Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 18:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​អំពើ​បាប​របស់​ក្រុង​នេះ​បាន​គរ​ឡើង​ខ្ពស់​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដ្បិត​បាប​របស់​នាង​បាន​គរឡើង​ដល់​មេឃ​ហើយ ហើយ​ព្រះ​បាន​នឹកចាំ​អំពី​បទល្មើស​របស់​នាង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ដ្បិត​បាប​របស់​ក្រុង​នោះ​បាន​គរ​ជា​គំនរ​ឡើង​ខ្ពស់​ដល់​មេឃ​ ហើយ​ព្រះជាម្ចាស់​បាន​នឹកចាំ​ពី​អំពើ​អាក្រក់​របស់​ក្រុង​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដ្បិត​បាប​របស់​ក្រុង​នេះ​គរ​ឡើង​ខ្ពស់​ដល់​មេឃ ព្រះ‌ជា‌ម្ចាស់​នៅ​តែ​នឹក​ឃើញ​អំពើ​ទុច្ចរិត​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​អំពើ​បាប​វា​បាន​គរ​ជា​គំនរ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ‌ទ្រង់​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​វា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដ្បិត​បាប​របស់​ក្រុង​នេះ​គរ​ឡើង​ខ្ពស់​ដល់​មេឃ អុលឡោះ​នៅ​តែ​នឹក​ឃើញ​អំពើ​ទុច្ចរិត​របស់​គេ។

សូមមើលជំពូក ចម្លង




វិវរណៈ 18:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ នៅ​ទី​នោះ​មាន​ហោរា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ឈ្មោះ​អូដេឌ លោក​ចេញ​ទៅ​ជួប​ពល‌ទ័ព​ដែល​វិល​មក​ក្រុង​សា‌ម៉ា‌រី ពោល​ថា៖ «មើល៍! ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ដល់​ពួក​យូដា បាន​ជា​ព្រះ‌អង្គ​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ជីវិត​គេ ដោយ​មោហោ​ចិត្ត ដែល​គរ​ឡើង​ដល់​ផ្ទៃ​មេឃ​ហើយ។


ហើយ​ទូល​ថា៖ «ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​មាន​សេចក្ដី​អាម៉ាស់ ហើយ​ខ្មាស​មិន​ហ៊ាន​ងើប​មុខ​សម្លឹង​ទៅ​រក​ព្រះ‌អង្គ ជា​ព្រះ​នៃ​ទូល‌បង្គំ​ទេ ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​បាន​ងើប​ឡើង ខ្ពស់​ជាង​ក្បាល​យើង​ខ្ញុំ​ហើយ ឯ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើន​ឡើង រហូត​ដល់​ផ្ទៃ​មេឃ​ដែរ។


យើង​រាល់​គ្នា​ចង់​តែ​មើល៍​បាប៊ីឡូន​ឲ្យ​ជា​ដែរ តែ​វា​មិន​បាន​ជា​សោះ ចូរ​យើង​លះ​ចោល​វា​ទៅ ហើយ​ត្រឡប់​ទៅ​ស្រុក​យើង​រៀង​ខ្លួន​វិញ ដ្បិត​ទោស​វា​លូត​រហូត​ដល់​លើ គឺ​បាន​ឡើង​ទៅ​ដល់​ផ្ទៃ​មេឃ​តែ​ម្តង។


«ចូរ​ទៅ​នីនីវេ ជា​ទី​ក្រុង​ធំ ហើយ​ប្រកាស​ទាស់​នឹង​ក្រុង​នោះ ព្រោះ​អំពើ​អាក្រក់​របស់​គេ​បាន​សាយ​ឡើង នៅ​ចំពោះ​មុខ​យើង​ហើយ»។


ទី​ក្រុង​ដ៏​ធំ​នោះ បាន​បែក​ចេញ​ជា​បី​ភាគ ឯ​ទី​ក្រុង​របស់​ជាតិ​សាសន៍​នានា​ទាំង​ប៉ុន្មាន​ក៏​រលំ ហើយ​ព្រះ​នឹក​ចាំ​ពី​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដើម្បី​ឲ្យ​ក្រុង​នេះ​ផឹក​ពី​ពែង​ស្រា​នៃ​សេចក្ដី​ក្រោធ​ជា​ខ្លាំង​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម