Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 11:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 អស់​រយៈ​ពេល​បី​ថ្ងៃ​កន្លះ មាន​មនុស្ស​មក​ពី​ជន‌ជាតិ ពី​កុល‌សម្ព័ន្ធ ពី​ភាសា និង​ពី​ជាតិ‌សាសន៍​ទាំង​ឡាយ នឹង​ឃើញ​សាក‌សព​អ្នក​ទាំង​ពីរ ហើយ​មិន​ព្រម​ឲ្យ​អ្នក​ណា​យក​សាក‌សព​នោះ​ទៅ​កប់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 មនុស្សខ្លះ​ពីចំណោម​ជនជាតិ ពូជសាសន៍ ភាសា និង​ប្រជាជាតិ​នានា នឹង​សម្លឹងមើល​សាកសព​ពួកគេ ក្នុងរយៈពេល​បី​ថ្ងៃ​កន្លះ ហើយ​មិន​ព្រមឲ្យ​បញ្ចុះ​សព​ពួកគេ​នៅក្នុង​រូងផ្នូរ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 មាន​មនុស្ស​មក​ពី​បណ្ដា​ជនជាតិ​ បណ្ដា​កុលសម្ព័ន្ធ​ បណ្ដា​ភាសា​ និង​បណ្ដា​ប្រទេស​ទាំងឡាយ​នឹង​មើល​សាកសព​របស់​ពួកគេ​អស់​រយៈ​ពេល​បី​ថ្ងៃ​កន្លះ​ ហើយ​មិន​អនុញ្ញាត​ឲ្យ​យក​សាកសព​របស់​ពួកគេ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 មនុស្ស‌ម្នា​ពី​ចំណោម​ប្រជា‌ជន​នានា ពី​ចំណោម​កុល‌សម្ព័ន្ធ ពី​ចំណោម​ភាសា និង​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ នឹង​ឃើញ​សាក‌សព​របស់​អ្នក​ទាំង​ពីរ ក្នុង​រវាង​បី​ថ្ងៃ​កន្លះ ហើយ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​យក​សាក‌សព​អ្នក​ទាំង​ពីរ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​នឹង​មាន​មនុស្ស​ពី​គ្រប់​ទាំង​គ្រួសារ ពូជ​មនុស្ស ភាសា នឹង​សាសន៍​ទាំង​ប៉ុន្មាន បាន​ឃើញ​ខ្មោច​គេ នៅ​អស់​៣​ថ្ងៃ​កន្លះ មិន​ព្រម​ឲ្យ​អ្នក​ណា​កប់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 មនុស្ស‌ម្នា​ពី​ចំណោម​ប្រជា‌ជន​នានា ពី​ចំណោម​កុល‌សម្ព័ន្ធ ពី​ចំណោម​ភាសា និង​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ​នឹង​ឃើញ​សាក‌សព​របស់​អ្នក​ទាំង​ពីរ ក្នុង​រវាង​បី​ថ្ងៃ​កន្លះ ហើយ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​យក​សាក‌សព​អ្នក​ទាំង​ពីរ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។

សូមមើលជំពូក ចម្លង




វិវរណៈ 11:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​បាន​វិល​មក​វិញ ព្រម​ទាំង​បរិ‌ភោគ​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ហាម​ឯង​ថា "កុំ​ឲ្យ​បរិ‌ភោគ​ភោជន៍​ឡើយ" នោះ​ខ្មោច​របស់​ឯង នឹង​មិន​បាន​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​បុព្វ‌បុរស​ឯង​ឡើយ»។


ប្រសិន‌បើ​អ្នក​ណា​បង្កើត​បាន​កូន​មួយរយ​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ទោះ​ជា​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង ខ្ញុំ​យល់​ថា កូន​ដែល​រលូត​កើត​មុន​កំណត់​វិសេស​ជាង​អ្នក​នោះ។


វេទនា​ដល់​អ្នក​ដែល​បំផ្លាញ​គេ ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​អ្នក ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​អ្នក​ឡើយ កាល​ណា​អ្នក​បាន​លែង​បំផ្លាញ​ហើយ នោះ​អ្នក​នឹង​ត្រូវ​បំផ្លាញ​វិញ កាល​ណា​អ្នក​បាន​សម្រេច​ការ​ក្បត់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​នឹង​អ្នក​ដែរ។


សាក​សព​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​នេះ​នឹង​ក្លាយ​ជា​ចំណី​សត្វ​ហើរ​លើ​អាកាស សត្វ​នៅ​ដី​ផង ឥត​មាន​អ្នក​ណា​បង្អើល​វា​ចេញ​ឡើយ។


ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ​នឹង​ថ្កោល​ទោស​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ​យ៉ាង​ណា អ្នក​នឹង​ទទួល​មក​វិញ​តាម​រង្វាល់​នោះ​ឯង។


បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​ទំនាយ​ម្តង​ទៀត អំពី​ប្រជា‌ជន អំពី​ជាតិ​សាសន៍ អំពី​ភាសា និង​អំពី​ស្តេច​ជា​ច្រើន​ផង»។


ប៉ុន្តែ ក្រោយ​បី​ថ្ងៃ​កន្លះ​នោះ​មក ព្រះ‌វិញ្ញាណ​នៃ​ជីវិត​ដែល​មក​ពី​ព្រះ បាន​ចូល​ក្នុង​សាក‌សព​អ្នក​ទាំង​ពីរ ហើយ​គេ​ក៏​ក្រោក​ឈរ​ឡើង ឯ​ពួក​អ្នក​ដែល​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។


ក៏​ទទួល​អំណាច​នឹង​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​បរិសុទ្ធ ហើយ​មាន​ជ័យ​ជម្នះ​លើ​ពួក​គេ​ទៀត​ផង។ វា​បាន​ទទួល​អំណាច​លើ​គ្រប់​ទាំង​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន គ្រប់​ភាសា និង​គ្រប់​ទាំង​ជាតិ​សាសន៍


ទេវតា​នោះ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «មហា‌សមុទ្រ​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្ត្រី​ពេស្យា​អង្គុយ​លើ​នោះ គឺ​ជា​ប្រជា‌ជន មហាជន ជាតិ​សាសន៍ និង​ភាសា​នានា។


ពេល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួ​ន និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់​បាន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ស៊ុង និង​ពាន​មាស ពេញ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ


ហើយ​គេ​ក៏​ច្រៀង​ទំនុក​មួយ​ថ្មី​ថា៖ «ព្រះ‌អង្គ​សម​នឹង​ទទួល​ក្រាំង​នេះ ហើយ​បក​ត្រា​ផង ដ្បិត​ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត ហើយ​បាន​លោះ​មនុស្ស​ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ ពី​គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា គ្រប់​ជនជាតិ និង​គ្រប់​សាសន៍ ថ្វាយ​ដល់​ព្រះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម