Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 5:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដ្បិត​អ្នក​នោះ​នឹង​មិន​នឹក​ចាំ​ពី​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ខ្លួន​ប៉ុន្មាន​ទេ ព្រោះ​ព្រះ​ផ្សាយ​អំណរ​មក​ក្នុង​ចិត្ត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ជាការពិត គេ​មិន​នឹកចាំ​ច្រើន​អំពី​ថ្ងៃនៃជីវិត​របស់ខ្លួន​ឡើយ ពីព្រោះ​ព្រះ​ទ្រង់​បំពេញ​ចិត្ត​របស់គេ​ដោយ​អំណរ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពេល​នោះ គេ​នឹង​មិន​នឹក​នា​ពី​អាយុ​ជីវិត​ដ៏​ខ្លី​របស់​គេ​ទេ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ចិត្ត​គេ​មាន​អំណរ​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដ្បិត​អ្នក​នោះ​នឹង​មិន​នឹក​ចាំ ពី​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ខ្លួន​ប៉ុន្មាន​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​ផ្សាយ​សេចក្ដី​អំណរ​មក​ក្នុង​ចិត្ត​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពេល​នោះ គេ​នឹង​មិន​នឹក​នា​ពី​អាយុ​ជីវិត​ដ៏​ខ្លី​របស់​គេ​ទេ ដ្បិត​អុលឡោះ​ប្រទាន​ឲ្យ​ចិត្ត​គេ​មាន​អំណរ​សប្បាយ។

សូមមើលជំពូក ចម្លង




សាស្តា 5:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្ដី​វេទនា​របស់​អ្នក​ទៅ អ្នក​នឹង​នឹក​ចាំ​ពី​សេចក្ដី​នោះ ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ។


ទ្រព្យ​បន្តិច​បន្តួច​ដែល​មនុស្ស​សុចរិត​មាន នោះ​វិសេស​ជាងទ្រព្យ​សម្បត្តិ​បរិបូរ របស់​មនុស្ស​អាក្រក់​ជា​ច្រើន​នាក់។


អ្នក​រាល់​គ្នា​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​យើង នឹង​ប្រទាន​ពរ​ដល់​អាហារ និង​ទឹក​របស់​អ្នក ហើយ​យើង​នឹង​ដក​ជំងឺ​រោគា​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


មាន​ការ​អាក្រក់​មួយ​ទៀត ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ ជា​ការ​ដែល​មាន​ជា​ញឹក​ញយ​នៅ​ក្នុង​ពួក​មនុស្ស​លោក​ដែរ


ព្រះ‌អង្គ​តែង‌តែ​ប្រោស​ដល់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ដល់​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​ព្រះ‌អង្គ ក្នុង​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ដោយ​ព្រោះ​យើង​ខ្ញុំ​ធ្វើ​បាប ព្រោះ​យើង​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អំពើ​ទាំង​នោះ ជា​យូរ​មក​ហើយ។


ដូច្នេះ ដោយ​ព្រះ​រាប់​យើង​ជា​សុចរិត ដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះ តាម‌រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។


ដោយ​ព្រោះ​តែ​អ្នក​មិន​បាន​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ចិត្ត​អរ​សប្បាយ នៅ​ពេល​អ្វីៗ​ទាំង​អស់​មាន​បរិបូរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម