Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​នោះ ខ្ញុំ​ក៏​ងាក​បែរ​ទៅ​មើល​សំឡេង ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ លុះ​បែរ​ទៅ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ខ្ញុំ​ក៏​បែរទៅ​មើល​សំឡេង​នោះ​ដែល​និយាយ​មក​ខ្ញុំ​។ នៅពេល​ខ្ញុំ​បែរទៅ ខ្ញុំ​បាន​ឃើញ​ជើងចង្កៀង​មាស​ប្រាំពីរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ខ្ញុំ​ក៏​បែរ​ទៅ​មើល​សំឡេងដែល​មាន​បន្ទូល​មក​ខ្ញុំ​នោះ​ ពេល​បែរ​ទៅ​ហើយ​ ខ្ញុំ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ខ្ញុំ​ក៏​ងាក​ទៅ​រក​សំឡេង​ដែល​ពោល​មក​កាន់​ខ្ញុំ ពេល​នោះ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំ‌ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ខ្ញុំ​ក៏​បែរ​ខ្លួន​ទៅ​មើល​សំឡេង ដែល​មាន​បន្ទូល​មក​ខ្ញុំ​នោះ លុះ​បែរ​ខ្លួន​ទៅ​ហើយ នោះ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​៧

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ខ្ញុំ​ក៏​ងាក​ទៅ​រក​សំឡេង ដែល​ពោល​មក​កាន់​ខ្ញុំ​ពេល​នោះ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំ​ពីរ។

សូមមើលជំពូក ចម្លង




វិវរណៈ 1:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ធ្វើ​ចង្កៀង​ប្រាំពីរ​សម្រាប់​ឲ្យ​គេ​ដាក់​នៅ​លើ ដើម្បី​ឲ្យ​មាន​ពន្លឺ​ចេញ​ទៅ​ខាង​មុខ។


លោក​ធ្វើ​ចង្កៀង​ប្រាំពីរ ព្រម​ទាំង​ឃ្នាប​ប្រឆេះ និង​ថាស​គោះ​កម្ទេច​សម្រាប់​ចង្កៀង​នោះ​ពី​មាស​សុទ្ធ​ដែរ។


ព្រះ​សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​បន្លឺ​ដល់​ទី​ក្រុងថា៖ (ដែល​កោត​ខ្លាច​ដល់​ព្រះ‌នាមរបស់​ព្រះ‌អង្គ នោះ​ជា​ប្រាជ្ញាដ៏​ត្រឹម​ត្រូវ) ចូរ​ស្តាប់​ចុះ ឱ​កុល​សម្ព័ន និង​អស់​អ្នកដែល​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​អើយ!


រួច​ទេវតា​សួរ​ខ្ញុំ​ថា៖ «តើអ្នក​មើល​ឃើញ​អ្វី?» ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល និង​ចង្កៀង​ប្រាំពីរ បំពង់​ប្រាំ​ពីរ សម្រាប់​បង្ហូរ​ប្រេង​ទៅ​ចង្កៀង​នីមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ។


នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ ឃើញ​មាន​មួយ​អង្គ ដូច​ជា​កូន​មនុស្ស ព្រះ‌ពស្ត្រ​វែង​ដល់​ព្រះ‌បាទ ហើយ​មាន​ខ្សែ​ក្រវាត់​មាស​ពាក់​នៅ​ព្រះ​ឱរា។


ដូច្នេះ ចូរ​កត់ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ ទាំង​ហេតុ‌ការណ៍​នៅ​ពេល​នេះ និង​ហេតុ‌ការណ៍​ដែល​កើត​មក​តាម​ក្រោយ​ទៀត។


ឯ​អាថ៌‌កំបាំង​អំពី​ផ្កាយ​ទាំង​ប្រាំពីរ ដែល​អ្នក​បាន​ឃើញ​នៅ​ដៃ​ស្តាំ​យើង និង​អំពី​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ គឺ​ដូច្នេះ ផ្កាយ​ទាំង​ប្រាំពីរ​នោះ ជា​ពួក​ទេវតា​របស់​ក្រុម​ជំនុំ​ទាំង​ប្រាំ​ពីរ ហើយ​ជើង​ចង្កៀង​ទាំង​ពីរ ជា​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ​នោះ​ឯង»។


«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេ‌សូរ​ថា៖ ព្រះ‌អង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះ‌ហស្ត​ស្តាំ ហើយ​យាង​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ​ថា


ក្រោយ​នោះ​មក ខ្ញុំ​មើល​ទៅ​ឃើញ​មាន​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថាន‌សួគ៌ ហើយ​សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​នោះ ដូច​ជា​សូរ​ត្រែ បន្លឺ​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​ឡើង​មក​ណេះ យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​ឡើង​នៅ​ពេល​ខាង​មុខ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម