សាការី 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ គឺខែមាឃ ក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចដារីយុស ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា៖ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 នៅថ្ងៃទី២៤ ខែទីដប់មួយដែលត្រូវជាខែសេបាទ ក្នុងឆ្នាំទីពីរនៃរជ្ជកាលរបស់ដារីយុស ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ព្យាការីសាការីកូនរបស់បេរេគាដែលជាកូនរបស់អ៊ីដោដូចតទៅ: សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ ដែលត្រូវនឹងខែមាឃ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការី ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកអ៊ីដោដូចតទៅ: សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 នៅថ្ងៃ២៤ ខែទី១១ គឺខែមាឃ ក្នុងឆ្នាំទី២នៃរាជ្យដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា សូមមើលជំពូកអាល់គីតាប7 នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ ដែលត្រូវនឹងខែមាឃ ក្នុងឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាពីសាការីយ៉ា ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកអ៊ីដោ ដូចតទៅ: សូមមើលជំពូក |
ប៉ុន្តែ ពាក្យ និងបញ្ញត្តិច្បាប់ដែលយើងបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើយើង តើគេមិនបានវិលមកធ្វើតាមបុព្វបុរសឯងរាល់គ្នាទេឬ? ដូច្នេះ គេបែរជាពោលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះឯង»។