​គេ​ពុំ​អាច​ត​តាំង​នឹង​អ្នក​ដែល​ពូកែ​ជាង​ខ្លួន​បាន​ឡើយ។


ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សម្រាប់​មនុស្ស​ក្នុង​ជីវិត​នេះ គឺ​ក្នុង​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ដ៏​ឥត​ប្រយោជន៍ ដែល​រស់​នៅ​ដូច​ជា​ស្រមោល​នេះ តើ​អ្នក​ណា​អាច​នឹង​ប្រាប់​ដល់​មនុស្ស​បាន អំពី​អ្វីៗ​ដែល​នឹង​កើត​មក​ក្រោយ​ខ្លួន​នៅ​ក្រោម​ថ្ងៃ​នេះ?


អេប្រាអិម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់ ហើយ​ចេះ​តែ​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត​រាល់​ថ្ងៃ គេ​ចម្រើន​សេចក្ដី​ភូត‌ភរ និង​អំពើ​ឃោរ​ឃៅ គេ​តាំង​សញ្ញា​ជាមួយ​ស្រុក​អាស‌ស៊ើរ ហើយ​បញ្ជូន​ប្រេង​ទៅ​ស្រុក​អេស៊ីព្ទ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម