Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 12:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គឺ​មុន​ដែល​ថ្ងៃ ពន្លឺ ខែ និង​ផ្កាយ​ទាំង​ប៉ុន្មាន​ត្រឡប់​ជា​ងងឹត ហើយ​ពពក​វិល​មក​វិញ​ក្រោយ​ពេល​ភ្លៀង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 មុនពេល​ព្រះអាទិត្យ ពន្លឺ ព្រះចន្ទ និង​ផ្កាយ មិនទាន់​ប្រែជាងងឹតសូន្យ ហើយ​ពពក​ត្រឡប់មកវិញ​ក្រោយពី​ភ្លៀង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ត្រូវ​នឹក​ដល់​ព្រះអង្គ មុន​ពេល​ពន្លឺ​ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ផ្កាយ​ទាំង‌ឡាយ​ប្រែ​ទៅ​ជា​អាប់​រស្មី ហើយ​មុន​ពេល​ពពក និង​ភ្លៀង​មក​ដល់​ផ្ទួនៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គឺ​មុន​ដែល​ថ្ងៃ ពន្លឺ ខែ នឹង​ផ្កាយ​ទាំង​ប៉ុន្មាន​ទៅ​ជា​ងងឹត ហើយ​ពពក​វិល​មក​ក្រោយ​ដែល​ភ្លៀង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ត្រូវ​នឹក​ដល់​ទ្រង់ មុន​ពេល​ពន្លឺ​ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ផ្កាយ​ទាំង‌ឡាយ​ប្រែ​ទៅ​ជា​អាប់​រស្មី ហើយ​មុន​ពេល​ពពក និង​ភ្លៀង​មក​ដល់​ផ្ទួនៗ​គ្នា។

សូមមើលជំពូក ចម្លង




សាស្តា 12:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​អ៊ីសាក​ចាស់​ទៅ ភ្នែក​ក៏​ងងឹត រហូត​ដល់​មើល​មិន​ឃើញ លោក​បាន​ហៅ​អេសាវ ជា​កូន​ច្បង​មក ហើយ​ប្រាប់​ថា៖ «កូន​អើយ» អេសាវ​ឆ្លើយ​ថា៖ «បាទ លោក​ពុក!»។


ពេល​នោះ ភ្នែក​របស់​លោក​អ៊ីស្រា‌អែល​ងងឹត​ហើយ ដោយ‌សារ​លោក​វ័យ​ចាស់ លោក​មើល​មិន​ឃើញ​ច្បាស់​ទេ។ លោក​យ៉ូសែប​ក៏​នាំ​កូន​ចូល​ទៅ​ជិត ហើយ​លោក​ក៏​ឱប​ថើប​វា។


ទី​ជម្រៅ​ហៅ​រក​ទី​ជម្រៅ ដោយ​សន្ធឹក​នៃ​ទឹក​ដែល​ធ្លាក់​ពី​ភ្នំ អស់​ទាំង​រលក និង​អង្កាញ់​នៃ​ទឹក​របស់​ព្រះ‌អង្គ បាន​ហូរ​គ្រប​មក​លើ​ទូល‌បង្គំ។


៙ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យទូល‌បង្គំ ឃើញ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ មាន​ជីវិត​ជា​ថ្មី​ឡើង​វិញ ព្រះ‌អង្គ​នឹង​នាំ​ទូល‌បង្គំ​ឡើង​ចេញ ពី​ទី​ជម្រៅ​នៃ​ផែនដី​មក​វិញ។


៙ ឱ​ព្រះ​អើយ សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ គឺ​កាល​សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ នោះ​ក៏​មាន​សេចក្ដីភិត‌ភ័យ មែន ទី​ជម្រៅ​ក៏ញាប់​ញ័រ​ដែរ។


អាយុ​ជីវិត​របស់​យើង​ខ្ញុំ បាន​ត្រឹមតែ​ចិត​សិប​ឆ្នាំ ឬ​បើ​មាន​កម្លាំង​ច្រើន នោះ​បាន​ប៉ែត​សិប​ឆ្នាំ តែ​ទោះ​ជា​យ៉ា​ង​នោះ​ក៏​ដោយ ក៏​ឆ្នាំ​ទាំង​នោះ មាន​តែ​ការ​នឿយ​លំបាក និង​ទុក្ខ​ព្រួយ​ទទេ អាយុ​យើង​ខ្ញុំ​កន្លង​ទៅ​យ៉ាង​លឿន ហើយ​យើង​ខ្ញុំ​ក៏​ហើរ​ទៅ​បាត់។


ពី​ព្រោះ​អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ​និង​ផ្កាយ​ចក្រ‌រាសី នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​ងងឹត តាំង​តែ​ពី​រះ​ឡើង ហើយ​ព្រះ‌ចន្ទ​ក៏​នឹង​អាប់​រស្មី​ទៅ​ដែរ។


នៅ​គ្រា​នោះ គេ​នឹង​គ្រហឹម​ដាក់​ពួក​អ្នក​ទាំង​នោះ​ឲ្យ​ឮ ដូច​ជា​សូរ​គ្រាំ‌គ្រេង​នៃ​សមុទ្រ ហើយ​បើ​អ្នក​ណា​មើល​ទៅ​ក្នុង​ស្រុក នោះ​នឹង​ឃើញ​មាន​តែ​ងងឹត និង​សេចក្ដី​វេទនា​ទទេ ហើយ​ពន្លឺ​ដែល​នៅ​លើ​មេឃ នឹងងងឹត​សូន្យ​ទៅ​ដែរ។


ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ងងឹត​សូន្យ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​លែង​ភ្លឺ​ដែរ។


«លុះ​គ្រា​ទុក្ខ​វេទនា​នោះ​កន្លង​ផុត​ភ្លាម ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អំណាច​នានា​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក


នៅ​ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្តើម​ស្រវាំង មើល​អ្វី​មិន​ឃើញ​ឡើយ លោកអេលី​សម្រាក​នៅ​ក្នុង​បន្ទប់​របស់​លោក


អេលី​មាន​អាយុ​កៅសិប​ប្រាំបី​ឆ្នាំ​ហើយ ភ្នែក​លោក​ក៏​មើល​អ្វី​មិន​សូវ​ឃើញ។


ពេល​អ្នក​នោះ​ដំណាល​ពី​ហិប​នៃ​ព្រះ​ដូច្នោះ​ហើយ នោះ​ស្រាប់​តែ​លោក​អេលី​ធ្លាក់​ចុះ​ពី​ជើង‌ម៉ា ផ្ងារ​ក្រោយ នៅ​កន្លែង​ដែល​លោក​អង្គុយ​ត្រង់​មាត់​ទ្វារ​នោះ បាក់​ក​ស្លាប់​ទៅ ព្រោះ​លោក​ចាស់​ណាស់​ហើយ ក៏​ធ្ងន់​ផង លោក​បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម